ខ្សែប្រយុទ្ធ Fernando Torres បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយក្លឹប Liverpool កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះថា ខ្សែប្រយុទ្ធ Mohamed Salah ជាកីឡាករមួយរូប ស្ថិតក្នុងចំណោមកីឡាករឆ្នើមជាងគេទាំង៣រូប នៅលើពិភពលោកក្នុងពេលនេះ។ Torres បាននិយាយថា៖” ១០០% Salah គេលេងបានល្អខ្លាំងមិនមែនទើបតែនៅក្នុងរដូវកាលនេះទេ គេលេងខ្លាំងអញ្ចឹង ២ទៅ ៣រដូវកាលហើយ...
នៅថ្ងៃនេះ គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានធ្វើការលើកឡើងថា ក្រុមរបស់លោកនៅតែខ្លាំង កម្រិតពិភពលោកដដែល ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនអាចប្រជែងជាមួយនឹងគូប្រកួតធំៗក្តី សម្រាប់ការលើកពានរង្វាន់។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ក្រុមគូប្រជែងដ៏ធំបំផុតរបស់ Man UTD គឺមេឃខៀវ Man City គឺអាចលើកពានរង្វាន់ ក្នុងស្រុកដល់ទៅ៥ដង...
ចិន៖ ការចូលខ្លួនមកតុលាការ កាលថ្ងៃទី៤ ខែវិច្ឆិកា លោក Mat Yeung ត្រូវបានកាត់ទោស ពីបទបើកបរក្រោមឥទ្ធិពលស្រវឹង ចំពោះតារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់គុក១៨ ថ្ងៃ ព្យួរប័ណ្ណបើកបរ រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣,០០០ យ័នចិន ក្រោយពេលឮការកាត់ទោស របស់លោក ភ្នែកលោក...
កូរ៉េ៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រកូរ៉េខាងត្បូងបាននិយាយថា មហាអំណាច K-pop S.M. ការកម្សាន្តនឹងនាំយកវីដេអូចម្រៀង K-pop ពីទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ ត្រឡប់មករកភាពភ្លឺស្វាងវិញតាមរយៈគម្រោងបង្កើតឡើងវិញរបស់ពួកគេជាមួយ YouTube ។ នាយកប្រតិបត្តិផ្នែកកម្សាន្ត S.M. លោក Lee Sung-soo និងប្រធាន YouTube នៃភាពជាដៃគូតន្ត្រីនៅ Greater China និង...
អាមេរិក៖បើយោងតាមទិន្នន័យស្ទង់មតិបានចេញផ្សាយថ្មីថា ពាក់កណ្តាលនៃមនុស្សពេញវ័យអាមេរិកដែលមិនចង់ទទួលការចាក់ថ្នាំបង្ការប្រឆាំងនឹង COVID-19 នៅនិទាឃរដូវ ឆ្នាំ២០២១ បាននិយាយថា គ្មានអ្វីអាចផ្លាស់ប្តូរចិត្តរបស់ពួកគេបានទេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅទីក្រុងបូស្តុន ញូវយ៉ក និងបាសេឡូណាបានស្ទង់មតិមនុស្សពេញវ័យប្រហែល 6,000 រួមទាំងអ្នកចូលរួមមកពីទូទាំងប្រទេសប្រហែល២១ ភាគរយនៃពួកគេបាននិយាយថា ពួកគេមិនចង់ទទួលវ៉ាក់សាំង COVID-19 ឡើយ។ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរទាំងនោះបាននិយាយថា គ្មានអ្វីនឹងផ្លាស់ប្តូរគំនិតរបស់ខ្ញុំទេ អំពីវ៉ាក់សាំងនេះ ខណៈ១៣ភាគរយបាននិយាយថា ដំបូន្មានពីសមាជិកគ្រួសារ...
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១តាមប្រព័ន្ធ ZOOM បានបញ្ចប់ដោយជោគជ័យក្នុងឳកាសបិទនេះអញ្ជើញចូលរួមពីសំណាក់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត លោក ធម្ម អង្គារ៉ា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការបច្ចេកទេស និងបណ្តុះបណ្តាលនៃសហព័ន្ធខ្មែរ អត្តពលកម្ម...
ភ្នំពេញ៖ វីជេ អាណូ ដែលកាលពីប្រមាណជាង ១៥ ឆ្នាំមុន មហាជននិយម តាមដានទស្សនាកម្មវិធីកម្សាន្តនានា របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រាកដជាស្គាល់យ៉ាងច្បាស់ ព្រោះកាលនោះ កេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំង ជាពិសេសគឺភាពក្រមិចក្រមើម និងការប្រើប្រាស់ភាសាអង់គ្លេស របស់នាងតែម្ដង ។ យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ ២០០៨ វីជេ អាណូ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអាចបន្តកុងត្រា ជូនកីឡាករ Nico Gonzalez បន្ថែមជាច្រើនឆ្នាំទៀត ខណៈបច្ចុប្បន្ន មានកុងត្រាសុពលភាព រហូតទៅដល់ ៣ឆ្នាំទៀតហើយនោះ។ កីឡាករខ្សែបម្រើវ័យ ទើបតែ១៩ឆ្នាំរូបនេះ ទើបតែបានចុះកុងត្រាថ្មី រហូតទោដល់ឆ្នាំ២០២៤ ប៉ុន្តែទាំងក្លឹបនិងកីឡាករសុទ្ធតែមានបំណង ចង់បន្តកុងត្រារយៈពេលវែង ជាមួយគ្នាបន្ថែមទៀតសម្រាប់រយៈពេលវែង។...
ហាវ៉ាណា៖ យោងតាមការប្រកាស ដោយក្រសួងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសគុយបា កាលពីថ្ងៃព្រស្បតិ៍ម្សិលមិញ បានបង្ហាញថាប្រទេស នឹងអាចរំពឹងទុកបានថា សន្ទុះសេដ្ឋកិច្ចនឹងមើលឃើញកំណើនឡើងវិញ ជាពិសេសជាមួយនឹងទំហំ នៃវិនិយោគបរទេស នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ទៅដល់ប្រមាណជា ២០០០លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគលោក Rodrigo Malmaierca បានថ្លែងថានៅក្នុងការរំពឹងទុក របស់ប្រទេសទំហំវិនិយោគដោយបរទេស នឹងមានការកើនឡើងខ្លាំង ពីព្រោះថារដ្ឋាភិបាលរបស់គុយបា បានដាក់អទិភាពខ្លាំង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកថវិកា ចំនួន២លានរៀល ទៅឧបត្ថម្ភ ដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន ហើយកូនដែលសម្រាលមកភ្លាមនោះ មានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយប្តីធ្វើការជា សន្តិសុខឯកជន...