កីឡា

Solskjare ៖ Man UTD នៅតែជាក្លឹបធំបំផុត លើសកលលោកដដែល

នៅថ្ងៃនេះ គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានធ្វើការលើកឡើងថា ក្រុមរបស់លោកនៅតែខ្លាំង កម្រិតពិភពលោកដដែល ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនអាចប្រជែងជាមួយនឹងគូប្រកួតធំៗក្តី សម្រាប់ការលើកពានរង្វាន់។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ក្រុមគូប្រជែងដ៏ធំបំផុតរបស់ Man UTD គឺមេឃខៀវ Man City គឺអាចលើកពានរង្វាន់ ក្នុងស្រុកដល់ទៅ៥ដង ក្នុងរយៈពេលត្រឹមតែ១ទសវត្សចុងក្រោយ ខណៈដែលក្រុមរបស់ខ្លួន អាចលើកពាននេះបានតែម្តងគត់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ថ្លែងនៅមុនការប្រកួតថ្ងៃសៅរ៍នេះ ប៉ះជាមួយនឹង Man City ជាការប្រកួត Derby នោះលោក Solskjareបានបញ្ជាក់ថា៖ពួកយើងជា Man UTD ពួកយើងនឹងអាចត្រឡប់មក ទំរង់លេងដូចមុនវិញ ហើយពួកយើងគឺជាក្លឹបលេខ១ ក្នុងទីក្រុង Manchester និងក៏ជាក្លឹបល្អបំផុត លើលោកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top