អាមេរិក៖យានអវកាស របស់ អង្គការអវកាសណាសា នឹងត្រៀមបាញ់បង្ហោះ Psyche ដែលមានតម្លៃជាង ១០.០០០ពាន់ពាន់ដុល្លារ នៅឆ្នាំ ២០២២ នឹងត្រូវបានបំពាក់ ដោយឧបករណ៍ជំរុញអគ្គិសនីនាពេលអនាគត ដែលបញ្ចេញពន្លឺពណ៌ខៀវ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យានអវកាសនេះកំពុងត្រូវបានអភិវឌ្ឍដោយ មន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសានៅទីក្រុងប៉ាសាដាណា រដ្ឋកាលីហ្វ័រញ៉ាដើម្បីស្វែងយល់ពីដុំថ្មមិនធម្មតា ដែលអ្នកវិទ្យាសាស្ត្រខ្លះជឿថា អាចជាស្នូលនៃភពត្រូវបានបំផ្លាញតាំងពីយូរយារណាស់មកហើយតាំងពីប្រវតិ្តសាស្រ្តនៃប្រព័ន្ធព្រះអាទិត្យ។...
អាមេរិក៖នៅពេល ដែលអង្គការអវកាសណាសាគ្រោងនឹង ឲ្យស្ថានីយ៍អវកាសអន្តរជាតិ “ISS”ចូលនិវត្តន៍នៅចុងទសវត្ស ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក កំពុងសម្លឹងមើលក្រុមហ៊ុនឯកជន សម្រាប់ការជំនួសហើយសង្ឃឹមថា នឹងផ្តល់កិច្ចសន្យាទឹកប្រាក់ចំនួន៤០០លានដុល្លារដើម្បីគម្រោងសាងសង់ស្ថានីយ៍អវកាសថ្មី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Phil McAlister នាយកអវកាសយានិករបស់ អង្គការណាសាបានប្រាប់ CNBC ថា ទីភ្នាក់ងារនេះបានទទួលសំណើចំនួនរាប់សិបដើម្បីជំនួស ISS ដែលបានដាក់ឲ្យដំណើរការក្នុងគន្លងក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៨។ លោក McAlister...
Toyota ត្រូវបានគេទម្លាយថា បានលួចសម្ងំផលិតរថយន្តដែលបំពាក់បច្ចេកវិទ្យាបង្វិលកង់បាន ៩០ដឺក្រេ អាចបើកចេញពីចំហៀង ពិសេសគឺមានភាពងាយស្រួលចេញចូលនៅកន្លែងចំណត។ មុខងារនេះ នឹងជួយឱ្យអ្នកបើកបរអាចកំណត់ទីតាំងរបស់កង់រថយន្តបាន នូវ២ចំណុច៖ ទី១. កង់ទាំង៤គ្រាប់ អាចបង្វិលតាមការបញ្ជាដែលរថយន្តបើកចូល និងចេញពីចំហៀងបាន។ ទី២. អាចឱ្យតួរថយន្តបង្វិលមុនដោយខ្លួនឯងបាន បន្ទាប់មកអាចបង្វិលកង់ឱ្យស្របតាមតួរថយន្តវិញ។ សូមមើលរូបបន្ថែមខាងក្រោម៖ ការលេចធ្លាយពីដំណឹងនេះ ត្រូវបានប្រទះឃើញក្នុងឯកសារស្នើសុំប៉ាតង់ ដែល Toyota បានដាក់ទៅការិយាល័យប៉ាតង់...
ដូចដែលបានដឹងហើយថា ច្បាប់ចរាចរណ៍បង្កើតដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបើកបរ គោរព និងអនុវត្ត។ តួយ៉ាងដូចជា ភ្លើងសញ្ញាចរាចរណ៍ដែលដាក់នៅតាមផ្លូវធំៗ ក៏ដូចជាតាមបណ្តាផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។ ការបំពានភ្លើងសញ្ញាចរាចរណ៍ ជាពិសេសគឺភ្លើងស្តុបពណ៌ក្រហម ដែលលោតភ្លឹបភ្លែត ដើម្បីត្រៀមចូលពណ៌ខៀវ បានក្លាយជាបញ្ហាគ្រោះថ្នាក់ និងបង្កឱ្យមានការកកស្ទះនៅលើដងផ្លូវ។ យ៉ាងណាមិញ តាមរយៈការបង្ហោះនៅក្នុងផេកហ្វេសប៊ុក ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ច្បាស់ៗហើយថា រាល់អ្នកដែលបំពានភ្លើងសញ្ញាពណ៌ក្រហម (រួមទាំងភ្លើងក្រហមដែលលោតភ្លឹបភ្លែត) ត្រូវតែផាកពិន័យ។...
លោក Moon Jae-in ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណា ហាមឃាត់បរិភោគសាច់សត្តសុនខ នៅក្នុងប្រទេសរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។ ប្រធានាធិបតីរូបនេះ ដែលត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វសុនខ បានលើកឡើង នៅក្នុងជំនួបប្រចាំសប្ដាហ៍ជាមួយលោកនាយករដ្ឋមន្ត្រី Kim Boo-kyum កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា វាគួរតែដល់ពេល ដែលគិតគូរដល់ការហាមឃាត់បរិភោគសាច់សត្វសុនខហើយ។ តាមពិតទៅសាច់សត្វសុនខជាប្រភេទសាច់សត្វមួយប្រភេទ...
ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានអ្នកជំនាញលើកឡើងថា ជាខណ្ឌដែលសក្តានុពលខ្ពស់ទាំងការអភិវឌ្ឍថ្មីៗ រួមបញ្ចូលទាំងអភិវឌ្ឍ ទីក្រុងវិស៊ីល័យ អាគារពាណិជ្ជកម្ម និង អាគារស្នាក់នៅផងដែរ។ ជាងនេះទៀត ទីក្រុងរណបធំៗពីរ គឹទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាង នៅតំបន់គល់ស្ពានជ្រោយចង្វារ ដែលនឹងសាងសង់នៅលើផ្ទៃដីប្រមាណ ១០០ហិកតា និងទីក្រុងរណបតេជោមរតក កំពុងវិនិយោគលើផ្ទៃដីទំហំជាង ១០៦៧ហិកតា ដែលបណ្តុំអោយអភិវឌ្ឍទ្រង់ទ្រាយធំៗផងដែរ។ លោកសំ សុនឿន ប្រធានសមាគមអចលនទ្រព្យសកល...
កំពុងប្រឈមមុខនឹងបញ្ ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ? កុំបារម្ភ! ខាងក្រោមនេះជាគន្លឹះងាយៗចំនួន ៥ ទប់ទល់បញ្ហានេះ ៖ ១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ កង្វះជាតិទឹកក្នុងរាងកាយ មិនត្រឹមតែបង្កអាការៈឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចម្បងមួយដែលនាំឱ្យ អាការៈឈឺក្បាលដោយសារអ័រម៉ូនកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកបានទទួលទាន ទឹកគ្រប់គ្រាន់ប្រមាណ ២លីត្រក្នុងមួយថ្ងៃជាប្រចាំ។ ២. កាត់បន្ថយទទួលទានស្ករ ដើម្បីកាត់បន្ថយអាការៈ ឈឺក្បាលដោយសារបញ្ហាអ័រម៉ូន ចូរកម្រិតការទទួលទានអាហារ...
បរទេស៖ប្រធានាធិបតីនៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណងទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែងដល់យន្តហោះចម្បាំង F-35 និងប្រព័ន្ធការពាររបស់អង្គការណាតូ ចំណែកតួកគីនិយាយថា ខ្លួនមិនអាចទិញប្រព័ន្ធការពារដែនអាកាស ពីសម្ពន្ធមិត្តណាតូណាមួយ តាមលក្ខខណ្ឌដែលពេញចិត្តនោះទេ។...
បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែងពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរីភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារតាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា។ ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឆំាងនិងយោធា បាននិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកលើភូមិនានា...
បរទេស៖យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ការខាតបង់ពីវិស័យទេសចរណ៍បានកើនឡើងទៅជាង១០០០ពាន់លានដុល្លារ មកហើយគិតចាប់តាំងពីពេលកូវីដ។ របាយការណ៍ដែលជាការចូលរួមសហការគ្នារវាងក្រសួងទេសចរណ៍ជាមួយនឹងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារស្ថិតិបានបន្ថែមទៀត ថាទេសចរណ៍របស់ប៉ាឡេស្ទីនកាន់តែមានភាពយ៉ាប់យ៉ឺនដោយសារតែវិស័យកូវីដជាពិសេសនៅក្នុងទីក្រុង Bethlehem ស្ថិតនៅក្នុងតំបន់ West Bank។ យោងតាមរបាយការណ៍ដែលបានធ្វើឡើងដដែលនេះក៏បានបញ្ជាក់ដែរថាកន្លងមកភ្ញៀវដែលស្ថាក់នៅសណ្ឋាគារក្នុងតំបន់ West Bank ប្រមាណជា ៧៧,២ភាគរយ គឺជាជនជាតិអ៊ីស្រាអ៊ែលនិងអារ៉ាប់ប្រមាណជា២២,៥ភាគរយជាពលរដ្ឋដែលរស់នៅក្នុងតំបន់ West Bank ដោយផ្ទាល់ហើយចុងក្រោយគឺ០,៣ភាគរយជាជនបរទេសផ្សេងៗ៕ ប្រែសម្រួល៖ស៊ុនលី