មនុស្សរាប់រយនាក់ បានប្រជ្រៀតគ្នាគ្នារត់ទៅទិញ iPhone 13 ទើបចេញថ្មីនៅក្នុងផ្សារទំនើបមួយ នៅខេត្ត Shaanxi ប្រទេសចិន នេះបើយោងតាមការចុះវីដេអូចុះផ្សាយដោយ South China Morning Post នៅក្នុងថ្ងៃនេះ។ ទិដ្ឋភាពមួយនេះបានកើតឡើង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ដែលជាថ្ងៃដែល Apple Store នៅប្រទេសចិនចាប់ដាក់លក់ស៊េរីថ្មីខាងលើ។...
បរទេស៖ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃចន្ទថា ព្យុះឈ្មោះ Dianmu បានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃប្រទេស ដោយបង្កជាទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ សេចក្តីប្រកាសរបស់នាយកដ្ឋានបានឱ្យដឹងថា ស្ថានការណ៍បានប្រសើរឡើងនៅក្នុងខេត្តចំនួន ៤...
កីឡាករខ្សែប្រយុទ្ធស្លាបអេស្បាញ Ansu Fati វ័យទើបតែ១៨ឆ្នាំ ទីបំផុតគឺអាចរកគ្រាប់បាល់ជាលើកដំបូងរបស់ខ្លួនហើយគិតចាប់តាំងតែពី ពេល១០ខែ សម្រាប់ព្យាបាលរបួសក្នុងរយៈពេលត្រឹមតែ១០នាទី ចុងក្រោយនិងក្នុងនាមជាកីឡាករលេខ១០ ថ្មីរបស់ក្លឹបផងនោះ។ គ្រាប់បាល់ទី៣នៃការប្រកួតរវាង Barcelona និង Levante បានជួយឲ្យក្លឹបទទួលបាន៣ពិន្ទុងាយៗក្នុងការប្រកួតហើយក៏បានី ធ្វើឲ្យកីឡាកររូបនេះស្ទើរស្រក់ទឹកភ្នែកផងពព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍រំភើបរបស់គាត់ខ្លាំងពេក។ គួរឲ្យដឹងដែរថា Fati បានអវត្តមានចាប់តាំងតែពិខែវិច្ឆិកាក្រោយទទួលរងរបួសធ្ងន់ធ្ងរពេលប៉ះជាមួយនឹងក្រុម Real Betis ហើយត្រូវធ្វើការវះកាត់ដល់ទៅ៤ដង និងសម្រាកព្យាបាលរបួសជាង១០ខែមុនពេលត្រឡប់មកវិញ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី បានចូលបច្ច័យ ចំនួន៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ខណៈផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ការពារជំងឺកូវីដ-១៩ ដែលជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ...
កូរ៉េខាងត្បូង ៖ ក្រុមហ៊ុនផលិត រថយន្តយក្សកូរ៉េខាងត្បូង Hyundai ដាក់បង្ហាញមន្រ្តីសុវត្ថិភាព ទីតាំងថ្មីនៅរោងចក្រដំឡើង រថយន្ត Kia របស់ខ្លួននៅកូរ៉េខាងត្បូង ឈ្មោះ Spot ដែលជាឆ្កែ យន្តដ៏ល្បីល្បាញ និងបង្ហាញការរាំជាញឹកញាប់ របស់ Boston Dynamic នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញការប្រកាសអន្តរក្រសួង ស្តីពីគោលការ ឧបត្ថម្ភសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ក្រុមកីឡាករ-កីឡាការិនីថ្នាល គ្រូបង្វឹក គ្រូជំនួស និង អនុរក្ស និងប្រាក់រង្វាន់ជយលាភី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា លក្ខណៈអន្តរជាតិផ្លូវការ នៅក្នុង និងក្រៅប្រទេស ។ សម្រាប់ប្រាក់ឧបត្ថម្ភ គ្រូបង្វឹក...
អង់គ្លេស ៖ ការស្រាវជ្រាវ ថ្មី មួយ បានបង្ហាញថា សត្វដាណូស័រយក្ស T.Rex និងដាយណូស័រដទៃទៀតគ្រវីកន្ទុយ របស់ពួកគេ ពីចំហៀង ទៅម្ខាងនៅពេល រត់ស្រដៀង នឹងរបៀប ដែលមនុស្សគ្រវីដៃ របស់ពួកគេក្នុងកំឡុង ពេលចលនា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការតោងកន្ទុយនេះ ដើម្បីជួយដល់សន្ទុះមុំ...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយដោយឆ្លើយតប ទៅនឹងសំណួរមួយពីសារព័ត៌មាន CBS Newsថា ប្រទេសតួកគីចង់ ឲ្យ អាមេរិកដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសដទៃទៀត នៅក្នុងតំបន់ដូចទៅនឹងការដកទ័ពចេញ ពីអាហ្វហ្គានីស្ថានដែរ។ លោក Erdogan បានដាក់ឈ្មោះជាពិសេស ប្រទេសស៊ីរីនិងអ៊ីរ៉ាក់ថា ប្រទេសទាំងពីរដែលទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ចប់វត្តមានយោធារបស់ខ្លួន តាមទស្សនៈរបស់លោក។...
បរទេស៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាព តានតឹងកើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក មិនបានផ្តល់សេចក្តីអត្ថាធិប្បាយ ដោយត្រង់នោះទេ...
រដ្ឋIllinois ៖យោងតាមអ្នកអភិវឌ្ឍន៍របស់ខ្លួនដែលនិយាយថា មីក្រូឈីបទំហំប៉ុនគ្រាប់ខ្សាច់ ជារចនាសម្ព័ន្ធហោះ ដែលមនុស្សបង្កើតឡើងតូចជាងគេបំផុតដែលមិនធ្លាប់មាន ហើយអាចផ្លាស់ប្តូរវិធីសម្រាប់អ្នកវិទ្យាសាស្ត្រ តាមដានជំងឺក្នុងខ្យល់ និងការបំពុលខ្យល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនិយាយថា មីក្រូហ្វាទ័រក៏អាចត្រូវបានប្រើ ដើម្បីត្រួតពិនិត្យការបំពុលបរិយាកាស និងការចម្លងរោគបរិស្ថាន នៅតាមមាត្រដ្ឋានដែលមិនអាចធ្វើទៅបានពីមុន។ មិនមានម៉ូទ័រជាប់ពាក់ព័ន្ធឡើយ ឧបករណ៍តូចតាចដំណើរការដូចគ្រាប់រំកិល នៃដើមឈើ Maple ចាប់ខ្យល់ដើម្បីបន្ថយល្បឿនពេលវា រអិលធ្លាក់មកដី។ សិក្សាគ្រាប់ពូជដែលបែកខ្ញែកដោយខ្យល់...