បរទេស៖យោងតាមទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទសកូរ៉េខាងជើង បានធ្វើការនាំចូលទំនិញមានទំហំទឹកប្រាក់សរុបជាង១០លានដុល្លារ ដែលនេះគឺជាចំនួននាំចូលកើនឡើងមួយច្រើនជាងកាលពីខែមុននោះ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ស្ថិតិជំនួញចេញដោយអគ្គរដ្ឋបាលពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននំាចូលទំនិញប្រមាណ១២,៣២លានដុល្លារ ពីប្រទេសចិនកាលពីខែមុន។ របាយការណ៍បាននិយាយថា ប៉ុន្តែសន្ទុះកើនឡើងក្នុងសកម្មភាពនាំចូលនេះ មិនកៀកកិតនឹងកម្រតិជំនួញនៅមុនពេលការរាតត្បាតឆ្លងជម្ងឺកូវិដ១៩ទេ គឺជំនួញពីរច្រកនេះ នៅក្នុងខែមិថុនា បានកើនដល់ត្រឹមចំនួន៦ភាគរយនៃកម្រតិចំនួនក្នុងខែមិថុនា ឆ្នាំ២០១៩ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ជំនួញរបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសចិន...
ពិតជាដំណឹងល្អសម្រាប់មហាជនជាពិសេសអ្នកគាំទ្ររបស់បវរកញ្ញា ភពផែនដីកម្ពុជា ២០១៩ អ្នកនាង លឹម សាំងលី ពពោះបានប្រាំខែហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីកាលពីថ្ងៃទី៣ កុម្ភៈ មកម្ល៉េះ។ នៅមុននេះបន្តិច បវរកញ្ញារាងតូចច្រឡឹង សាំងលី បានបង្ហាញរូបភាពរូបភាពមួយសន្លឹក ដោយនាង កំពុងពពោះកូន ដែលជាដំណក់ឈាមដំបូងរបស់នាង នឹងស្វាមីបណ្ដូលចិត្ត។ ក្នុងនោះបវរកញ្ញារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថារហូតមកដល់ពេលនេះកូនក្នុងផ្ទៃមានអាយុប្រាំខែហើយ។ ដោយឡែក បើក្រឡេកមកពីសម្រស់ សាំងលី កំពុងពពោះ...
តារាពហុជំនាញដ៏មានប្រជាប្រិយភាព គឺអ្នកនាង សុខ ចាន់ធីតា ហៅកាតុ កំពុងតែកាក់កបទាំងការងាររកស៊ីក៏ដូចជាការងារសិល្បៈ ហើយជាពិសេសថ្មីៗនេះអ្នកនាងកំពុងតែកាក់កបជាមួយរបររកស៊ី រហូតបានទិញផ្ទះ ដើម្បីសម្រេចបំណងរបស់ខ្លួនទៀតផង ។ ស្របពេលដែលកំពុងតែមានប្រជាប្រិយភាព តារាពហុជំនាញ អ្នកនាង សុខចាន់ធីតា ហៅកាតុ និងស្វាមី បានសម្រេចបំណងរបស់ខ្លួន ដោយបានទិញផ្ទះវីឡាទោលដ៏ស្កឹមស្គៃ តំលៃរាប់ម៉ឺនដុល្លា របស់បុរី Leng Navatra...
អាមេរិកៈ ក្រោយគេចមុខពីកាមេរាមួយរយៈធំ តារាចម្រៀង Adele បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះការផ្លាស់ប្តូររូបរាងរបស់នាង ។ ព័ត៌មានពី Hollywood life បានអោយដឹងនៅថ្ងៃទី ២១ ខែកក្កដានេះថា តារាចម្រៀងដ៏ល្បីល្បាញ Adele បានចូលរួមក្នុងកម្មវិធី ប្រកួុតកីឡា NBA Final ហើយមកលើកនេះនាង ធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលមើលសឹងមិនស្គាល់ព្រោះនាងស្រកគីឡូច្រើនណាស់បើប្រៀបធៀបជាមួយរាងកាលពីមុនគឺដូចមនុស្ស២នាក់ផ្សេងគ្នា...
តូក្យូ៖រដ្ឋាភិបាលក្រុងតូក្យូ កាលពីថ្ងៃអង្គារបានរាយការណ៍ថា មានករណីឆ្លងវីរុស ថ្មីចំនួន ១.៣៨៧ នាក់កើនឡើង ៦៦០ ពីថ្ងៃច័ន្ទយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្នុងនោះ ប្រជាជនក្នុងវ័យ ២០ ឆ្នាំ (៤៤៨ ករណី) អាយុ ៣០ ឆ្នាំ (៣០០) និងអាយុ ៤០ ឆ្នាំ...
តៃប៉ិ៖អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបាននិយាយថា កោះតៃវ៉ាន់បានលុបចោល ការបញ្ជូនរដ្ឋមន្រ្តីឌីជីថល Audrey Tang ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីអ្នករៀបចំបានដាក់កម្រិតចំនួន អ្នកចូលរួមដើម្បីការពារការឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើសេចក្តីជូនដំណឹងមួយទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធដោយបញ្ជាក់ពីការចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដានឹងត្រូវកំណត់ចំពោះប្រមុខរដ្ឋ។ កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីឌីជីថលជាអ្នកតំណាងកោះទៅចូលរួមប្រកួតកីឡាអូឡាំពិក។ នៅក្នុងបណ្តាញសង្គម Twitter ជាភាសាជប៉ុន លោក...
ញូវយ៉ក៖ តម្លៃប្រេងបានទទួលរងនូវការខាតបង់យ៉ាងខ្លាំង ដោយសារពាណិជ្ជករវាយតម្លៃពីហានិភ័យទាំងផ្នែកផ្គត់ផ្គង់ និងទាំងតម្រូវការ ខណៈកំពុងព្រួយបារម្ភពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចព្រមព្រៀង OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ ៥,៣៩ ដុល្លារអាមេរិក ឬ ៧,៥ ភាគរយមកនៅត្រឹម ៦៦,៤២ ដុល្លារក្នុងមួយបារ៉ែលនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកញ្ញា បានធ្លាក់ចុះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅតែបន្តមើលឃើញការកើនឡើងនៃករណីឆ្លងជំងឺកូវីដ -១៩ ទាំងការស្លាប់ និងការស្នាក់នៅមន្ទីរពេទ្យដែលត្រូវបានជំរុញដោយទម្រង់ឆ្លងថ្មី Delta ដែលអាចចម្លងបានខ្ពស់ និងភាពស្ទាក់ស្ទើរនៃវ៉ាក់សាំង។ សារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថាប្រទេសនេះមានអត្រាជាមធ្យម ៣២,០០០នាក់ក្នុងមួយថ្ងៃកើនឡើង ៦៦ ភាគរយពីសប្តាហ៍មុននិង ១៤៥ ភាគរយខ្ពស់ជាងអត្រាកាលពីពីរសប្តាហ៍មុន នេះបើយោងតាមការដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។ ជាមធ្យមជនជាតិអាមេរិក...
ភ្នំពេញ៖នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈនិងកីឡា តំណាងលោកស្រី ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកអំណោយរបស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជូនលោក...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រកាសបន្តបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០០កេស ជូនមន្ទីរពេទ្យចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្កកណ្តាល តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមជាមួយ មន្ទីរពេទ្យប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកកម្ពុជា កាន់តែខ្លាំងឡើងៗ។ ក្រុមហ៊ុន នឹងធ្វើការប្រគល់ទឹកបរិសុទ្ធ...