តូក្យូ៖ការបណ្តាក់ទុនផ្នែកវេជ្ជសាស្រ្តដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូបានណែនាំអំពីមុខងារទូរស័ព្ទស្មាតហ្វូនធ្វើឲ្យអ្នកប្រើប្រាស់ រក្សាកំណត់ត្រានៃការចាក់វ៉ាក់សាំងការពារមេរោគCOVID-19របស់ពួកគេ នៅពេលក្រុមហ៊ុន និងសាកលវិទ្យាល័យជាច្រើនបាន ចាប់ផ្តើមប្រើថ្នាំដើម្បីទប់ស្កាត់ការឆ្លងយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ មុខងារថ្មីត្រូវបានបន្ថែមទៅកម្មវិធីវ៉ាក់សាំង ឥតគិតថ្លៃ និងកម្មវិធីត្រួតពិនិត្យសុខភាពរបស់MinaCare Co ព្រោះវាអាចនឹងពិបាកសម្រាប់បុគ្គលម្នាក់ៗតាមដានប្រវត្តិនៃការចាក់ថ្នាំបង្ការរោគជាពិសេសនៅពេលពួកគេទទួលការ ចាក់ថ្នាំបង្ការនៅកន្លែងធ្វើការ និងសាលារៀនដោយគ្មានសំបុត្រចាក់វ៉ាក់សាំងដែលចេញដោយក្រុង។ កម្មវិធីសុខភាព Amulet អាចកត់ត្រា ឈ្មោះអ្នកអភិវឌ្ឍន៍ និងអ្នកផលិតវ៉ាក់សាំងដោយស្វ័យប្រវត្តិខណៈធ្វើឲ្យអ្នកប្រើប្រាស់ បញ្ចូលព័ត៌មានដូចជាលេខវ៉ាក់សាំងនិងកាលបរិច្ឆេទនៃការចាក់ថ្នាំបង្ការរោគ។ កម្មវិធីនេះរម្លឹកដល់ អ្នកប្រើប្រាស់អំពីកាលបរិច្ឆេទកំណត់កាលបរិច្ឆេទកំណត់។...
កីឡាករខ្សែការពារកណ្តាល Marc Guehi ទីបំផុតគឺបានក្លាយទៅជាកីឡាករ ចំណូលថ្មីរបស់ក្លឹប Crystal Palace ហើយនិងបានចុះកុងត្រារយៈពេល៥ឆ្នាំនៅទីនោះផងដែរ។ The Goal បានចេញផ្សាយថា Crystal Palace បានចំណាយលុយប្រមាណជា២០លានផោនដើម្បីទិញយក Guehi ពីក្លឹប Chelsea ហើយជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះនឹងក្លាយទៅជា កីឡាករជម្រើស១១នាក់ដំបូង របស់ក្លឹបផងដែរ។ Guehi ជាកីឡាករឆ្នើមដុះចេញពីថ្នាល...
បរទេស៖ផែនការកងកម្លាំងអវកាសអាមេរិកមួយ ក្នុងការដាក់ប្រព័ន្ធមួយនៅអង់គ្លេស ដើម្បីឃ្លាំពិនិត្យមើលយានអវកាសស្ថិតនៅចម្ងាយដល់ទៅ២២.៤០០ម៉ាយពីផែនដី បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អគ្គមេបញ្ជាការនៃកងកម្លាងជើងអាកាសអង់គ្លេស។ លោកអគ្គមេបញ្ជាការកងទ័ពអាកាសអង់គ្លេស Marshal Sir Michael Wigston ដែលកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិនិត្យមើលផែនការនោះ បាននិយាយថា ប្រទេសអង់គ្លេសមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការទទួលឲ្យដាក់ឧបករណ៍សមត្ថភាពរ៉ាដាអវកាសដ៏ទំនើបនេះ ស្ថិតក្រោមការអភិវឌ្ឍដោយមជ្ឈមណ្ឌលអវកាសនិងប្រព័ន្ធមីស៊ីលរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ផែនការនោះត្រូវបានប្រកាសនៅក្នុងខែឧសភាថា កងកម្លាំងអវកាសសហរដ្ឋអាមេរិក នឹងស្វះស្វែងធ្វើការស្នើសំណើមួយ ដើម្បីអភិវឌ្ឍគំរូនៃប្រព័ន្ធចាប់សញ្ញារ៉ាដាអវកាសក្នុងចម្ងាយដ៏ឆ្ងាយ ដែលអាចពិនិត្យមើលផ្កាយរណបនិងកម្ទេចក្នុងលំហ ដែលស្ថិតនៅក្នុងកន្លងភូមិសាស្តនានា។ លោកវរសេនីយ៍ទោនៃកងក្លាំងអវកាសសហរដ្ឋអាមេរិក...
បរទេស៖យោងតាមទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទសកូរ៉េខាងជើង បានធ្វើការនាំចូលទំនិញមានទំហំទឹកប្រាក់សរុបជាង១០លានដុល្លារ ដែលនេះគឺជាចំនួននាំចូលកើនឡើងមួយច្រើនជាងកាលពីខែមុននោះ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ស្ថិតិជំនួញចេញដោយអគ្គរដ្ឋបាលពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននំាចូលទំនិញប្រមាណ១២,៣២លានដុល្លារ ពីប្រទេសចិនកាលពីខែមុន។ របាយការណ៍បាននិយាយថា ប៉ុន្តែសន្ទុះកើនឡើងក្នុងសកម្មភាពនាំចូលនេះ មិនកៀកកិតនឹងកម្រតិជំនួញនៅមុនពេលការរាតត្បាតឆ្លងជម្ងឺកូវិដ១៩ទេ គឺជំនួញពីរច្រកនេះ នៅក្នុងខែមិថុនា បានកើនដល់ត្រឹមចំនួន៦ភាគរយនៃកម្រតិចំនួនក្នុងខែមិថុនា ឆ្នាំ២០១៩ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ជំនួញរបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសចិន...
ពិតជាដំណឹងល្អសម្រាប់មហាជនជាពិសេសអ្នកគាំទ្ររបស់បវរកញ្ញា ភពផែនដីកម្ពុជា ២០១៩ អ្នកនាង លឹម សាំងលី ពពោះបានប្រាំខែហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីកាលពីថ្ងៃទី៣ កុម្ភៈ មកម្ល៉េះ។ នៅមុននេះបន្តិច បវរកញ្ញារាងតូចច្រឡឹង សាំងលី បានបង្ហាញរូបភាពរូបភាពមួយសន្លឹក ដោយនាង កំពុងពពោះកូន ដែលជាដំណក់ឈាមដំបូងរបស់នាង នឹងស្វាមីបណ្ដូលចិត្ត។ ក្នុងនោះបវរកញ្ញារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថារហូតមកដល់ពេលនេះកូនក្នុងផ្ទៃមានអាយុប្រាំខែហើយ។ ដោយឡែក បើក្រឡេកមកពីសម្រស់ សាំងលី កំពុងពពោះ...
តារាពហុជំនាញដ៏មានប្រជាប្រិយភាព គឺអ្នកនាង សុខ ចាន់ធីតា ហៅកាតុ កំពុងតែកាក់កបទាំងការងាររកស៊ីក៏ដូចជាការងារសិល្បៈ ហើយជាពិសេសថ្មីៗនេះអ្នកនាងកំពុងតែកាក់កបជាមួយរបររកស៊ី រហូតបានទិញផ្ទះ ដើម្បីសម្រេចបំណងរបស់ខ្លួនទៀតផង ។ ស្របពេលដែលកំពុងតែមានប្រជាប្រិយភាព តារាពហុជំនាញ អ្នកនាង សុខចាន់ធីតា ហៅកាតុ និងស្វាមី បានសម្រេចបំណងរបស់ខ្លួន ដោយបានទិញផ្ទះវីឡាទោលដ៏ស្កឹមស្គៃ តំលៃរាប់ម៉ឺនដុល្លា របស់បុរី Leng Navatra...
អាមេរិកៈ ក្រោយគេចមុខពីកាមេរាមួយរយៈធំ តារាចម្រៀង Adele បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះការផ្លាស់ប្តូររូបរាងរបស់នាង ។ ព័ត៌មានពី Hollywood life បានអោយដឹងនៅថ្ងៃទី ២១ ខែកក្កដានេះថា តារាចម្រៀងដ៏ល្បីល្បាញ Adele បានចូលរួមក្នុងកម្មវិធី ប្រកួុតកីឡា NBA Final ហើយមកលើកនេះនាង ធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលមើលសឹងមិនស្គាល់ព្រោះនាងស្រកគីឡូច្រើនណាស់បើប្រៀបធៀបជាមួយរាងកាលពីមុនគឺដូចមនុស្ស២នាក់ផ្សេងគ្នា...
តូក្យូ៖រដ្ឋាភិបាលក្រុងតូក្យូ កាលពីថ្ងៃអង្គារបានរាយការណ៍ថា មានករណីឆ្លងវីរុស ថ្មីចំនួន ១.៣៨៧ នាក់កើនឡើង ៦៦០ ពីថ្ងៃច័ន្ទយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្នុងនោះ ប្រជាជនក្នុងវ័យ ២០ ឆ្នាំ (៤៤៨ ករណី) អាយុ ៣០ ឆ្នាំ (៣០០) និងអាយុ ៤០ ឆ្នាំ...
តៃប៉ិ៖អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបាននិយាយថា កោះតៃវ៉ាន់បានលុបចោល ការបញ្ជូនរដ្ឋមន្រ្តីឌីជីថល Audrey Tang ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីអ្នករៀបចំបានដាក់កម្រិតចំនួន អ្នកចូលរួមដើម្បីការពារការឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើសេចក្តីជូនដំណឹងមួយទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធដោយបញ្ជាក់ពីការចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដានឹងត្រូវកំណត់ចំពោះប្រមុខរដ្ឋ។ កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីឌីជីថលជាអ្នកតំណាងកោះទៅចូលរួមប្រកួតកីឡាអូឡាំពិក។ នៅក្នុងបណ្តាញសង្គម Twitter ជាភាសាជប៉ុន លោក...
ញូវយ៉ក៖ តម្លៃប្រេងបានទទួលរងនូវការខាតបង់យ៉ាងខ្លាំង ដោយសារពាណិជ្ជករវាយតម្លៃពីហានិភ័យទាំងផ្នែកផ្គត់ផ្គង់ និងទាំងតម្រូវការ ខណៈកំពុងព្រួយបារម្ភពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចព្រមព្រៀង OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ ៥,៣៩ ដុល្លារអាមេរិក ឬ ៧,៥ ភាគរយមកនៅត្រឹម ៦៦,៤២ ដុល្លារក្នុងមួយបារ៉ែលនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកញ្ញា បានធ្លាក់ចុះ...