សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ ! អ្នកនាងកាតុ ទិញផ្ទះវីឡាទោល ដ៏ស្កឹមស្កៃ ដើម្បីសម្រេចបំណង

តារាពហុជំនាញដ៏មានប្រជាប្រិយភាព គឺអ្នកនាង សុខ ចាន់ធីតា ហៅកាតុ កំពុងតែកាក់កបទាំងការងាររកស៊ីក៏ដូចជាការងារសិល្បៈ ហើយជាពិសេសថ្មីៗនេះអ្នកនាងកំពុងតែកាក់កបជាមួយរបររកស៊ី រហូតបានទិញផ្ទះ ដើម្បីសម្រេចបំណងរបស់ខ្លួនទៀតផង ។

ស្របពេលដែលកំពុងតែមានប្រជាប្រិយភាព តារាពហុជំនាញ អ្នកនាង សុខចាន់ធីតា ហៅកាតុ និងស្វាមី បានសម្រេចបំណងរបស់ខ្លួន ដោយបានទិញផ្ទះវីឡាទោលដ៏ស្កឹមស្គៃ តំលៃរាប់ម៉ឺនដុល្លា របស់បុរី Leng Navatra នៅផ្លូវ 6A ដើម្បីសាងសុភមង្គលក្នុងក្រុមគ្រួសារ ។

ក្នុងនោះដែរ អ្នកគាំទ្ររបស់នាង ជាច្រើនក៏បានសរសើរមិនដាច់ពីមាត់ ពីរការខិតខំប្រឹងប្រែងតស៊ូ សន្សំលុយកាក់ ដើម្បីសម្រេចបំណង ខណៈ​គេ​ដឹង​ថា អ្នក​នាង ក៏​មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ​មួយរួចហើយ​នៅ​ម្ដុំ​សន្សំ​កុសល។ យ៉ាង​ណា នោះ​ជា​ប្រភេទ​ផ្ទះ​ល្វែង​ធម្មតា។ ដោយ​ឡែក​ផ្ទះ ដែល​ទិញ​នា​ពេល​នេះ ជា​ប្រភេទ​វីឡា​ទោល ប៉ុន្តែ​គេ​មិន​ដឹង​នៅ​ឡើយ​ថា ផ្ទះថ្មី​ដែល​នាង និង​ស្វាមី​ទៅ​ឈរ​ថត​កាច់​រាង​នោះ មាន​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ។

យ៉ាងណាមិញក្រៅពីតារាចម្រៀង សម្តែង និងកំប្លែង ទោះបីជាមានវ័យជាង ៤០ឆ្នាំក្តី តែ អ្នកនាងហាក់មិនទាន់គិតគូរនៅក្នុងការយកកូនទីពីទៀតនោះទេ៕ប្រភព៖http://sabay

Most Popular

To Top