បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Job Biden បានដាក់សំណើរជាផ្លុវការមួយទៅកាន់សភាជាតិ ក្នុងការដំណើរការ លក់សព្វាវុធក្នុងទំហំប្រមាណជា៧៥០លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ទោះបីជាដឹងថា នឹងធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង មិនសប្បាយចិត្តខ្លាំងក្តី។ រដ្ឋាភិបាលរបស់លោកបានផ្តល់ព័ត៌មានជូនសភាតាំងតែ ពីថ្ងៃពុធម្សិលមិញនេះបើយោងតាមការបញ្ជាក់ បន្ថែមដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់អាមេរិកដែលក្នុងនោះគេអាចដឹងបានថា មានដូចជាប្រព័ន្ធអាវុធ Medium Self-Propelled Howtizer ចំនួន៤០គ្រឿងនិងក៏ដូចជា ឧបករណ៍យោធាជាច្រើនទៀតផងដែរ។...
ក្លឹបម្ចាស់ពានរង្វាន់លីគកំពូល អង់គ្លេស Man City ត្រូវបានគេជឿជាក់ថានឹងធ្វើការបញ្ចប់ ទៅនៃការដោះដូរផ្ទេរ កីឡាករខ្សែបម្រើឆ្នើមអង់គ្លេស Jack Grealish នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា។ Man City នឹងដំណើរការរួចរាល់ការដោះដូរ កីឡាករ Grealish ដែលត្រូវបានគេជឿជាក់ថា នឹងមានតម្លៃខ្លួនប្រមាណជា ១០០លានផោនពីក្លឹប Aston Villa នេះបើយោងតាមការអះ...
បរទេស៖ក្រុមមន្ត្រីឥណ្ឌាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌានឹងបញ្ជូនកងកម្លាំងកិច្ចការជើងទឹកមួយក្រុម ទៅកាន់ដែន សមុទ្រចិនខាងត្បូង នៅក្នុងខែនេះ ដើម្បីពង្រីកចំណងមិត្តភា ពសន្តិសុខជាមួបណ្ដាលប្រទេសជាមិត្ត ហើយនេះជាការបង្ហាញពីបំណងធ្វើតួនាទីកាន់តែធំឡើង ក្នុងកិច្ចប្រឹងប្រែងក្នុងតំបន់ទប់ទល់នឹងចិន។ តាំងពីដើមឡើយ យោធាឥណ្ឌា មានការប្រយ័ត្នប្រយែង ក្នុងការប្រឆាំងនឹងប្រទេសចិន ប៉ុន្តែមានអារម្មណ៍រឹងមាំឡើង ក្រោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃមហាយក្សអាស៊ីទាំងពីរ លើព្រំដែនគោកមានជម្លោះ កាលពីឆ្នាំមិញ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលឥណ្ឌា បានជិតស្និទ្ធនឹងអាមេរិកខ្លាំងឡើង ក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ស៊ីបេរី៖រលកកម្ដៅឆ្នាំ ២០២០ ដែលបានកើតឡើងនៅរដូវក្តៅ នៅប្រទេសស៊ីបេរី បាននាំឲ្យមានការកើនឡើង នូវការបញ្ចេញឧស្ម័នមេតានពីថ្មកំបោរជាព្រឹត្តិការណ៍មួយ អាចនាំឲ្យបរិយាកាសផែនដី ត្រូវបានវាយប្រហារដោយគ្រាប់បែកមេតាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាថ្មីមួយពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bonn បានរកឃើញថា រលកកម្ដៅខ្លាំងនៅប្រទេសស៊ីបេរីបណ្តាលឲ្យមានភាពមិនប្រក្រតីនៃសីតុណ្ហភាព ៦ អង្សាសេ ក្នុងកំឡុងពេលមូលដ្ឋាននៃឆ្នាំ ១៩៧៩-២០០០ ។ ចាប់តាំងពីខែមិថុនាឆ្នាំ ២០២០ មានការកើនឡើងនូវការប្រមូលផ្តុំមេតាននៅក្នុងតំបន់ វែង២នៅក្នុងតំបន់គឺខ្សែក្រវ៉ាត់...
ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តពាសដែក S 680 Guard 4MATIC ជាផ្លូវការយ៉ាងស្ងាត់ៗ ដែលឌីហ្សាញឡើងសម្រាប់មេដឹក, អ្នកជំនួញ និងតារាល្បីៗ ដែលចង់រថយន្តមានផាសុកភាព និងអាចការពារសុវត្ថិភាពបានកាន់តែខ្ពស់។ ថ្វីបើក្រុមហ៊ុន Mercedes មិនចង់បញ្ចេញព័ត៌មានលម្អិតពីវា ប៉ុន្តែកាសែតអាល្លឺម៉ង់ជាច្រើនបានឲ្យដឹងថា រថយន្ត S 680 Guard 4MATIC...
ប្រទេសជប៉ុន បានស្នើឱ្យមានការរឹតបន្តឹងគ្រា អាសន្នដល់ខេត្តចំនួន ៨ បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ការកើនឡើង នៃករណីជំងឺកូវីដ -១៩ ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីភាពតានតឹងនៅលើ ប្រព័ន្ធវេជ្ជសាស្ត្ររបស់ទីក្រុងតូក្យូ និងកន្លែងផ្សេងទៀត។ នេះបើតាមប្រភពព័ត៌មានពីរ៉យទ័រ។ រដ្ឋមន្រ្តីខុទ្ទកាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា វាជាការពិបាកបំផុត ក្នុងស្ថានភាពនេះ ព្រោះថាវីរុសកូរ៉ូណាបានកំពុងកើនឡើងក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក ក្នុងពេលដែលករណីថ្មី បានឡើងដល់កម្រិតខ្ពស់បំផុត នៅទីក្រុងតូក្យូ ដោយគ្របដណ្ដប់លើការប្រកួតកីឡាអូឡាំពិក...
បើទោះបីជា ស្ដេចប្រដាល់ប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងមានឡានទំនើបពីរគ្រឿង ម៉ាក Escalade និង Porsche Cayenne រួចទៅហើយក៏ដោយ ប៉ុន្ដែឡាននៅក្នុងក្ដីស្រម៉ៃ របស់លោក គឺជាកំពូលឡាន ពីរម៉ូឌែលផ្សេងទៀត។ ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីៗនៅ រដ្ឋ Los Angeles សហរដ្ឋអាមេរិច ខណៈត្រៀមប្រកួតនឹង Errol...
Marcin Urbas អតីតអ្នករត់ប្រណាំង និងបច្ចុប្បន្នធ្វើជាគ្រូបង្វឹកម្នាក់នោះ បានស្នើឱ្យមានការពិនិត្យភេទឡើងវិញ ចំពោះកីឡាការិនី Christine Mboma របស់ណាមីប៊ី។ កីឡាការិនីវ័យ១៨ឆ្នាំខាងលើនេះ ប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រផ្នែកនារី ហើយនាងបានឡើងទៅវគ្គ Semi Final ដោយប្រើពេលត្រឹមតែ ២១,៩៧វិនាទីប៉ុណ្ណោះ។ ការធ្វើបានយ៉ាងល្អនេះហើយ ទើបបានជាមានមតិខ្លះ ចាប់ផ្ដើមរិះគន់ក៏ដូចជាទាមទារឱ្យមាន ការពិនិត្យភេទឡើងវិញ សម្រាប់...
ម្សិលមិញនេះសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងការស្វាគមន៍ចំពោះគ្រូបង្វឹកថ្មីជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលមកដល់កម្ពុជាដើម្បីបង្វឹកកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម នៅវៀតណាម ២០២២ និង ២០២៣ ខាងមុខ។ ងាកទៅអតីតកាលរបស់លោក Komeil Ghasemi ដែលជាគ្រូបង្វឹកថ្មីនេះគឺមានប្រវត្តិមិនធម្មតាឡើយ ពោលធ្លាប់ឈ្នះមេដាយកម្រិតអន្តរជាតិរហូត ៦គ្រឿងឯណោះ។ តោះ! មើលស្ថិតិឈ្នះមេដាយរបស់គ្រូជម្រើសជាតិចំបាប់កម្ពុជាថ្មីរូបនេះទាំងអស់គ្នា៖ ប្រភព Wikipedia...
ក្នុងចំណោមតារាចម្រៀង ដែលចេញមុខដំបូង នៅខ្ទង់ប៉ុន្មានឆ្នាំម្ដុំៗឆ្នាំ ២០១០ អ្នកដែលទទួលបានការគាំទ្រច្រើន ពេលនេះកំពុងរីករាយនឹងភាពមានបាន ទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញជាដើម។ អ្នកទាំងនោះរួមមានដូចជា EXO, BTS, IUនិងតារាជាច្រើនទៀត នៅជំនាន់ស្រករៗគ្នា។ រម្លឹកទៅកាលពីថ្ងៃទី០៥ ខែកក្កដា វិបសាយ Woman Dong-A បានចេញផ្សាយអត្ថបទមួយ ដែលលើកឡើងពីតារា K-Pop ជំនាន់ទី...