កីឡា

Man City ដំណើរការ ជិតបញ្ចប់ទៅ នៃការផ្ទេរកីឡាករ Grealish តម្លៃ១០០លានផោនហើយ

ក្លឹបម្ចាស់ពានរង្វាន់លីគកំពូល អង់គ្លេស Man City ត្រូវបានគេជឿជាក់ថានឹងធ្វើការបញ្ចប់ ទៅនៃការដោះដូរផ្ទេរ កីឡាករ
ខ្សែបម្រើឆ្នើមអង់គ្លេស Jack Grealish នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា។

Man City នឹងដំណើរការរួចរាល់ការដោះដូរ កីឡាករ Grealish ដែលត្រូវបានគេជឿជាក់ថា នឹងមានតម្លៃខ្លួនប្រមាណជា ១០០លាន
ផោនពីក្លឹប Aston Villa នេះបើយោងតាមការអះ អាងដោយ The Goal។

ក្លឹបនេះបានព្យាយាមចរចាជាមួយនឹង Aston Villa តាំងតែពីខែកក្កដាកន្លងមកម្ល៉េះហើយ ជឿជាក់ថា វានឹងជោគជ័យនៅមុនពេលដែល
ការប្រកួតបើករដូវកាល Community Shield មកដល់ដែលធ្វើឡើងនៅថ្ងៃសៅរ៍នេះ ប៉ះនឹងក្រុម Leciester City៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top