បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ របស់ប្រទេសបារាំង លោក Jean-Baptiste Lemoyne បានអះអាងថា បារាំងនឹងរំពឹងទុកថា អាចទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ ប្រមាណជា៥០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ឬស្ថិតនៅក្នុងអត្រាកើនឡើង ប្រមាណជា៤៣ភាគរយ ធៀបទៅនឹងតួលេខ កាលពីឆ្នាំទៅ ។ លោក Lemoyne បានថ្លែងប្រាប់...
វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួន ពីការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្ន ដោយសារតែការមិនគោរព តាមលក្ខខណ្ឌ របស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុន ទូរទស្សន៍ដ៏ធំមួយ របស់ប្រទេស អូស្ត្រាលី ដែលរងការចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មាន មិនពិតទាក់ទងទៅ នឹងជំងឺកូវីដ-១៩ ។ មូលហេតុដែល YouTube...
អ្នកគាំទ្ររបស់ Arsenal បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្ត បន្ទាប់ពីគ្រាប់បាល់របស់ Joe Willock បានឆ្លងខ្សែចូលទីទៅហើយទល់នឹង Chelsea តែអាជ្ញាកណ្ដាលមិនឲ្យ ។ Arsenal និង Chelsea បានណាត់គ្នាប្រកួតមិត្តភាព ដើម្បីជាផ្នែកមួយ នៃការរៃអង្គាសប្រាក់ជួយដល់ សប្បុរសធម៌សុខភាពផ្លូវចិត្ត នៅអង់គ្លេស ។ បញ្ចប់ការប្រកួតពេញម៉ោង ក្រុមកាំភ្លើងធំបានចាញ់...
The Sunsports នៅថ្ងៃនេះបានចេញផ្សាយថា ក្រោយទទួលរងនូវព័ត៌មានជាច្រើន អំពីការចាកចេញ ពីក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែមកដល់សប្តាហ៍នេះគ្រូបង្វឹករបស់ក្លឹប គឺលោក Mikel Arteta បានចេញមកបញ្ជាក់ហើយថា កីឡាករ Granit Xhaka នឹងបន្តមានវត្តមាន ជាមួយនឹងក្លឹបដដែល។ ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថា មួយរយៈចុងក្រោយនេះកិច្ចចរចា រវាងកីឡាករជាមួយនឹង គ្រូបង្វឹករបស់ក្លឹប Roma...
បាងកក ៖ ប្រទេសថៃ បានប្រកាសពង្រីកវិធានការណ៍ គ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹង នៅក្នុងរដ្ឋធានីបាងកក និងតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត រហូតដល់ចុងខែសីហា ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលបានធ្វើឱ្យករណីឆ្លង សរុបរបស់ខ្លួនកើនឡើង ដល់ជាង ៦០ម៉ឺនករណី ប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ មួយនេះ បានរាយការណ៍ពីករណីថ្មីចំនួន ១៨,០២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ...
ក្រុមហ៊ុន Toyota នៅប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសរបស់ខ្លួន នៅខែសីហានេះ ដោយផ្តល់ជម្រើស ៥ ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ៨៨ ០០០ដុល្លារ។ តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Land Cruiser 300 GX-R...
កីឡាករ Tom Daley ម្ចាស់មេដាយមាសអូឡាំពិក របស់ចក្រភពអង់គ្លេស ផ្នែកកីឡាមុជទឹក បានអង្គុយមើលការប្រកួតវគ្គផ្ដាច់ព្រ័ត្របណ្ដើរ និងឆ្លៀតដេរប៉ាក់បណ្ដើរ ដែលជាចំណងចំណូលចិត្ដរបស់គេ។ Social Media បានចែករំលែករូបភាពរបស់ Daley ខ្លាំងមែនទែននៅថ្ងៃនេះ បន្ទាប់ព Cameraman ចាប់រូបភាពរបស់គេបាន អំឡុងពេលមើលការប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក។ ដោយសារតែការប្រកួតនោះមិនមានក្រុមចក្រភពអង់គ្លេសប្រកួតផង ទើបបានជារូបគេមិនបាន Cheer អ្វីច្រើនទេ...
នូវែលសេឡង់៖អ្នកវិទ្យាសាស្ត្រព្រមានថា ពួកគេមិនមានវិធីត្រឹមត្រូវក្នុងការទស្សន៍ទាយ នៅពេលដែលការផ្ទុះនៃការឃ្លាំមើល ដោយអព្ភូតហេតុអាចកើតឡើងដោយសារតែការផ្ទុះពីមុន ៗ គឺកម្រមានណាស់ហើយបានចាប់ផ្តើម តាមរបៀបខុសគ្នាទាំងស្រុង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា សម្រាប់ទីប្រជុំជនដែលមានសក្តានុពលដូចជាពពុះទឹកមួយ នៅក្រោមឧទ្យានជាតិ Yellowstone វាស្ទើរតែមិនអាចទៅរួចនោះទេ ព្រោះថាតើការផ្ទុះដែលគេស្គាល់ មានកើតឡើងយ៉ាងដូចម្តេច។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cardiff បានកត់សម្គាល់ថា វាមិនមានគំរូតែមួយដែលអាចជួយ អ្នកវិទ្យាសាស្ត្រឲ្យយល់ពីរបៀបដែលការផ្ទុះឡើង ពីការឃ្លាំមើលភ្នំភ្លើងកើតឡើងដែលធ្វើឲ្យពិបាកយល់នៅពេល វាអាចកើតឡើងនាពេលអនាគត។...
អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា តំបន់ Achaea របស់ប្រទេសក្រិច នៅថ្ងៃអាទិត្យនេះ មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានឆាបឆេះផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ដែលបង្កឲ្យមាន របួសពលរដ្ឋចំនួន១៦នាក់ ។ ភ្លើងឆេះព្រៃបានកើតឡើងនៅជិត Patras ដែលមានទីតំាងស្ថិតនៅភាគខាងលិចរដ្ឋធានីអាទែន កាលពីរសៀលថ្ងៃសៅរ៍ ដោយតែមានល្បឿនខ្យល់បោកបក់ខ្លាំងនិងបានបក់មកដល់តំបន់ជាច្រើននៅក្នុងអំឡុងពេលប៉ុន្មាន២-៣ម៉ោង ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាដោយសារមានបញ្ហាផ្លូវដង្ហើម ។...
ភ្នំពេញៈ តំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈត្រៀមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta អំឡុងពេលបច្ចុប្បន្ននេះ ខណៈប្រទេសកម្ពុជា នៅតែមានសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ច នាពេលខាងមុខដដែល។ ចំណនុសំខាន់ៗ ដែលយើងគួរកត់សម្គាល់ គឺកម្ពុជាបានចំណាយប្រាក់ ជាង១ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយការបង្កើនភាពស៊ាំនៅសហគមន៍ នឹងអាចសម្រេចបាន នៅខែតុលា ឆ្នាំ២០២១។ មណ្ឌលទេសចរណ៍...