ព័ត៌មានអន្តរជាតិ

បារាំង រំពឹងទុកថា នឹងអាចទទួលបានភ្ញៀវ ទេសចរណ៍ថ្មី ដល់ទៅ៥០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ

បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ របស់ប្រទេសបារាំង លោក Jean-Baptiste Lemoyne បានអះអាងថា បារាំងនឹងរំពឹងទុកថា អាចទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ ប្រមាណជា៥០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ឬស្ថិតនៅក្នុងអត្រាកើនឡើង ប្រមាណជា៤៣ភាគរយ ធៀបទៅនឹងតួលេខ កាលពីឆ្នាំទៅ ។

លោក Lemoyne បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែត Le Journal de Dimanche ថា៖ឆ្នាំនេះយើងសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវ ទេសចរណ៍បរទេសយ៉ាងហោចណាស់ ៥០ លាននាក់ធៀបទៅ នឹង ចំនួនភ្ញៀវទេសចរណ៍ នៅក្នុងឆ្នាំ២០២០ ត្រឹមតែ៣៥លាននាក់ និងប្រមាណជា៩០លាននាក់កាលពីឆ្នាំ២០១៩ ។

លោកបន្តថាភ្ញៀវ ទេសចរណ៍ភាគច្រើន ដែលបានធ្វើដំណើរចូលមកដល់ ប្រទេសបារាំង ភាគច្រើនគឺមានប្រភពមកពី តំបន់អ៊ឺរ៉ុប ដូចជាអាល្លឺម៉ង់ច្រើនជាងគេ បន្ទាប់មកហូឡង់ប៊ែលហ្ស៊ិក ព្រមទាំងអង់គ្លេស ផងដែរ ។

ប៉ុន្តែលោករដ្ឋមន្ត្រី បានអះអាងថា ភ្ញៀវទេសចរណ៍បរទេស ដែលមានប្រភពមកពីទីផ្សារ អាមេរិកនិងនៅអាស៊ីនឹង មិនអាចងើបឡើងវិញ បានភ្លាមនោះទេរហូត ទៅដល់ឆ្នាំក្រោយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top