មហាកំពែងចិន ដែលជាសមិទ្ធិផល របស់បុព្វបុរសប្រទេសចិន មានប្រវែង ដ៏វែងអន្លាយ ប្រមាណ ២១,១៩៦គីឡូម៉ែត្រ គឺអាចមើលឃើញពីគន្លង តារាវិថីកម្រិតទាប ប៉ុន្ដែមិនអាចមើលពីឋាន ព្រះចន្ទនោះទេ ។ យោងតាម NASA ក្នុងគន្លងតារាវិថីកម្រិតទាប ឬពីស្ថានីយ៍អវកាសអន្តរជាតិ មានចម្ងាយ ៤២០ គីឡូម៉ែត្រ ពីភពផែនដី ពួកគេបានថតរូប អាចមើលឃើញមហាកំពែង...
រាជវាំងចាងស៊ូអ៊ុន ឬព្រះរាជតំណាក់ ចាងស៊ូអ៊ុន (Changsuwon Palace) ត្រូវបានប្រធានាធិបតី នៃប្រទេសកូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង សាងសង់ថ្វាយដល់ សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ ១៩៧៤ ។ ព្រះរាជវាំងនេះ គឺជាវិមានដ៏ធំស្កឹមស្កៃមួយ មានបន្ទប់ជាង៤០ ដែលមានដំបូលបំពាក់ តាមរចនាបទរបស់កូរ៉េ...
ដាណឺម៉ាក៖គ្រោងឆ្អឹងនៃ Viking ត្រូវបានគេសម្លាប់ក្នុងការសម្លាប់រង្គាល ឬការសម្អាត ជនជាតិភាគតិចនៅសតវត្សរ៍ទី ១១ ប្រទេសអង់គ្លេសបានជួបជុំគ្នាជាមួយនឹងអដ្ឋិធាតុនៃសាច់ញាតិប្រយុទ្ធដ៏រឹងរបស់លោក នៅប្រទេសដាណឺម៉ាកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការវិភាគDNA បានបង្ហាញថា Viking ដែលម្នាក់បានស្លាប់នៅប្រទេសអង់គ្លេស ក្នុងសតវត្សរ៍ទី ១១ មានអាយុប្រហែល ២០ ឆ្នាំ និងម្នាក់ទៀតក្នុងអាយុ ៥០ ឆ្នាំរបស់លោកនៅដាណឺម៉ាកគឺមកពីគ្រួសារតែមួយ។ ការនាំយកបុរសទាំង២មកជាមួយគ្នា គឺជាការបញ្ចប់ដំណើររយៈពេល...
វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក បានណែនាំផែនការចែកចាយថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ ចំនួន ៥៥ លានដូស ជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមថ្នាំចំនួន ៥៥ លានថ្នាំ ប្រហែលជា ៤១ លានដូស ត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX រួមទាំងថ្នាំអាមេរិចឡាទីន និងការ៉ាបៀនប្រមាណ ១៤...
ទីក្រុងឈីកាហ្គោ៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា នៅពេលដែលជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនគឺជាបាតុភូតមួយត្រូវបានគេស្គាល់ចំពោះស្ត្រី និងបុរសដោយពួកគេមាន ហានិភ័យក្នុងការវិវត្តទៅជាជំងឺនេះផងដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យកុមារនៃទីក្រុងឈីកាហ្គោបានពិនិត្យមើលឪពុក និងម្តាយរបស់ទារកដែលកើតមិនគ្រប់ខែក្នុងបន្ទប់ថែទាំសុខភាពទារកទើបនឹងកើត។ ពួកគេបានរកឃើញថា ១/៣ នៃម្តាយថ្មីត្រូវបានគេកំណត់ថា មានអាការៈនេះចំណែបុរសជិត ១/៥ នៃបុរសក៏មានជំងឺនេះដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះបង្ហាញភស្តុតាងពីកម្មវិធីជាច្រើនទៀត ត្រូវការសម្រាប់តែបុរស ឬទាំង២ភេទដើម្បីជួយព្យាបាលរោគសញ្ញាធ្លាក់ទឹកចិត្ត និងជួយដល់ឪពុកថ្មី។ ការរកឃើញរបស់យើងចង្អុលបង្ហាញពីភាពចាំបាច់នៃការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្តរបស់ឪពុក ថ្មីក្នុងកំឡុងពេលស្នាក់នៅ NICU របស់ទារក...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចចាជាមួយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា មន្ត្រីរដ្ឋបាលលោក បៃដិន មានបំណងចង់ ជមួយជាមួយមន្ត្រីចរចារបស់ទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌជាមុន។ លោក ស៊ុង គីម ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងអំឡុងជំនួបត្រីភាគីជាមួយសមភាគីមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូលថា សហរដ្ឋអាមេរិកមានបំណងចង់ជួប ដែលនេះគឺការលើកឡើងសំដៅដល់សេចក្តីថ្លែងការណ៍ថ្មីៗនេះមួយពីលោក គីម ជុងអ៊ុន។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់...
បរទេស៖សហភាពអឺរ៉ុប បានធ្វើការដាក់ ទណ្ឌកម្មជុំទី៣មួយ ផ្តោតគោលដៅ លើមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មរបស់រដ្ឋ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជុំវិញរដ្ឋប្រហារកាលពីខែកុម្ភៈ របស់របបយោធាមីយ៉ានម៉ា និងការធ្វើប្រតិបត្តិការបង្ក្រាបដោយ បង្ហូរឈាមជាបន្តបន្ទាប់ លើក្រុ្មមអ្នកតវ៉ា។ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រាប់ឈ្មោះមនុស្ស៨នាក់ ដែលរួមមានទាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីនិងអគ្គមេធាវីផង សម្រាប់ការដាក់ទណ្ឌកម្ម ដែលបង្កកភ្លាមៗនូវទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់ អ្នកផ្សេងមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងពួកគេ។ ចំណែកក្រុមហ៊ុន...
ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ថ្ងៃនេះជាថ្ងៃកោរ សម្រាប់ ហុងស៊ុយល្អអាច កាត់សក់ឲ្យកូន, ជីកដី ចាប់ផ្តើមសាងសង់ ឬបើកការដ្ឋាន, ការធ្វើពាណិជ្ជកម្មអាជីវកម្ម, ទទួលបានការងារថ្មី, បើកសម្ពោធ, ផ្លាស់ប្តូរគ្រែ, តាំងទីលំនៅឋានថ្មី,...
នៅមុន១ថ្ងៃ នៃការលេចដំណឹងថា អេដ វីន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនរួចបញ្ជូនទៅតុលាការពាក់ព័ន្ធករណីប្រើអំពើហិង្សាលើសង្សាររបស់ខ្លួននោះ កាលពីថ្ងៃទី២១ ខែមិថុនា អ្នកនាង សុទ្ធ បញ្ចកា ដែលជាសង្សាររបស់អេដ វីន ប្រកាសថានាងលែងចងកម្មពៀរជាមួយអ្នកណាទៀតហើយ។ ដោយទប់កំហឹងមិនបានក្រោយទទួលរងនូវអំពើហិង្សាយ៉ាងដំណំ សុទ្ធ បញ្ចកា បានដាក់ពាក្យប្ដឹងនឹងលោក យិតមាសឧស្សាហ៍ ហៅអេដ វីន ភ្លាមៗ...
លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ថាលោកនឹងចាកចេញពីមុខតំណែងរបស់ លោកបន្ទាប់ពីចំណាយរយៈពេល ៨ ឆ្នាំ នៅសហរដ្ឋអាមេរិក។ ការចាកចេញទៅរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ចំពេលដែលទំនាក់ទំនងមានភាពតានតឹងរវាង ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក។ លោក Cui មានអាយុ ៦៨ ឆ្នាំ...