សុខភាព និង ផ្លូវភេទ

ការសិក្សា៖ជិត១ភាគ៥នៃឪពុក របស់ទារកកើត មិនគ្រប់ខែជួប រោគសញ្ញាដូចគ្នា ម្តាយទទួលរងពីការធ្លាក់ទឹកចិត្ត ក្រោយឆ្លងទន្លេ


ទីក្រុងឈីកាហ្គោ៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា នៅពេលដែលជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនគឺជាបាតុភូតមួយត្រូវបានគេស្គាល់ចំពោះស្ត្រី និងបុរសដោយពួកគេមាន ហានិភ័យក្នុងការវិវត្តទៅជាជំងឺនេះផងដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យកុមារនៃទីក្រុងឈីកាហ្គោបានពិនិត្យមើលឪពុក និងម្តាយរបស់ទារកដែលកើតមិនគ្រប់ខែក្នុងបន្ទប់ថែទាំសុខភាពទារកទើបនឹងកើត។ ពួកគេបានរកឃើញថា ១/៣ នៃម្តាយថ្មីត្រូវបានគេកំណត់ថា មានអាការៈនេះចំណែបុរសជិត ១/៥ នៃបុរសក៏មានជំងឺនេះដែរ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះបង្ហាញភស្តុតាងពីកម្មវិធីជាច្រើនទៀត ត្រូវការសម្រាប់តែបុរស ឬទាំង២ភេទដើម្បីជួយព្យាបាលរោគសញ្ញាធ្លាក់ទឹកចិត្ត និងជួយដល់ឪពុកថ្មី។ ការរកឃើញរបស់យើងចង្អុលបង្ហាញពីភាពចាំបាច់នៃការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្តរបស់ឪពុក ថ្មីក្នុងកំឡុងពេលស្នាក់នៅ NICU របស់ទារក និងក្រោយពេលចេញពីមន្ទីរពេទ្យ។

នេះគឺសំខាន់ណាស់មិនត្រឹមតែ សម្រាប់សុខុមាលភាពរបស់ឪពុកម្តាយថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ ការអភិវឌ្ឍដ៏ល្អប្រសើររបស់កូនៗផងដែរ។ ជំងឺធ្លាក់ទឹកចិត្តក្រោយ ឆ្លងទន្លេគឺជាស្ថានភាពមួយដែលមនុស្សម្នាក់នឹងមានរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្ត បន្ទាប់ពីសម្រាលកូនជាធម្មតាដោយសារតែការថយចុះកម្រិតអរម៉ូន។

ស្ត្រីដែលទទួលរងពីស្ថានភាពនេះគឺមានហានិភ័យនៃការវិវត្ត ទៅជាជំងឺធ្លាក់ទឹកចិត្តពេញមួយជីវិត ប៉ុន្តែការសិក្សាថ្មីៗនេះបានបង្ហាញថា បុរសក៏មានជំងឺនេះដែរ។ ចំពោះការស្រាវជ្រាវត្រូវបានចេញផ្សាយ លើកាសែត Pediatrics ក្រុមស្រាវជ្រាវបានពិនិត្យឪពុកម្តាយមានទារកមិនគ្រប់ខែចំនួន ៤៣១ នាក់នៅមន្ទីរពេទ្យចំពោះជំងឺនេះ៤ដងក្នុងមួយលើកៗ ជញ្ជីងជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ ៕ដោយ៖លី ភីលីព

Most Popular

To Top