សុខភាព និង ផ្លូវភេទ

ដំណោះស្រាយ ​សម្រាប់​បុរស ​ខ្សោយ​ផ្លូវភេទ​

បុរស​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់​ឃើញថា​មាន​បញ្ហា​ខ្សោយ​ខាង​ចំណង់​ផ្លូវភេទ ដែល​ជាហេតុ​ធ្វើអោយ​ពួកគេ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ ប៉ុន្តែ​អត់​តែ​មួយ​គឺ​រួមភេទ​។ តើ​មាន​ឆ្ងល់​ទេ​ថា អ្វី​ខ្លះ​ទៅ​ធ្វើ​អោយ​ពួកគេ​មិន​ចង់​រួមភេទ​បែបនេះ​? ដំណោះស្រាយ​សម្រាប់​បុរស​ខ្សោយ​ផ្លូវភេទ​មាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​ទៅ​នឹង​មូលហេតុ​របស់​វា​។ ការ​ចាស់​ទៅតាម​អាយុ​គឺជា​កត្តា​មួយ​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​បាត់បង់​បន្តិច​ម្តងៗ ប៉ុន្តែ​វា​ក៏​នៅតែ​មាន​ហេតុផល​ផ្សេងៗ​ទៀត​ដែរ​។​

​ចំណង់​ផ្លូវភេទ​មាន​ការប្រែប្រួល​មិន​ដូចគ្នា​ទាំងអស់​នោះ​ទេ ដោយ​អ្នកខ្លះ​ញៀន​នឹង​រួមភេទ ហើយ​អ្នកខ្លះ​ទៀត​បែរជា​មិន​ចាប់អារម្មណ៍​អំពី​ការ​រួមភេទ​ទៅវិញ​។ ការព្យាបាល​ភាព​ខ្សោយ​ផ្លូវភេទ​អាស្រ័យ​ទៅតាម​មូលហេតុ​របស់​វា​។​

​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ចុះខ្សោយ ហើយ​ក៏​តែងតែ​កើតមាន​ជា​ញឹកញាប់​បំផុត​ដែរ ប៉ុន្តែ​យើង​មាន​ដំណោះស្រាយ​សម្រាប់​មូលហេតុ​ទាំងនេះ​។​

​ជំនួយ​នៃ​អ្នក​ថែទាំ​សុខភាព​សម្រាប់​បញ្ហា​ជំងឺ​លើ​រាងកាយ​៖ ជំងឺ​លើ​រាងកាយ​ដូច​ជា ធាត់​ជ្រុល​, លើស​សម្ពាធ​ឈាម​, កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​, ដំណោះស្រាយ​នៃ​អាកា​រៈសក់​ជ្រុះ និង​ការប្រើ​ថ្នាំ​ដូចជា ថ្នាំ​សម្រាប់​អ្នក​ជំងឺអេដស៍ សុទ្ធ​តែ​ធ្វើ​អោយ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​បាន​ទាំងអស់​។ ចំពោះ​ដំណោះស្រាយ​៖ ចូរ​ស្វែងរក​ជំនួយ​នៃ​អ្នក​ថែទាំ​សុខភាព​បើសិនជា​អ្នក​កំពុងតែ​មាន​បញ្ហា​ផ្លូវភេទ​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​។​

​ការប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន​ចំពោះ​បញ្ហា​ជំងឺ​អ័រម៉ូន​៖ អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​ទំនងជា​មានឥ​ទ្ធិព​ល​អវិជ្ជមាន​យ៉ាងខ្លាំង​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​បុរស​។ កម្រិត​អ័រម៉ូន​ថយ​ចុះ​នោះ​ពេល​បុរស​មាន​អាយុ​កាន់តែច្រើន​, កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ​, កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ និង​ប្រើ​ថ្នាំ​ផ្សេងៗ​ទៀត​។ លើសពីនេះទៅទៀត អ័រម៉ូន​ទី​រ៉ូ​អ៊ីត និង​ការឡើង​ខ្ពស់​នៃ​អ័រម៉ូន Prolactin ក៏​ប្រហែលជា​ធ្វើអោយ​ចំណង់​ផ្លូវភេទ​បុរស​ថយ​ចុះ​ដែរ​។ ដំណោះស្រាយ​៖ អ្នកឯកទេស​ខាង​ថែទាំ​សុខភាព​នឹង​ចេញ​ថ្នាំ​ប្រភេទ​អ័រម៉ូន​តេស្តូ​ស្ទើ​រ៉ូន អាច​ជា​ថ្នាំ​ចាក់​, បង់​បិទ​ស្បែក ឬ​ប្រភេទ​ជែល​សម្រាប់​លាប​លើ​ទ្រូង​, ស្មា និង​ពោះ​។​

​ពិគ្រោះ​ប្រឹក្សា​ខាង​ផ្លូវចិត្ត ឬ​ការព្យាបាល​ផ្លូវភេទ​សម្រាប់​បញ្ហា​ផ្លូវចិត្ត​៖ ភាព​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ដែល​កើតឡើង​នៅ​កន្លែងធ្វើការ​, បញ្ហា​ទំនាក់ទំនង​, អស់កម្លាំង​, ខឹង​, ការបំពាន​ផ្លូវភេទ និង​បញ្ហា​គ្រួសារ​សុទ្ធតែ​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ទាំងអស់​។ ដំណោះស្រាយ​៖ ដំណោះស្រាយ​សម្រាប់​បញ្ហា​បែប​នេះ​គឺ​ការព្យាបាល​លើ​ផ្លូវភេទ ឬ​ការពិគ្រោះ​យោបល​ដើម្បី​អោយ​ផ្លូវភេទ​រស់​ឡើង​វិញ

ថ្នាំ Dopamine-stimulating ប្រើ​ចំពោះ​អ្នក​មាន​អ័រម៉ូន Dopamine ថយចុះ​៖ ការឆ្លើយតប​ខាង​ផ្លូវភេទ​ចាប់ផ្តើម​ចេញពី​ខួរក្បាល​។ សារធាតុ​មួយ​ប្រភេទ​ឈ្មោះថា Dopamine គឺជា​អ្នក​បញ្ជូន​សញ្ញា​ក្នុង​ខួរក្បាល​ដើម្បី​ឆ្លើយតប​នឹង​ផ្លូវភេទ ដូច្នេះ​បើ​សិន​ជា​សារធាតុ​មួយ​នេះ​ថយចុះ វា​ប្រាកដជា​ប៉ះពាល​ដល់​ចំណង់​ផ្លូវភេទ​បុរស​ជា​មិន​ខាន​។ ដំណោះស្រាយ​៖ ការប្រើ​ថ្នាំ Dopamine-stimulating តម្រូវ​អោយ​ប្រើប្រាស់​លើ​បុរស​ដែល​មាន​បញ្ហា កង្វះ​ចំណង់​ផ្លូវភេទ​ខ្លាំង​ហួសហេតុ​ពេក​។​

​ចំណង់​ផ្លូវភេទ​ថយចុះ​អាច​ក្លាយទៅជា​រឿង​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​ពួកគេ​ត្រូវតែ​ស្វែងរក​មូលហេតុ​របស់​វា​អោយ​ឃើញ​តាមរយៈ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​នឹង​កំណត់​អំពី​ដើម​ហេតុ​នៃ​ការបាត់បង់​ចំណង់​ផ្លូវភេទ​នោះ ព្រមទាំង​ណែនាំ​នូវ​វិធី​ជា​ច្រើន​ដើម្បី​គ្រប់គ្រង​ជីវិត ព្រមទាំង​អោយ​ចំណង់​ផ្លូវភេទ​កើន​ឡើង​វិញ​បាន​៕ប្រភព៖health

Most Popular

To Top