សុខភាព និង ផ្លូវភេទ

ការសិក្សាអំពី ភាពរីករាយខាងផ្លូវភេទ៖ លិង្គវែង ឬខ្លីអាចធ្វើឲ្យស្រី្ត មានភាពក្តីសុខខុសគ្នាទាំងអស់

អាមេរិក៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុរសត្រូវបានគេប្រាប់ជារឿយៗ ថាសរីរាង្គផ្លូវភេទរបស់ពួកគេមិនសំខាន់ប៉ុណ្ណានោះទេ ប៉ុន្តែជាកន្លែងដែលពួកគេត្រូវតែអនុវត្តវា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ប៉ុន្តែជាអកុសលចំពោះបុរសដែលមានលិង្គតូច ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទំហំពិតជាមិនសំខាន់ឡើយ។ អ្នកស្រាវជ្រាវនៅ King’s College London បានជ្រើសរើសគូស្វាម៉ីភរិយាដែលមានឆន្ទៈដើម្បីស្វែងយល់បន្ថែមថា តើប្រវែងប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទចំពោះស្ត្រី?។

អ្នកជំនាញបានកាត់បន្ថយការដាក់ លិង្ហបុរសចូលដោយ សិប្បនិម្មិតរង្វង់ស៊ីលីកូនមានទំហំខុសៗ គ្នាដើម្បីដាក់នៅជុំវិញមូលដ្ឋានលិង្គរបស់បុរសម្នាក់ៗអំឡុងពេលរួមភេទ។ យោងតាមលទ្ធផលថា គ្រាន់តែមួយអ៊ីញបន្ថែមធ្វើឲ្យមានភាពខុសប្លែកគ្នា ទាក់ទងនឹងអារម្មណ៍ផ្លូវភេទចំពោះស្ត្រី។

នេះអាចបណ្តាលមកពីសមត្ថភាពកាន់តែធំនៃលិង្គវែង ដើម្បីជំរុញប្រវែងទ្វារមាស និងមាត់ស្បូនសម្រាប់ស្ត្រី។ អ្នកស្រាវជ្រាវចង់ស្វែងយល់ថា តើឧបករណ៍សិប្បនិម្មិតជួយកាត់បន្ថយជម្រៅ នៃការជ្រៀតចូលក្នុងពេលរួមភេទចំពោះស្ត្រីដែរឬទេ?

ពួកគេនិយាយថា បុរសអាចព្រួយបារម្ភ ឬខ្មាស់អៀនអំពីប្រវែង ឬទំហំលិង្គរបស់ពួកគេ ហើយមនុស្សជាច្រើនក៏សង្ឃឹមថា វាវែងជាងនេះដែរ។ អ្នកជំនាញបានចុះផ្សាយ ក្នុងសារព័ត៌មាន BJU International ថា យើងចាប់ផ្តើម ដោយការសន្មតថា ការដាក់ចូលលិង្ហបុរសក្នុងប្រដាប់ភេទស្រ្តីនឹងមិន មានបញ្ហាចំពោះស្ត្រីភាគច្រើនឡើយ៕

Most Popular

To Top