សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា រយៈពេល៩ខែនៃការមានផ្ទៃពោះ ហើយច្រើនតែជារយៈពេលនៃក្តីត្រេកអរ ការទន្ទឹងរងចាំ និងការចែករំលែកដ៏គួរឱ្យភ័យខ្លាច ។ លើសពីនេះទៀត ការព្រួយបារម្ភ និងការធុញថប់ក្នុងបារម្ភ ក្នុងការក្លាយជាឪពុកម្តាយថ្មី ការស្វាគមន៍ជីវិតថ្មីមួយផ្សេងទៀត ចូលមកក្នុងគ្រួសារ យើងក៏ព្រួយបារម្ភអំពីសុខភាពរបស់ម្តាយ និងទារកផងដែរ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានធ្វើការប្រមូលផ្តុំគ្នាជាច្រើនទៀត នៅថ្ងៃសុក្រនេះ បន្ទាប់ពីយោធាត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់មនុស្ស០៩នាក់ នៅមួយថ្ងៃមុននេះ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការតវ៉ាដោយអុជទៀន បានកើតឡើង នៅទូទាំងប្រទេសពេញមួយយប់ ដោយរាប់បញ្ចូលទាំងនៅតំបន់ម៉ាន់ដាណ និងម៉ានដាន ក៏ដូចជានៅក្នុងរដ្ឋការ៉ែន...
ទួរគី៖ អ្នកបុរាណវិទ្យាបាននិយាយថា ពួកគេបានរកឃើញសង្វៀនរ៉ូម៉ាំង សម័យបុរាណមួយនៅប្រទេសទួរគី ស្រដៀងនឹងទីលាន Colosseum របស់រ៉ូម៉ាំង ហើយបានរៀបចំការប្រកួតប្រយុទ្ធ សម្រាប់អ្នកចូលរួមប្រមាណ ២០,០០០នាក់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ របកគំហើញនេះជារបស់ជាតិដំបូងគេ ត្រូវបានបង្ហាញជាផ្នែកនៃការជីករក Mastaura ដែលជាទីក្រុងបុរាណមួយនៅខេត្ត Aydin ចំណែកសង្វៀនត្រូវបានគេកប់ និងលាក់ខ្លួននៅចំកណ្តាលព្រៃដ៏ជ្រៅ។ សំណងអាគារត្រូវបាន គេថែរក្សាយ៉ាងល្អហើយ កន្លែងដូចទីលាន...
ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ CNC បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរនាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការនូវកម្មវិធី ប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀត ដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” នៅស្ថានីយ៍ទូរទស្សន៍CNC ដោយមានកីឡាករជើងខ្លំាំងគុនខ្មែរ ៨នាក់ ប្រជែងយកទឹកប្រាក់ ៥ពាន់ដុល្លារ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងគោជល់។ លោក ម៉ា...
ការសិក្សាថ្មីមួយបានបង្ហាញថា ស្ទើរតែមួយភាគប្រាំនៃម្តាយដំបូង ដែលទទួលរងគ្រោះដោយជំងឺវង្វេងវង្វាន់ (OCD) ដោយសារតែការភ័យខ្លាចថា កូនរបស់ពួកគេត្រូវបានអ្នកដទៃធ្វើបាប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តាមរយៈគំរូរបស់ម្តាយរាប់រយនាក់ អ្នកស្រាវជ្រាវបានរកឃើញថា ជំងឺវង្វេងវង្វាន់ (OCD) កើតមានជាទូទៅនៅ ១៧ ភាគរយនៃម្តាយក្នុងរយៈពេល ៣៨ សប្តាហ៍ បន្ទាប់ពីពួកគេសម្រាលកូន។ រោគសញ្ញាជំងឺវង្វេងវង្វាន់ (OCD) សម្រាប់ម្តាយថ្មីអាចរួមបញ្ចូលគំនិត ដែលពាក់ព័ន្ធនឹងមេរោគការភ័យខ្លាច...
អ្នកស្រាវជ្រាវបានបង្ហាញថា ការផឹកកាហ្វេអ៊ីស្ពេសូ “Espresso” គឺជាប្រភេទទឹកដោះគោក្នុងរយៈពេល ៣០ នាទីមុនពេលហាត់ប្រាណ អាចជួយបង្កើនអត្រានៃការដុតខ្លាញ់ ក្នុងខ្លួនខ្លាំងបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមការងារណែនាំថា ជាតិកាហ្វេអ៊ីនជួយបង្កើនអុកស៊ីតកម្មខ្លាញ់ ជួយឲ្យដុតបំផ្លាញក្នុងខ្លួន អ្នកបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ប្រសិទ្ធភាពនេះកាន់តែខ្លាំង នៅពេលអ្នកហាត់ប្រាណ នាពេលរសៀលផ្ទុយពីការស្រាវជ្រាវ ពីមុនដែលបានបង្ហាញថា ការធ្វើលំហាត់ប្រាណពេលព្រឹក មានប្រសិទ្ធភាពបំផុត។ ជាតិកាហ្វេអ៊ីនគឺជាផ្នែកមួយ...
បន្ទាប់ពីបានសម្រាកព្យាបាលខ្លួន ពីជំងឺកូវីដ ១៩ ពេលនេះអ្នកនាង ចាន់ កែវនិមល បានជាសះស្បើយជាស្ថាពរហើយ។ នេះជាថ្ងៃដ៏រីករាយសម្រាប់គ្រួសារ របស់ពិធីការិនី ចាន់ កែវនិមលដែលអាចជួបជុំគ្រួសារជាថ្មី ក្រោយក្លាយជាជនរងគ្រោះ ដោយសារឆ្លងជំងឺកូវីដ ១៩ កាលពីដើមខែមីនា។ ប៉ុន្តែបើទោះបីជាបានទទួលលទ្ធផល បញ្ជាក់ថាអ្នកនាងបានជាសះស្បើយ ប៉ុន្តែទាំងក្រុមគ្រួសារត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បីឲ្យប្រាកដថា ជាស្បើយ ១០០ភាគរយ។...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រឲ្យក្រុមហ៊ុនវិនិយោគ ចំនួន ៥បន្ថែមទៀត ទៅលើគម្រោង បង្កើតរោងផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម ដែលមានទុនវិនិយោគប្រមាណ ១២៨៣ លានដុល្លារ និងរោងចក្រផលិតឱសថ រោងចក្រផលិតអេប៉ុងស៍ ខ្នើយ ព្រមទាំងរោងចក្រកែច្នៃវេចខ្ចប់ ផលិតផលកសិកម្មផ្សេងទៀត។ តាមសំណើរសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ...
បរទេស៖ ប្រវត្តិវិទូម្នាក់ ដែលជំនាញក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង បាននិយាយថា មេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង ប្រហែលជាមិនទទួលបានអំណាចទេ ប្រសិនបើគ្មានយុទ្ធនាការ ឃោសនាសូវៀតនិងការបង្ក្រាប ដែលជួយលោកវាយគូបដិបក្ខឲ្យបរាជ័យ ក្រោយសង្គ្រាមលោកលើកទីពីរ។ តួនាទីដ៏មហិមារបស់ទីក្រុងមូស្គូ ក្នុងការបង្កើតប្រទេសកូរ៉េខាងជើង ត្រូវបានគេបំភ្លេចជាយូរមកហើយ ប៉ុន្តែបើគ្មានការជួយពីរុស្ស៊ីទេនោះ លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក គីម ជុងអ៊ុន ប្រហែលជាគ្មានឈ្មោះក្នុងប្រវត្តិសាស្ត្រនោះទេ។ លោក...
ស៊ុយអ៊ែត៖ ការសាកល្បងដំបូង នៃគម្រោងបាញ់ថ្នាំដីសរាប់លានតោន ចូលទៅក្នុងរនាបជាគោលបំណងដ៏ធំមួយ របស់មហាសេដ្ឋីសហរដ្ឋអាមេរិក លោក Bill Gates ដើម្បីធ្វើឲ្យពន្លឺព្រះអាទិត្យស្រអាប់ និងផែនដីត្រជាក់អាចនឹងប្រព្រឹត្តឡើង នៅខែមិថុនានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញនៃសាកលវិទ្យាល័យ Harvard នឹងធ្វើការសាកល្បងប្រព័ន្ធនេះ ដោយបញ្ជូនបាល់ដ៏ធំមួយ ចម្ងាយ១៩,៣០គីឡូម៉ែត្រ ពីលើទីក្រុង Kiruna របស់ស៊ុយអ៊ែត ហើយអោយវាទម្លាក់ធូលីដីសចំនួន...