កីឡាករខ្សែបម្រើ Luka Modric បច្ចុប្បន្នត្រូវបានគេមើលឃើញថា នៅតែអាចបន្តលេង ក្នុងនាមជាកីឡាករដ៏សំខាន់ម្នាក់ របស់ក្លឹបអធិរាជស Real Madrid ដដែល ទោះបីជាមានវ័យ៣៥ឆ្នាំទៅហើយក្តី។ ចុងក្រោយនេះ ថែមទាំងបានជួយឲ្យ Real Madrid ឡើងទៅដល់វគ្គ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champion Leagueទៀតផង ក្រោយយកឈ្នះទៅលើក្រុមខ្លាំងអ៊ីតាលី Atalanta កាលពីយប់មិញ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទំហំនៃការនាំចេញ របស់ប្រទេសសិង្ហបុរី ដោយមិនគិតបញ្ចូលជាមួយនឹងប្រេងកាត ត្រូវបានគេមើលឃើញថា មានកំណើនឡើងយឺតយ៉ាវបន្ត នៅក្នុងខែកុម្ភៈនេះ គឺត្រឹមតែ ៤,២ ភាគរយប៉ុណ្ណោះ ធៀបទៅនឹងខែកុម្ភៈ កាលពីឆ្នាំទៅ។ តួលេខដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារជាតិទទួលបន្ទុក កិច្ចការងារសហគ្រាសរបស់សិង្ហបុរីឬ ESG អាចឲ្យយើងឃើញដែរថា កំណើននៃការនាំចេញ ដោយមិនគិតបញ្ចូល...
ប៉េកាំង៖ រដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រព្រឹត្ដចំពោះប្រទេសចិន និងទំនាក់ទំនងទ្វេភាគី ដោយមានគោលបំណង និងសមហេតុផល និងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីដើរលើផ្លូវនៃការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាពឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗនេះរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ថាគោលដៅរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺដើម្បីធ្វើឱ្យប្រាកដថា វាមានសមត្ថភាព និងផែនការប្រតិបត្តិការ ដើម្បីផ្តល់នូវការទប់ស្កាត់ ដែលអាចទុកចិត្តបានប្រឆាំងនឹងប្រទេសចិន។...
The Goal នៅថ្ងៃពុធនេះបានសរសេរថាតារាឆ្នើមអាហ្សង់ទីន Dybala របស់ក្លឹប Juventus នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សបារាំង PSGនារដូវក្តៅខាងមុខនេះ ដោយការដោះដូរ ជាមួយនឹងកីឡាករ Icardi។ ប៉ុន្តែប្រភពដដែលក៏បានសរសេរទៀត ដែរថាក្លឹបអេស្បាញ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍ ដូចគ្នានេះដែរក្នុងការដោះដូរកីឡាកររូបនេះជាមួយ នឹងខ្សែប្រយុទ្ធបារាំងមិនសូវ ឡើងជើងរបស់ខ្លួនគឺកីឡាករ Griezmann ប្រសិនបើអាចទៅរួចវានឹងធ្វើឡើង នៅរដូវក្តៅនេះតែម្តង។ Dybala...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាកម្មវិធីចែករំលែកវិដេអូដ៏ល្បី TikTok ទំនងជាដាក់ឲ្យប្រើប្រាស់មុខងារថ្មី មួយនៅក្នុងឆ្នាំនេះគឺការឆាតលេងជាក្រុមឬ Group Chat ដែលយើងអាចមើលឃើញថា នឹងធ្វើឲ្យកម្មវិធីបណ្តាញសង្គមយក្សចិនមួយនេះនឹងក្លាយទៅជាគូប្រជែង ដ៏សំខាន់របស់ Facebook នៅក្នុងពេលនេះ។ ការឆាតលេងជាក្រុមគឺជាផ្នែកមួយ ដ៏សំខាន់នៃផែនការអភិវឌ្ឍរបស់ ក្រុមហ៊ុន ByteDance ដើម្បីអាចធ្វើឲ្យវាក្លាយទៅជាកម្មវិធីដែល មានទំនាក់ទំនងជាសង្គមកាន់តែ ខ្លាំងក្លាឡើងហើយមុខងារនេះគឺជាអ្វីដែល TikTok ធ្លាប់បានដាក់គម្រោងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។...
បរទេស៖ សកម្មភាពដឹកទំនិញកូរ៉េខាងជើង អាចកំពុងតែមានការកើនឡើង នៅក្នុងខែមីនានេះ ហើយនាវាខ្លះដែលបានបិទប្រព័ន្ធតាមដានរបស់ខ្លួន នៅពេលថ្មីៗនេះ បានត្រឡប់បើកឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានមួយថ្មីៗនេះ។ ទិន្នន័យពីទីភ្នាក់ងារផ្តល់ការណ៍សម្ងាត់ដែនសមុទ្រ MarineTraffic បានបង្ហាញថា នាវាកូរ៉េខាងជើងចំនួន១៣គ្រឿង បានបើកប្រព័ន្ធកំណត់អត្ត សញ្ញាណអូតូម៉ាទិក របស់ខ្លួនវិញ ធ្វើឲ្យអាចតាមដាននាវា ដែលពីមុនធ្លាប់បានបាត់ការទាក់ទង។ រូបភាពនៃការធ្វើនាវាចរណ៍របស់នាវាកូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ បង្ហាញថា នាវានានា ដែលរួមមានទំាងនាវាមួយគ្រឿងស្ថិតនៅក្នុងបញ្ជីក្រសួងរតនាគារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញធ្យូងថ្មផងនោះ...
ភ្នំពេញ ៖យុទ្ធនាការចាក់វ៉ាក់សាំង បង្ការមេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាលើកទី២បានចាប់ផ្តើម ដើម្បីត្រៀមហ្វឹកហាត់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ ក្នុងនោះក្រុមដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ក៏ចូលរួមចាក់ដែរ ។ លោក អ៊ូ រតនា អគ្គលេខាធិការ...
អាមេរិក៖ អង្គការអវលាសណាសា កំពុងត្រៀមបញ្ជូនស្ត្រីទីមួយ និងបុរសបន្ទាប់ទៅភពព្រះច័ន្ទ ដែលអាចត្រួសត្រាយផ្លូវសម្រាប់មនុស្ស ក្នុងការធ្វើអាណានិគម លើរណបធម្មជាតិរបស់ផែនដី ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការរៀបចំអចលនទ្រព្យ នឹងជាការចំណាយដ៏ថ្លៃថ្លា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញខាងប្រាក់ ដែលជាឈ្មួញកណ្តាលឥណទាន សម្រាប់ផលិតផលឥណទានអតិថិជន បានចេញសៀវភៅណែនាំ ប្រាក់កម្ចីបញ្ចាំភពព្រះចន្ទលើកដំបូង បង្ហាញថា ការរស់នៅលើផ្ទៃភពព្រះចន្ទ នឹងត្រូវចំណាយអស់ ៣២៥.០៦៧ ដុល្លារក្នុងមួយខែ។តម្លៃនេះរួមបញ្ចូល...
សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ស្ថិតក្នុងអំឡុងព្យុះរដូវរងារ Xylia បានទម្លាក់ព្រិលកម្រាសជិត៣ ហ្វីតនៅរដ្ឋខូឡូរ៉ាដូកាលពីចុងសប្តាហ៍ បែរជាព្រិលខ្លះ មានពណ៌លាយពណ៌ត្នោត ជំនួសឲ្យពណ៌សទាំងស្រុងទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សេវាអាកាសធាតុជាតិ (NWS) បានបង្ហាញថា ព្រិលដែលបែកខ្ញែកជាបំណែកធូលី បានធ្វើដំណើរពីម៉ិកស៊ិក ដែលបច្ចុប្បន្នកំពុងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ខ្យល់បក់ខ្លាំងធ្វើដំណើរ ៦០ ទៅ ៧០...
អ៊ីស្រាអែល៖ បំណែកឯកសារ ឬរមូរជាច្រើននៃសមុទ្រមរណៈ ដែលត្រូវបានគេគិតថា បានលាក់ទុក ក្នុងអំឡុងការបះបោររបស់ជ្វីហ្វ ប្រឆាំងនឹងរ៉ូមកាល១,៩០០ ឆ្នាំមុន ត្រូវបានគេរកឃើញ ក្នុងរូងភ្នំមួយនៅប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញបានបញ្ជាក់ថា បំណែកទាំងនោះរួមមាន អត្ថបទជាភាសាក្រិក ចេញពីសៀវភៅព្រះគម្ពីរនៃសាការី និងណាហ៊ម ហើយត្រូវបានថត ដោយកាំរស្មីអ៊ិចនៅសតវត្សរ៍ទី២ នៃគ.ស។ អាជ្ញាធរបុរាណវត្ថុ របស់អ៊ីស្រាអែលនិយាយថា...