នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់គ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool ថា បញ្ហាហិរញ្ញវត្ថុ នឹងមិនអាចជួយអ្វីដល់ក្លឹបឡើយ ប្រសិនបើ Liverpool ពិតជាមិនអាច ធានាបានតំណែង កំពូលទាំង៤នៅលីគកំពូល អង់គ្លេស រដូវកាលនេះទេនោះ។ លោក Klopp បានសារភាពថា Liverpool នឹងពិតជាមើលឃើញថា នឹងជួបបញ្ហាលំបាក ជាមិនខានក្នុងការស្វែង រកឧិកាសចរចានាំយកកីឡាករ...
អ៊ីស្លង់ ៖ យោងតាមការិយាល័យ ឧតុនិយមអ៊ីស្លង់ (IMO) បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះមានការរញ្ជួយ ដីប្រហែលជា ២៥០០ ត្រូវបានរកឃើញហើយ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ស្ទើរតែ ៨០០ រញ្ជួយដីបានវាស់វែងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការរញ្ជួយដីដ៏ធំបំផុត បានវាស់ទំហំ ៥.៦ រ៉ិចទ័រ នៅលើកម្រិតរ៉ិចទ័រល្មម...
អូស្រ្តាលី ៖ អ្នកភូគព្ភវិទូ មកពីសាកលវិទ្យាល័យជាតិ អូស្រ្តាលី បាននិយាយថា វាប្រហែលជាដល់ពេល ដែលត្រូវសរសេរសៀវភៅ សិក្សាឡើងវិញ ព្រោះអ្នកវិទ្យាសាស្ត្រ បានរកឃើញថា ផែនដីមានស្រទាប់ទី៥ ស្ថិតក្នុងសំណុំបែបបទ នៃស្នូលខាងក្នុងបំផុត នៅកណ្តាលនៃភពផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកភូគព្ភវិទូ មកពីសាកលវិទ្យាល័យជាតិ អូស្រ្តាលី បានបង្កើតក្បួន...
យុវតីម្នាក់មានឈ្មោះ Kyal Sin អាយុ ១៩ឆ្នាំបានស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃពុធកន្លងទៅ។ ប្រជាជនមីយ៉ាន់ម៉ា បានផ្តល់ងារឲ្យនាងថា “វីរនារី” ។ មានសម្រស់ស្រស់ស្អាតមិនចាញ់តារា យុវតី Kyal Sin បានចួលរួមក្នុងបាតុកម្មជាមួយនឹងបាតុករជាច្រើននាក់ផ្សេងទៀ់តនៅទីក្រុង Mandalay ។ នាងបានពាក់អាវ ដែលមានសំណេរថា “គ្រប់យ៉ាងនឹងត្រលប់ទៅរកភាពល្អប្រសើរវិញ” នៅលើខ្លួន នៅពេលចូលរួមព្រឹត្តិការណ៍ កាលពីថ្ងៃពុធ...
មូលហេតុនៃជំងឺពុកឆ្អឹង លើបុរស ដែលកើតមានជាញឹកញប់បំផុតនោះ គឺការកង្វះអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន។ ចំពោះបុរសដែលមានចំនួនអ័រម៉ូនមួយនេះតិច គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ អ័រម៉ូននេះបន្ថែម ដើម្បីបង្កើនកំហាប់ឆ្អឹង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងចំណុចនេះ ខាងវិទ្យាសាស្ត្រនៅតែមិនទាន់បង្ហាញច្បាស់ នៅឡើយថាតើ ឥទ្ធិពលនៃការបង្កើតឆ្អឹងបានច្រើនប៉ុណ្ណាពីការព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូនផ្ទាល់ ឬក៏ត្រូវបំលែងវាទៅជាអ័រម៉ូនអេស្ត្រូជែន ឬយ៉ាងណានោះទេ។ មនុស្សប្រុសក៏ត្រូវការអ័រម៉ូន អេស្ត្រូជែនមួយចំនួនតូចផងដែរ ព្រោះវាជួយផ្តល់នូវភាពរឹងមាំទាំងបុរស និងស្ត្រី។ តាមពិត បុរសគ្រប់រូបតែងបំលែងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ខ្លួនទៅជាអេស្ត្រូ...
ភ្នំពេញៈ នៅក្នុងពេលកម្ពុជា កំពុងជួបប្រទះនឹងរលកទី៣ នៃការឆ្លងជាសហគមន៍នៃជំងឺកូវីដ១៩ និងកាន់តែមានទ្រង់ទ្រាយធំជាងពេលមុននៗនោះ វិនិយោគិនខ្លះនៅតែបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន ហើយវិនិយោគិនខ្លះទៀត ក៏កំពុងសិក្សាលើការវិនិយោគបន្ត។ តើក្នុងដំណាក់នេះ វិនិយោគិនអចលនទ្រព្យគួរផ្អាក ឬបន្តគម្រោងបន្តទៀត?។ បើតាមលោកង៉ែត ជូ សេដ្ឋវិទូមួយរូប និងវិនិយោគិនអចលនទ្រព្យមួយរូបផងដែរនោះ បានមានប្រសាសន៍នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ វាបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការវិនិយោគ ប៉ុន្តែមានវិនិយោគិនមួយចំនួន នៅតែបន្តការអភិវឌ្ឍរបស់ខ្លួនដដែល ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី...
កីឡាករអ្នកចាំទី សញ្ជាតិអេស្បាញ De Gea ត្រូវបានគេដឹងថា បានខកខានការប្រកួត មិនមានវត្តមានឡើយ នៅក្នុងការប្រកួត មួយកាលពីយប់ថ្ងៃពុធ ម្សិលមិញទាំង ដែលក្រុមបិសាចក្រហម Man Utd បានត្រឹមស្មើ ជាងមួយនឹង Crystal Palace។ គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjare បានបដិសេធមិនធ្វើការអះអាង អ្វីឡើយអំពីមូលហេតុអវត្តមាន...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារ បានឃើញនៅក្នុងកំណត់ត្រា នៃអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់នៃជំងឺកូវីដ១៩ ដែលជាថ្ងៃទី២ នៅក្នុងតារាង ដែលបានចុះបញ្ជី នៃ អ្នកស្លាប់ ចំនួន១.៩១០នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសបានកើនឡើង ដល់២៥៩.២៧១នាក់ ។...
កីឡាករខ្សែបម្រើឆ្នើមរបស់ ក្លឹប Monaco ដែលមានឈ្មោះថា Tchouameni ធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹបតាំង តែពីអាយុ១៨ឆ្នាំ មកម្ល៉េះហើយ បច្ចុប្បន្នកំពុងក្លាយទៅ ជាគោលដៅដ៏គួរឲ្យទាក់ទាញ របស់ក្លឹបជាច្រើន។ មួយក្នុងចំណោមនោះគឺតោខៀវ Chelsea ដែលត្រូវបានគេជឿជាក់ថា កំពុងតែនាំមុខគ្នាក្នុងការចរចាដើម្បីនាំយកកីឡាករ Tchouameni ដែលមានវ័យ២១ឆ្នាំរូបនេះ មករួមក្លឹបនៅអង់គ្លេស។ កីឡាករបារាំងរូបនេះបានបង្ហាញខ្លួនបាន២៦ដងមកហើយ សម្រាប់ Monaco...
ស៊ីដនី៖ ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការរញ្ជួយដីដែលមានកម្លាំង ៨.១ រ៉ិចទ័រ បានវាយប្រហារ នៅណូវែលសេឡង់ នៅព្រឹកថ្ងៃសុក្រនេះ បង្កឱ្យមានការដាស់តឿន រលកយក្សស៊ូណាមិ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ ការរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើង នៅម៉ោង ៨ និង ២៨ នាទីព្រឹកម៉ោងក្នុងស្រុកក្បែរកោះ Kermadec នៃប្រទេសណូវែលសេឡង់ ក្នុងជម្រៅ ១៩...