ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១១.៣៨៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលបានកើនឡើងពី១០.៥៣៥នាក់ កាលពីមួយថ្ងៃមុន ។ មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើង ដល់៤.២៩០.១៣៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៨៧.៨២៣នាក់ និងអ្នកជាសះស្បើយពីជំងឺចំនួន៣.៨៦៩.៨៥៧នាក់ ។ ក្រុងម៉ូស្គូ ជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេរបស់ ប្រទេសរុស្ស៊ី ដែលបានរាយការណ៍ថា...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុន SpaceX បានប្រកាសកាលពីថ្ងៃពុធថា គ្រាប់រ៉ុក្កែតបានផ្ទុះនៅលើដី បន្ទាប់ពីបានបាញ់បង្ហោះសាកល្បង ។ វីដេអូរបស់ក្រុមហ៊ុន SpaceX បានបង្ហោះវីដេអូឲ្យដឹងតាមអនឡាញ ។ បន្ទាប់ពីបានបាញ់បង្ហោះ អណ្តាតភ្លើងត្រូវបានគេឃើញ ចេញពីផ្នែកខាងក្រោមនៃគ្រាប់រ៉ុក្កែត ស៊េរី 10 ឬ SN10...
នៅមុននេះបន្តិចផេកផ្លូវការរបស់ Miss Grand International បានប្រកាសពីករណីបវរកញ្ញា២រូបបាន ធ្វើតេស្តរកឃើញវិជ្ជមានជម្ងឺកូវីដ-19 នៅក្នុងប្រទេសថៃ។ តាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បវរកញ្ញាដែលបានរកឃើញឆ្លងជម្ងឺកូវីដនេះ គឺ បវរកញ្ញាមកពីប្រទេស Nigeria និងបវរកញ្ញា Kenya។ កុំឡុកពេលបេក្ខនារី Miss Grand International តំណាងប្រទេសនានា...
អ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Rodtang នឹងមានភារកិច្ចប្រកួតបន្តទៀតនៅសង្វៀន ONE Championship ថ្ងៃទី ៧ ខែ មេសាខាងមុខទល់នឹងកីឡាករអង់គ្លេស Jacob Smith។ អ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Rodtang នឹងមានភារកិច្ចប្រកួតបន្តទៀតនៅសង្វៀន ONE Championship ថ្ងៃទី ៧ ខែ មេសាខាងមុខទល់នឹងកីឡាករអង់គ្លេស Jacob Smith។...
បរទេស៖ ឯកសារព្រាងមួយ ដែលនឹងត្រូវបានពិភាក្សាដោយអធិការបតី លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋនានា បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គ្រោង បន្តដាក់បម្រាមគោចរ ដោយសារមេរោគកូរ៉ូណា រហូតដល់ថ្ងៃទី២៨ ខែមីនា ទន្ទឹងនឹងការបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ ចាប់ពីសប្ដាហ៍ក្រោយទៅ។ លោកស្រី Angela Merkel នឹងត្រូវធ្វើកិច្ចពិភាក្សាអំពីបម្រាមគោចរ និងជម្រើសបន្ធូរបន្ថយការរឹតបន្តឹង ជាមួយមេដឹកនាំរដ្ឋទាំង១៦ នៅថ្ងៃពុធសប្ដាហ៍នេះ...
វ៉ាស៊ីនតោន៖ មេបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថាប្រទេសកូរ៉េខាងជើង នឹងបន្តក្លាយជា“ ការគំរាមកំហែងជាបន្ទាន់បំផុត” ដល់សហរដ្ឋអាមេរិករហូតដល់ប្រទេសនេះយល់ព្រមបញ្ឈប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។ លោក Phil Davidson ក៏បានឲ្យដឹងផងដែរថាកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍមីស៊ីលបាលីស្ទិករបស់ខ្លួន បើទោះបីខ្លួនកំពុងបន្តរារាំងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយក៏ដោយ។ លោក Davidson បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយថា “រហូតទាល់តែស្ថានភាពនុយក្លេអ៊ែរត្រូវបានដោះស្រាយនៅឧបទ្វីបកូរ៉េ និងលោកគីម ជុងអ៊ុន យល់ព្រមបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ នោះកូរ៉េខាងជើង...
ក្រុងប៉ារីស ៖ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការបំភាយកាបូនឌីអុកស៊ីត (CO2) នៅតែត្រូវកាត់បន្ថយ ១០ ដងដើម្បីចៀសវាងគ្រោះអាសន្នអាកាសធាតុ ទោះបីជាមានការធ្លាក់ចុះជាសកលនៅឆ្នាំ ២០២០ ដោយសារតែមេរោគ Covid-19 វាយប្រហារក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញអន្តរជាតិបាន អនុវត្តនៃវឌ្ឍនភាពរបស់មនុស្សជាតិឆ្ពោះទៅរកកិច្ចព្រមព្រៀង ទីក្រុងប៉ារីសដែលមានគោលបំណងរក្សាសីតុណ្ហភាព មធ្យមសកលឲ្យនៅទាបជាង២ អង្សាសេបើប្រៀបធៀបទៅនឹងកម្រិតមុនឧស្សាហកម្ម។ ពួកគេបានរកឃើញថា ការបំភាយឧស្ម័នកាបូនិកពិភពលោកបានធ្លាក់ចុះប្រហែល ២,៦ ពាន់លានតោននៃឧស្ម័នកាបូនិកក្នុងឆ្នាំ ២០២០...
អាមរិក៖ ម្ចាស់ឧស្សាហកម្មរថយន្តទីផ្សា និងអាជីវកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យលោក Elon Musk បានបង្ហាញផែនការលើ Tweet ថ្មីៗនេះរបស់លោកថា លោកគ្រោងបង្កើតទីក្រុងអនាគតនារដ្ឋតិចសាស់ មានទាំងកន្លែងធ្វើតេស្តិ៍យានអវកាសរបស់ក្រុមហ៊ុន SpaceX នៅ Boca Chicaទៀតផង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានប្រកាសពីផែនការថ្មីមួយនៅលើបណ្តាញសង្គម យក្សពាក់ព័ន្ធនឹងការបង្កើតថ្មីមានឈ្មោះថា“ទីក្រុងStarbase” នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក។ អ្នកប្រើTwitterបានលោតយកឱកាសដើម្បីសិក្សាព័ត៌មានលម្អិតអំពី ទីក្រុងនាពេលអនាគតរបស់មហាសេដ្ឋី...
ភ្នំពេញ៖ 02 មីនា 2021 ជាថ្មីម្តងទៀត ក្រុមហ៊ុន សែលកាត បានទទួល នូវការទទួលស្គាល់ និងការគាំទ្រ ពីបណ្តាញទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំង៤នេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញ ទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុ អន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាន នៅឌូបៃ • “ឧត្តមភាពក្នុងវិស័យ ទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។ • “ប្រតិបត្តិករទូរគមនាគមន៍ ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះ គឺជាការទទួលបាន លើកទីបី និងត្រូវបានផ្តល់ជូនដោយGlobal Brands Magazine • “ស្ថាប័នផ្តល់សេវា បណ្តាញទូរស័ព្ទចល័ត ឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។...
កោះហាវ៉ៃ ៖ អ្នកជំនាញបាននិយាយថា បក្សីសមុទ្រចំណាស់ជាងគេបំផុត នៅលើពិភពលោក ដែលមានឈ្មោះថា Laysan albatross អាយុ៧០ឆ្នាំហៅក្រៅថា “ Wisdom” បានញាស់កូនមួយក្បាលទៀត យ៉ាងហោចណាស់ ក៏ជាកូនទី៤០ ដែលសត្វញីមួយក្បាលបង្កើតមកដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វសមុទ្រដែលញាស់ និងពងជាថ្មីម្តងទៀត កាលពីខែមុនលើជម្រកចិញ្ចឹម នៅ...