ភ្នំពេញ ៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២០-២០២១តាមវិញ្ញាសានីមួយៗ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១នៅតាមទីលានរបស់ខេត្តដែលរៀបចំការប្រកួត ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមការប្រកួតទូទំាំងប្រទេស។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា យើងគ្រោងបិទការប្រកួតកីឡាសិស្សសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ...
បរទេស៖ ប្រទេសវៀតណាមបានចរចា ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០ លានដូស ក្នុងចំណោមវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលត្រូវការសម្រាប់ឆ្នាំនេះ ដើម្បីគ្របដណ្តប់ ៧០ ភាគរយនៃប្រជាជនចំនួន ៩៨ លាននាក់របស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានស្វះស្វែងធ្វើឲ្យកាន់តែប្រសើរឡើង នូវកងដ្រូនចាប់សញ្ញាក្រោមទឹកស្វយប្រវត្តិរបស់ខ្លួន ដែលនោះជាឧបករណ៍ផ្តល់ទិន្នន័យវាយប្រហារនាវាមុជទឹក។ ប្រព័ន្ធថ្មីនោះ នឹងធ្វើឲ្យប្រសើរឡើងនូវឧបករណ៍មានចលនាចាប់សញ្ញាទីតាំងសង្គ្រាមបច្ចុប្បន្ន ដែលជាទូទៅ ត្រូវបានបញ្ជូនចេញពីនាវាស្ទង់ភូមិសាស្ត្រសមុទ្រ ហើយនឹងធ្វើការស្ទង់លក្ខខណ្ឌទឹក នៅក្នុងតំបន់ ដើម្បីជួយដល់ផែនការប្រតិបត្តិការកងនាវា ឬក៏តាមប្រមាញ់នាវាមុជទឹករបស់សត្រូវ។ គួរបញ្ជាក់ថា កូនដ្រូន LBS-G ថ្មីនេះ នឹងត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រតិបត្តិការម្តងរយៈពេល៩០ថ្ងៃ មុជចូលទៅក្នុងទឹកជម្រៅ៦៥៧ហ្វីត ចំណាយពេលវេលាដ៏ច្រើននៅបាតសមុទ្រ...
អាមេរិក៖ ការវិភាគអំពីឆ្អឹងសត្វសេះមួយក្បាល ត្រូវបានគេជឿថា ស្ថិតនៅយុគសម័យទឹកកកបង្ហាញថា ជាសត្វនេះពិតជាបានស្លាប់កាលពី២០០ឆ្នាំមុន ហើយត្រូវបានចិញ្ចឹមដោយជនជាតិដើមអាមេរិកាំងនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វសេះ Lehi ដែលបានរកឃើញពីទីក្រុង Lehi នៅរដ្ឋ Utah ត្រូវបានគេគិតថា បានរស់នៅក្នុងតំបន់ Pleistocene Epoch មានអាយុកាលប្រហែល ២ ៥៨០,០០០ ទៅ១១,៧០០ឆ្នាំមុន។ ទោះយ៉ាងណាការវិភាគថ្មីនៃគ្រោងឆ្អឹងរបស់វា...
អ៊ីស្រាអែល៖ ប្រដាល់ប្រាក់របស់ទាហានបុរាណ ធ្វើពីដើមស្មាចត្រូវបានរកឃើញក្នុងកំឡុងពេល ជីកជំរុំចក្រភពរ៉ូមដែលមានអាយុកាល ១.៩០០ ឆ្នាំនៅអ៊ីស្រាអែលបង្ហាញថា ទាហានថ្មើរជើងត្រូវបានទុកចោល បន្ទាប់ពីយោធាបានបង់ថ្លៃឯកសណ្ឋាន និងស្បៀងអាហាររបស់លោកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឯកសារនេះត្រូវបានបង្កើតឡើងដោយលោក Gaius Messius បានចូលរួមក្នុងការឡោមព័ទ្ធទីក្រុង Masadaនៃ Siegeជាការប្រយុទ្ធចុងក្រោយមួយ ក្នុងអំឡុងពេលសង្គ្រាមជ្វីហ្វ-រ៉ូម៉ាំងដំបូង។បង្កាន់ដៃនេះបង្ហាញថា លោក Messius បានទទួលប្រាក់ ៥០ ដុលារជាប្រាក់ឧបត្ថម្ភរបស់លោក ប៉ុន្តែថ្លៃសេវាសម្រាប់ប្រាក់អាហារ...
ចិន៖ ការសិក្សាមួយបានរាយការណ៍ របស់ក្រុមអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនថា ពួកអភិជនជនជាតិចិនបានប្រើគ្រឿងសម្អាងធ្វើពីខ្លាញ់សត្វ និងទឹកដោះគោនៅលើផ្ទៃមុខរបស់ពួកគេប្រហែលជា ២៧០០ ឆ្នាំកន្លងមកហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីបណ្ឌិត្យ សភាវិទ្យាសាស្ត្រចិនបានជីកផ្នូររបស់បុរសអភិជនម្នាក់ ដែលពោរពេញទៅដោយរបស់របរជាច្រើននៅក្នុងផ្នូរ Liujiawa នៅភាគខាងជើងប្រទេសចិន។ ក្នុងអំឡុងពេល គេហៅថា “រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ” ៧៧១-៤៧៦ មុនគ.ស មុនពេលប្រទេសចិនត្រូវបានបង្រួបបង្រួមដោយរាជវង្សQin និង Liujiawa ជារដ្ឋធានីនៃរដ្ឋចំណុះមួយឈ្មោះRui។...
បរទេស៖ មន្ត្រីក្រុងនិយាយថា ទីក្រុង ហូជីមិញ ក្នុងប្រទេសវៀតណាម គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងអាក្រក់បំផុតនៅលើពិភពលោកសម្រាប់ការបំពុលបរិយាកាស ហើយការបំភាយចេញពីម៉ូតូជាការទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គុណភាពខ្យល់កាន់តែអាក្រក់ទៅ ៗ នៅក្នុងទីក្រុងធំ ៗ របស់ប្រទេសវៀតណាម ហើយនាពេលថ្មីៗនេះទីក្រុងហូជីមិញ បានធ្វើម្តងហើយម្តងទៀតចំពោះជនល្មើស (អ្នកបំពុល)...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈពេលដែលដោះស្រាយជម្លោះជាមួយប្រទេសចិន ឱ្យបានត្រឹមត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមកសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បាននិយាយនៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍សភាពាណិជ្ជកម្មអាមេរិក ដែលបានលើកឡើងថា“ ការធ្វើបដិវត្តជាមួយប្រទេសចិន មានន័យថាការឆ្លៀតយកឱកាសអនាគត និងពិភពលោក” ។ លោកស្រីហួ ក៏បានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោក Janet Yellen ថាសហរដ្ឋអាមេរិក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងទំហំនៃការលក់រាយ របស់ប្រទេសអង់គ្លេសកាលពីខែមករាកន្លងទៅបានធ្លាក់ចុះ រហូតទៅដល់៨,២ភាគរយដោយសារតែបញ្ហាកូវីដនិងការរឹតបន្តឹង ផ្នែកការធ្វើដំណើរនៅក្នុងប្រទេស។ ស្ទើរតែគ្រប់ប្រភេទទំនិញ ត្រូវបានគេមើលឃើញសុទ្ធតែមានអត្រាធ្លាក់ចុះដូចគ្នាកាលពីខែមុននេះ ដែលរួមមទាំងទំនិញនិងអាហារជាដើមផងដែល មានការធ្លាក់ចុះរៀងខ្លួនគឺ ៣,៧ភាគរយនិង១,៤ភាគរយបើធៀប ទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូ។ យោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចវិទូលោក Thomas Pugh បាននិយាយថាការធ្លាក់ចុះ នៃទំហំលក់រាយដ៏ខ្លាំងក្លាបែបនេះគឺត្រូវបានធ្វើឡើងដោយសារតែ ការបិទប្រទេសដោយរលកវាយប្រហារទី៣លើកនេះ គឺមានសភាពខ្លាំងក្លាជាងកាលពីការបិទប្រទេសលើកមុន កាលពីខែក្នុងខែវិច្ឆិកា។ លោក Pugh...
បរទេស៖ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងការខ្វះខាតចំណីអាហារជាង១លានតោន ហើយជំនួយគួរតែផ្តល់ឲ្យទាន់ពេលវេលា។ លោករដ្ឋមន្រ្តី Lee In-young បានមានប្រសាសន៍ប្រាប់នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការកិច្ចការបរទេសនិងបង្រួបបង្រួមរបស់រដ្ឋសភាជាតិថា ការខ្វះខាតនេះ គឺបណ្ដាលមកពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីរដូវក្តៅឆ្នាំមុន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា លោក...