បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានជំរុញប្រទេសចិន ឲ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់ ក្រោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងចិន បានហោះចូលក្នុងជ្រុងភាគនិរតី នៃតំបន់កំណត់ការពារដែន អាកាសរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Ned Price បាននិយាយថា...
អ្នកលេងបណ្ដាញសង្គម Twitter ជាច្រើនបានកាត់តរូបភាព Troll លើកីឡាករ Conor McGregor បន្ទាប់ពីចាញ់ Dustin Poirier កាលពីម្សិលមិញ។ ក្នុងការប្រកួត កីឡាករសញ្ជាតិ អាមេរិក Dustin Poirier បានព្យាយាមទាត់ជើងស្ដាំ របស់ McGregor រហូតដល់ឈឺ ។ គេបានបញ្ចប់...
រីយ៉ូ ៖ មនុស្ស ៦ នាក់ ក្នុងនោះមានកីឡាករបាល់ទាត់ ៤ នាក់ និងជាប្រធានក្លឹបប្រេស៊ីល ផាមម៉ា (Palmas) ត្រូវបានស្លាប់ កាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះ ដែលពួកគេកំពុងធ្វើដំណើរ បានធ្លាក់នៅរដ្ឋតូកង់ទីន ។ ក្លិប Palmas ដែលលេង ក្នុងក្របខ័ណ្ឌប្រេស៊ីល Serie...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដ៏ធ្ងន់កម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands ស្ថិតនៅទ្វីបអង់តាក់ទិក ។ មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដី របស់ប្រទេសចិន ហៅកាត់ថា (CENC)បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands នៅវេលាម៉ោង៧និង៣៦នាទីព្រឹក...
ញូវយ៉ក៖ សន្ធិសញ្ញាមួយ ដែលហាមប្រាមអាវុធនុយក្លេអ៊ែរ បានចូលជាធរមាន កាលពីថ្ងៃសុក្រ ដោយមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ បានបញ្ចប់ដំណើរការ ផ្តល់សច្ចាប័នរបស់ពួកគេ កាលពីខែតុលា ដែលជាការអភិវឌ្ឍ ដែលរង់ចាំជាយូរមកហើយ សម្រាប់អ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរ។ ស្របពេលដែលប្រទេស និងតំបន់ចូលរួមសង្ឃឹមថា សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងជួយជំរុញ ដល់ចលនារំសាយអាវុធនុយក្លេអ៊ែរពិភពលោក ការចាប់ផ្តើម នៃកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃ ត្រូវបានកើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ...
កីឡាករអន្តរជាតិហូឡង់ Van de Beek ត្រូវបានគេមើលឃើញហើយថា គឺបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅក្នុងលីគរបស់ Premier Leagueចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Ajax កាលពីរដូវក្តៅ។ នៅសប្តាហ៍នេះគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានសារភាពថា កីឡាករចំណូលថ្មីមួយនេះ គឺពិតជាមិនសប្បាយចិត្តឡើយពេលមកដល់...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Southampton កីឡាករ Ings មកដល់ពេលនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា គឺអាចនឹងផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Spursប៉ុន្តែឆ្លើយតបទៅនឹងព័ត៌មានទាំងនេះ ប្រធានប្រតិបត្តិរបស់ក្លឹប Southampton លោក Martin Semmens បានចេញមកបញ្ជាក់ថា ក្លឹបមិនដែលមានបំណងនេះឡើយ។ អនាគតរបស់កីឡាករហាក់ដូចជាមិនច្បាស់សោះ ដោយកាលពីដើមខែកន្លងមក the Goal បានចេញផ្សាយថាកីឡាករមានបំណងចង់ចាកចេញ ពីក្លឹបពិតមែននិងស្វែងរកក្លឹបថ្មីណាដែលអាចមានសិទ្ធលេងនៅក្នុងពានរង្វាន់...
ជីណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រុមកម្មកររ៉ែមាសចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែអស់រយៈពេល០២សប្តាហ៍កន្លងមកនេះ ដោយសារមានករណីផ្ទុះនៅក្នុងអណ្តូងរ៉ែមាសមួយកន្លែង ស្ថិតនៅខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន ។ ក្រុមអ្នកជួយសង្គ្រោះបានទាយយកកម្មករចំនួន០២នាក់ នៅវេលាម៉ោង៣និង១៨នាទីល្ងាច ដែលនាំឲ្យចំនួនអ្នកត្រូវបានជួយសង្គ្រោះមានចំនួន១១នាក់ ។ អ្នកដែលនៅលើដី បាននាំគ្នាស្រែកស្វាគមន៍ដល់អ្នកដែលនៅក្នុងអណ្តូងរ៉ែទាំងនោះ ។ គួរបញ្ជាក់ថា...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...