Inter Milan នៅតែអាចឈរនៅកំពូលតារាង និងពីលើក្រុម AC Milan បានក្រោយការប្រកួតជ័យជំនះយប់មិញ ទៅលើក្រុម Napoli ក្នុងលទ្ធផល១ទល់នឹង០។ Napoli ទទួលបានកាតក្រហមម្នាក់ និងខាតបង់គ្រាប់បាល់១គ្រាប់ភ្លាម ដែលរកបានដោយកីឡាករខ្សែប្រយុទ្ធ Lukaku នៅនាទីទី៧៣ ទៅហើយគឺសមល្មមឲ្យ Inter Milan យកបាន៣ពិន្ទុ។ ខណៈដែល AC...
• សុវត្ថិភាពយុវជននៅតែបន្តជាអាទិភាព រួមជាមួយនឹងសកម្មភាព ដែលផ្តល់ផលប៉ះពាល់ថ្មីមួយចំនួននៅក្នុងគោលការណ៍សុវត្ថិភាពលើកុមារឬក្មេងៗរបស់ Tik Tok រួមមានការភ្នាល់ ហ្គេម ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់យុវជន នឹងមិនត្រូវបានអនុញ្ញាតិនៅលើ Tik Tok • សេចក្តីណែនាំដែលត្រូវបានកំណែថ្មីត្រូវបានបង្កើតឡើងដោយរួមបញ្ចូលមតិយោបល់និងពាក្យពាចន៍ដែលត្រូវបានប្រើដោយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ដើម្បីពង្រឹងគោលការណ៍Tik Tok អំពីការធ្វើបាបខ្លួនឯង និងមាតិកាអំពីការធ្វើអត្តឃាត និងដើម្បីបញ្ជៀសពីសកម្មភាពធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ • ឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នភាពនិងត្រូវបានបង្កើតឡើងក្រោមការណែនាំពី ចិត្តវិទូនៃអាកប្បកិរិយានិងអ្នកជំនាញបង្កាការធ្វើអត្តឃាត...
បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែបន្តកសាងពង្រឹកផ្នែកយោធារបស់ខ្លួន នៅមុនសមាជបក្សលើកទី៨របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែមករាខាងមុខនេះ នេះបើយោងតាមការឲ្យដឹងពីទីក្រុងសេអ៊ូល។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយនៅក្នុងកិច្ចប្រជុំមេបញ្ជាការយោធាចុងឆ្នាំ នាថ្ងៃពុធថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជំរុញបន្តជាមួយគោលដៅ ដែលត្រូវតែធ្វើឲ្យសម្រេចនៅមុនសមាជបក្ស ស្របពេលវាជិតដល់ដំណាក់កាលចុងក្រោយនៃការប្រយុទ្ធ៨ថ្ងៃ ឬក៏យុទ្ធនាការផលិតភាព។ យោងតាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង...
បរទេស៖កងកម្លាំងម៉ារីននិងកងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យជាលើកដំបូង នូវប្រព័ន្ធចែករំលែកទិន្នន័យដោយផ្ទាល់ លើយន្តហោះចម្បាំង F-22 និង F-35 ក្នុងសមយុទ្ធហ្វកហាត់មួយ នៅរដ្ឋអារីហ្សូណា និងណេវ៉ាដា។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា យោងតាមកងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក ការធ្វើតេស្តសាកល្បងនោះ គឺជាការបង្ហាញដ៏ថ្មីបំផុតនៃស្ថាបត្យកម្មប្រព័ន្ធ ដែលគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងសមរភូមិកម្រិតខ្ពស់របស់ខ្លួន។ គួរបញ្ជាក់ថា...
បរទេស៖ កាលពីថ្ងៃច័ន្ទ អង្គបោះឆ្នោតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការពីអនុប្រធានាធិបតី ចូ បៃដិន ដែលទទួលបានសំឡេងគាំទ្រខ្ពស់បំផុត ក្នុងការបោះឆ្នោត កាលពី ៣ វិច្ឆិកា ដែលជាអ្នកឈ្នះសន្លឹកឆ្នោតជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell (R-KY)...
បរទេស៖កូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាទិញយកឧទ្ធម្ភាគចក្រ MH-60R Seahawk ដើម្បីកសាងកងឧទ្ធម្ភាគចក្រដែនសមុទ្ររបស់ខ្លួន ដោយធ្វើការជ្រើសយកម៉ូដែលសហរដ្ឋអាមេរិក។ រដ្ឋបាលនៃកម្មវិធីទិញប្រព័ន្ធការពារជាតិរបស់ ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា កុងត្រាមានទំហំទឹកប្រាក់៨៧៨លានដុល្លារនោះ ទើបត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនការពារជាតិ Sikorsky ដែលជាក្រុមហ៊ុន សាខាមួយរបស់ Lockheed Martin។ គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ អង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ដែលហៅកាត់ថា ណាតូ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលពន្យល់ពីគោលជំហរប្រឆាំងរបស់ខ្លួន ចំពោះសន្ធិសញ្ញាថ្មី របស់អង្គការសហប្រជាជាតិ ដែលហាមឃាត់អាវុធនុយក្លេអ៊ែ។ អង្គការសម្ពន្ធមិត្តនេះ បាននិយាយប្រាប់ថា ខ្លួនប្តេជ្ញាធ្វើការទប់ស្កាត់និងពង្រឹង នូវការគ្រប់គ្រងអាវុធ ការដកហូតអាវុធ និងការមិនឲ្យរីកសាយអាវុធ ប៉ុន្តែថា សន្ធិសញ្ញាថ្មី គឺផ្ទុយគ្នានឹងកិច្ចប្រឹងប្រែង មិនឲ្យរីកសាយភាយអាវុធ និងការដកហូតអាវុធ ដែលកំពុងតែមានវត្តមានស្រាប់។...
ក្រុមយក្សអេស្បាញ Barcelona ទីបំផុតអាចវិលត្រឡប់ មកក្បែរកំពូលតារាងរបស់ La Liga វិញហើយ ក្រោយទទួលបានជ័យជំនះទាំងប្រផិត ប្រផោយទៅលើក្រុម Real Sociedad កាលពីប្រកួតយប់មិញ។ Barcelona រកបាន២គ្រាប់ ខណៈដែល Real Sociedad រកបានតែ១គ្រាប់ធ្វើឲ្យ Barcelona ទទួលបាន៣ពិន្ទឡើង ទៅកាន់ចំណាត់ថ្នាក់ លេខរៀងទី៥វិញ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់អ៊ឺរ៉ុបទាំងអស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ នៅអំឡុងពេលជួបជុំគ្រួសារ នៅក្នុងបុណ្យគ្រិស្តម៉ាក។ ប្រភពដដែលបានសរសេរទៀតថា WHO បាននិយាយទៀតថា ខ្លួនពិតជាមានក្តីព្រួយបារម្ភថា រលកថ្មីនៃការឆ្លងកូវីដ១៩ នឹងអាចកើតឡើងសាជាថ្មី នៅក្នុងពេលដែលឆ្នាំថ្មី២០២១នឹងមកដល់។ មកដល់ពេលនេះ បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបនេះ ត្រូវបានរាយការណ៍ថា មានករណីឆ្លងដល់ទៅរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃៗជាមធ្យម...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តលើការលក់យន្តហោះ Gulfstream G550 ដែលបំពាក់ឧបករណ៍ពេញសមត្ថភាព ចំនួនពីរគ្រឿង ឲ្យទៅប្រទេសអ៊ីតាលី នៅថ្ងៃអង្គារសប្ដាហ៍នេះ។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បានស្នើសុំទិញយន្តហោះចំនួនពីរគ្រឿង ព្រមទាំងសម្ភារៈគាំទ្រនានា ដែលរួមមានទំាងប្រព័ន្ធ ចែករំលែកព័ត៌មានពហុជាតិចំនួន៤ ឧបករណ៍សន្តិសុខ GPS ចំនួន៣...