សុខភាព និង ផ្លូវភេទ

ប្រយ័ត្ន! អ្នកជំងឺរលាកសន្លាក់ឆ្អឹង ពុំគួរញ៊ាំអាហារប្រភេទនេះឡើយ

អ្វីដែលអ្នកទទួលទាន អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ ទើបការជ្រើសរើសអាហារ បានត្រឹមត្រូវនឹងជួយឱ្យអ្នក ជៀសផុតពីហានិភ័យ នៃបញ្ហាសុខភាពផ្សេងៗ។ ថាតើអាហារប្រភេទណាខ្លះទៅ ដែលអាចបង្កអាការៈ នៃជំងឺរលាកសន្លាក់ឆ្អឹង កាន់តែធ្ងន់ធ្ងរឡើង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ដែលអ្នកជំងឺរលាកសន្លាក់ឆ្អឹងគួរចៀសវាង ៖

១. អាហារប្រៃ

ការទទួលទានអាហារប្រៃច្រើន មិនត្រឹមតែផ្ដល់ផលប៉ះពាល់ ដល់សុខភាពបេះដូង និងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពល លើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូម ប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។

២. អាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់

នេះក៏ព្រោះតែជាតិស្ករ អាចបណ្ដាលឱ្យការរលាកកើតមានឡើង។

៣. អាហារកែច្នៃ

អាហារកែច្នៃភាគច្រើន មានផ្ទុកសម្បូរទៅ ដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ ដែលអាចបង្កការរលាកក្នុងសន្លាក់ នាំឱ្យឈឺចាប់បានយ៉ាងងាយ។

៤. សាច់ក្រហម

អ្នកក៏គួរកម្រិត ការទទួលទានសាច់ក្រហមផងដែរ។ នេះក៏ព្រោះតែសាច់ក្រហម មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលអាចបង្កឱ្យកម្រិត នៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយធ្លាក់ចុះ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយ ផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់។ ចូរព្យាយាមជ្រើសរើសទទួលទានត្រី និងសាច់មាន់ជំនួសវិញ។

៥. ផលិតផលអាហារផ្សំឡើង ពីទឹកដោះគោ

បើទោះជាអាហារប្រភេទនេះ មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ និងកាត់បន្ថយហានិភ័យ នៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះ អាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់ របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទាន អាហារផ្សំឡើងពីទឹកដោះគោសិន។ ប្រភព៖ Health.com.kh

Most Popular

To Top