ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-30 នៃតំបន់យោធាភាគខាងត្បូង ត្រូវបានចេញប្រតិបត្ដិការភ្លាមៗ ដើម្បីស្ទាក់ចាប់យន្ដហោះរបស់អាមេរិក និងបារាំង នៅលើសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅ អាកាសខិតជិតព្រំដែនរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។ ក្រុមអាកាសយានិក នៃយន្តហោះចម្បាំងរុស្ស៊ី Su-30 បានកំណត់អត្តសញ្ញាណរបស់ពួកគេថា ជាយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ...
បាងកក ៖ មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសថៃ បានយល់ព្រមរៀបចំពិធី រាប់ថយក្រោយ ទ្រង់ទ្រាយធំនៅឆ្នាំថ្មី ដរាបណាស្តង់ដារ សុវត្ថិភាពសុខភាព ត្រូវបានអនុវត្ត ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ។ អគ្គលេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិលោក Natthapon Nakpanich ដែលជានាយក CCSA ផងដែរបានឲ្យដឹងថា អ្នករៀបចំត្រូវតែអនុវត្តវិធានការ...
បរទេស៖ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ដល់មន្រ្តីបក្សកុម្មុយនិស្តចិន (CCP) ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាព ដែលបង្ខិតបង្ខំជាច្រើន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាធុរកិច្ចអាមេរិក – ចិន...
២គ្រាប់របស់ AC Milan ដែលរកបានដោយ កីឡាករ Franck Kessie និងកីឡាករ Samu Castillejo គឺសមល្មមដែលអាចធ្វើឲ្យ AC Milanយកជ័យជំនះទាំងប្រផិតប្រផោយ ទៅលើក្រុម Sampdoria ក្នុងលទ្ធផល២ទល់នឹង១។ ម្ចាស់ផ្ទះរកបានតែ១គ្រាប់គត់ នៅចុងម៉ោងទៅហើយ ដោយកីឡាករ Ekdal នៅនាទីទី៨២ប៉ុន្តែមិនអាចទប់មិនឲ្យ AC...
អាមេរិក៖អ្នកវិទ្យាសាស្រ្តនិយាយថា ពួកគេបានរកឃើញវិធីមួយដ៏អាថ៌កំបាំងបំផុត ដើម្បីទស្សន៍ទាយការផ្ទុះឡើងនៃភ្នំភ្លើងដ៏ពិសិដ្ឋដោយក្រឡេកមើលគ្រីស្តាល់ នៅលើភ្នំភ្លើងដែលមានអាយុកាលរាប់ទសវត្សមកហើយ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើការវិភាគ ទៅលើគ្រីស្តាល់បានបង្កើតឡើងនៅខាងក្នុងថ្មមួយប្រភេទដែលផ្ទុះចេញពីភ្នំភ្លើង Kīlauea នៅកោះហាវ៉ៃកាលឆ្នាំ ១៩៥៩ ។ អ្នកជំនាញនិយាយថា គ្រីស្តាល់មានរាងចម្លែករួមជាមួយការធ្វើយកគំរូកុំព្យួទ័រអាចព្យាករណ៍ ពីអនាគត និងការផ្ទុះដែលអាចបណ្តាលឲ្យស្លាប់។ ទោះបីជាគ្រីស្តាល់ត្រូវបានគេយកចេញពីការផ្ទុះរបស់ Kīlauea កាលឆ្នាំ ១៩៥៩ ក៏ដោយ ក៏ភ្នំភ្លើងនៅតែសកម្ម...
ភ្នំពេញៈ បើទោះបីជំងឺកូវីដ១៩ បាននឹងកំពុងញាំញីនៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះយ៉ាងណាក្តី អ្នកជំនាញនៅតែមើលឃើញថា ដំណើរការនៃការសាងសង់គម្រោងផ្សារទំនើបទាំងធំ និងតូចៗ នានៅក្នុងប្រទេសនៅតែដំណើរការជាធម្មតា។ លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័រPropertyarea.asia កាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កន្លងមកនេះថា ដំណើរការនៃសាងសង់ផ្សារទំនើបនានា នៅតែដំណើរការធម្មតា បើទោះបីកន្លងមកនេះមានបញ្ហាខ្លះ ដែលជំរុញឱ្យមានការបិទផ្សារទំនើបក៏ដោយ។ លោកថ្លែងថា `វាដំណើរការធម្មតា ខណៈដែលជាងសំណង់...
ជាមធ្យមមនុស្សម្នាក់ផោម ១៥ ដងក្នុងមួយថ្ងៃ ហើយចំនួននេះអាចកើនឡើងដល់ ៤០ ដង! ការផោម គឺបណ្ដាលមកពីខ្យល់និងជាតិហ្គាសដែលជាប់ស្ទះក្នុងរាងកាយ។ ទោះបីវាជាដំណើរការធម្មតាមួយនៃរាងកាយ ប៉ុន្តែវាអាចបង្កសម្លេងនិងក្លិនដែលនាំឱ្យអ្នកអៀនខ្មាស់ខ្លះដែរ។ នេះជាមូលហេតុចម្បងដែលនាំឱ្យភាគច្រើននៃពួកយើងព្យាយាមទប់ផោម។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាគំនិតដ៏ល្អឡើយព្រោះការធ្វើបែបនេះអាចបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទប់ផោម ៖ ១. រាងកាយអាចស្រូបយកវាវិញ នៅពេលអ្នកបង្ខំរាងកាយឱ្យទប់ផោម នោះរាងកាយគ្មានជម្រើសអ្វីក្រៅពីស្រូបយកវាវិញឡើយ។ វាអាចត្រូវបញ្ជូនទៅក្នុងប្រព័ន្ធរាងកាយម្ដងទៀត ហើយអាចគេចចេញតាមរយៈការដកដង្ហើម ឬការភើ។ ២....
Cristiano Ronaldo ត្រូវបានស្វាគមន៍យ៉ាងខ្លាំងសម្រាប់ដំណើរ មកដល់ទីក្រុង Barcelona ដោយមានអ្នកគាំទ្រជាច្រើនរយនាក់ឈរចាំទទួលនៅខាងក្រៅ សណ្ឋាគារដែលក្លឹប Juventus ស្នាក់នៅ។ ទោះបីជាមានការរឹតបន្តឹងមួយចំនួននៅក្នុងកន្លែងនោះ ដោយសារតែការរីករាលដាលជំងឺឆ្លងកូរ៉ូណាដែលកំពុងតែបន្តកើតមានក៏ដោយ អ្នកគាំទ្ររាប់រយនាក់បានទៅដល់មុខសណ្ឋគារដើម្បីចាំទទួលកីឡាករសញ្ជាតិព័រទុយហ្គាល់។ រាត្រីនេះម៉ោង៣:០០នាទីទៀបភ្លឺ Barcelona ត្រូវប៉ះជាមួយ Juventus ដែលជាប្រកួតទី៦ក្នុងវគ្គសន្សំពិន្ទុ G ហើយក៏ជាការរកនរណាជាម្ចាស់កំពូលតារាងពិតប្រាកដ។ ក្នុងនោះដែរគ្រប់គ្នានឹងអាចឃើញវីរបុរសបាល់ទាត់ទាំងពីរ Lionel Messi...
លោក Mino Raiola ភ្នាក់ងារទីផ្សាររបស់ Pual Pogba បានបញ្ជាក់ថាអនាគតរបស់កីឡាករបារាំងរូបនេះនៅ Manchester United គឺចប់ហើយ រូបគេត្រៀមជាស្រេចក្នុងការចាកចេញ។ ដោយសារតែមានបញ្ហាច្រើនកន្លងមកនេះ និងប៉ុន្មានប្រកួតចុងក្រោយមិនសូវមាននាទីលេង ទើបបានធ្វើឱ្យ Pogba ហាក់មិនសប្បាយចិត្តនោះទេ។ ដោយឡែកនៅពេលនេះក៏ស្រាប់តែមានដំណឹងមកថា រូបគេនឹងចាកចេញពីទឹកដី Old Trafford ត្រឹមចប់រដូវកាលនេះ ជាជាងដើរចេញដោយគ្មានតម្លៃខ្លួននៅពេលចប់កុងត្រាឆ្នាំ២០២២។...
អាមេរិក៖ក្រុមហ៊ុនអះអាងថា យន្តហោះគ្មានមនុស្សបើកបាញ់បង្ហោះ ផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន អវកាសមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងអាចដឹកទំនិញ និងឧបករណ៍ថ្មីចូលទៅក្នុងតារាវិថីក្នុងរយៈពេលត្រឹមតែ១៨០ នាទីប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ លោក Aevum និយាយថា យន្តហោះគ្មានមនុស្សបើកមានប្រវែង ២៤ម៉ែត្រដែលមានឈ្មោះថា Ravn X គឺមានស្វ័យភាពពេញលេញអាចប្រើឡើងវិញបាន ៧០ ភាគរយ ហើយអាចហោះឡើងនិងចុះចតបានក្នុងរយៈពេលខ្លីមួយម៉ាយល៍។ ដោយធ្វើការជាដៃគូជាមួយ កងកម្លាំងអវកាសអាមេរិក...