កីឡា

អ្នក​គាំទ្រ​រាប់​រយ​នាក់​ មិន​ខ្លាច​កូវីដ​ចេញ​មក​ទទួល Ronaldo ក្នុង​ទីក្រុង Barcelona

Cristiano Ronaldo ត្រូវ​បាន​ស្វាគមន៍​​យ៉ាង​ខ្លាំង​សម្រាប់​ដំណើរ ​មក​ដល់​ទីក្រុង Barcelona ដោយ​មាន​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់​ឈរ​ចាំ​ទទួល​នៅ​ខាង​ក្រៅ​ សណ្ឋាគារ​ដែល​ក្លឹប Juventus ស្នាក់​នៅ។

ទោះបីជា​មាន​ការ​រឹត​បន្តឹង​មួយ​ចំនួន​នៅ​ក្នុង​កន្លែង​នោះ​ ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូរ៉ូណា​ដែល​កំពុង​តែ​បន្ត​កើតមាន​ក៏ដោយ អ្នក​គាំទ្រ​រាប់​រយ​នាក់​​បាន​ទៅ​ដល់​មុខ​សណ្ឋគារ​ដើម្បី​ចាំ​ទទួល​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់។

​រាត្រី​នេះ​ម៉ោង​៣:០០​នាទី​​ទៀបភ្លឺ Barcelona ត្រូវ​​ប៉ះ​ជាមួយ Juventus ដែល​ជា​ប្រកួត​ទី​៦​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ G ហើយ​ក៏​ជា​ការ​រក​​នរណា​ជា​ម្ចាស់​កំពូល​តារាង​ពិត​ប្រាកដ។ ក្នុង​នោះ​ដែរ​គ្រប់គ្នា​នឹង​អាច​ឃើញ​វីរបុរស​បាល់ទាត់​ទាំង​ពីរ Lionel Messi និង Cristiano Ronaldo ជួប​គ្នា​ម្ដង​ទៀត៕ ​

ប្រភព៖sabay

Most Popular

To Top