Cristiano Ronaldo រកបានគ្រាប់ទី៧៥០ក្នុងអាជីព ជួយ Juventus យកឈ្នះ Dynamo Kyiv ៣-០ កាលពីយប់មិញ។ ហើយប្រកួតនេះមានអាជ្ញាកណ្ដាលដោយ Stephanie Frappart ក្លាយជាស្ត្រីដំបូងដែលកាត់ក្ដីក្នុងការប្រកួត Champions League បុរស។ ក្នុងការប្រកួត Federico Chiesa រកបានគ្រាប់ទីមួយឲ្យ Juventus។...
ការប្រកួតក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Champions League បានបញ្ចប់ការប្រកួតទី៥គ្រប់ពូលហើយ ក្នុងនោះគេរកឃើញ៩ក្រុមដំបូង បានឈានចូលវគ្គ១៦ក្រុមចុងក្រោយ។ ក្លឹបមកពីអង់គ្លេស៣រួមមាន Manchester City, Liverpool និង Chelsea បានកក់កៅអីវគ្គ១៦ក្រុមដូចគ្នា ដោយពួកគេបច្ចុប្បន្នឈរ កំពូលតារាងក្នុងពូលរបស់ពួកគេនីមួយៗ។ ត្បិតតែនៅសល់មួយប្រកួតទៀត ប៉ុន្តែពួកគេមានពិន្ទុ ដាច់ក្រុមលេខ២រួចទៅហើយ គ្រប់គ្រាន់អាចកាន់កាប់កំពូលតារាងបាន។ Bayern Munich និង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថា រដ្ឋផ្លរីដា បានក្លាយជារដ្ឋឈរក្នុងលំដាប់ទី៣ របស់សហរដ្ឋអាមេរិក ដែលមានករណីឆ្លងជំងឺកូវីដ១៩ លើសពី១លាននាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីនៃវិជ្ជមាន ចំនួន១.០០៨.១៦៦នាក់ នៅ “រដ្ឋថ្ងៃលិច” កាលលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានរាយការណ៍ ករណីមួយថ្ងៃមុន៨.៦៣២នាក់ ។ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងថា ពលរដ្ឋប្រមាណជាង...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថា លេខាធិការដ្ឋានអវកាសជាតិចិន (CNSA)បានប្រកាសថា យានអវកាសរបស់ចិន Chang’e-5 បានធ្វើការចុះចត នៅលើភពព្រះចន្ទ្រដោយជោគជ័យ នៅជិតផ្នែកព្រះចន្ទ្រ កាលពីយប់ថ្ងៃអង្គារ និងបានបញ្ជូនរូបភាព ជាច្រើនត្រឡប់មកវិញ ។ លេខាធិការដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង១១និង១១នាទីថ្ងៃត្រង់ យានអវកាសបានចុះចត នៅតំបន់ដែនដី នៅក្នុងតំបន់ជិត៥១,៨ដឺក្រេ នៃរយៈទទឹងប៉ែកខាងលិច...
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Curtis Jones គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់តែ១គត់នៅតង់ទី២ជួយឲ្យ Liverpool យកឈ្នះក្រុមខ្លាំង Ajax និងបន្តតំណែងកំពូលតារាងនៅក្នុងពូល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងការប្រកួតកាលពីយប់មិញនេះផងដែរគឺថា ដោយសារតែរបួសអ្នកចាំទីជម្រើសទី១ Alissonលោក Klopp គ្រូបង្វឹកបែរជាបានជ្រើសយកអ្នកចាំទីវ័យក្មេង Kelleher ដើម្បីឲ្យអាចបង្ហាញខ្លួនដំបូង ឲ្យក្លឹបជំនួសអ្នកចាំទីជម្រើសទី២កីឡាករ Adrian វិញ។ គួរឲ្យដឹងដែរថា Jones បានក្លាយទៅជាកីឡាករស៊ុតបញ្ចូលទី...
បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Katsunobu Kato បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានធ្វើការតវ៉ា ក្រោយយោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ នៅលើកោះមានជម្លោះជិតប្រទេសជប៉ុន។ ជម្លោះបូរណភាពទឹកដី លើកោះដែលសូវៀតរឹបអូសយកនៅចុងសង្គ្រាមលោកលើកទីពីរ បានរារាំងប្រទេសទាំងពីរ មិនឲ្យចុះហត្ថលេខាសន្តិភាពផ្លូវការ ហើយក្រុមកោះទាំងនោះ ត្រូវជប៉ុនហៅឈ្មោះថា ទឹកដីភាគខាងជើង ចំណែករុស្ស៊ីហៅថា Kurils។ គួរបញ្ជាក់ថា...
ទីក្រុងមូស្គូ៖អ្នកវិទ្យាសាស្ត្រស្នើតម្រង់ជួរតារាង តាមកាលកំណត់ ដែលមានអាយុកាល ១៥០ ឆ្នាំដើម្បីងាយស្រួលសម្គាល់ វត្ថុធាតុដើមមានលក្ខណៈសម្បត្តិមានប្រយោជន៍ និងបញ្ចប់ការជជែកវែកញែកយូរអង្វែង នៃធាតុមួយចំនួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ជាជាងរៀបតាមលេខអាតូមិច (ចំនួនប្រូតុងក្នុងនុយក្លេអ៊ែរ) គំនូសតាងរាយធាតុធាតុដោយលក្ខណៈសម្បត្តិ២ គឺកាំអាតូម និងរបៀបដែល អាតូមរបស់វាទាក់ទាញអេឡិចត្រុងខ្លាំងត្រូវបានគេស្គាល់ថា ជាលេខរបស់Mendeleev។ វិធីសាស្រ្តនេះដាក់ជាក្រុមជាមួយគ្នាធាតុអាចបង្កើតជាសមាសធាតុគោល២សាមញ្ញដូចជាអ៊ីដ្រូសែន និងអុកស៊ីសែនដែលបង្កើតជាទឹក។ ការធ្វើដូច្នេះនឹងធ្វើឲ្យអ្នកគីមីវិទ្យាអាចទស្សន៍ ទាយបានថា សមាសធាតុណាដែលមានលក្ខណៈប្រហាក់ប្រហែល និងមានប្រយោជន៍ក្នុងការទស្សន៍ទាយលក្ខណៈសម្បត្តិនៃសារធាតុមិនទាន់ត្រូវបានគេរកឃើញ។គីមីវិទូរុស្ស៊ី...
បរទេស៖ កាសែត The Guardian របស់អូស្រ្តាលី បានបង្ហាញរូបថតមួយសន្លឹក របស់ទាហានពិសេសអូស្ត្រាលីដែលគេចោទប្រកាន់ថា កំពុងផឹកស្រាបៀរ ដោយប្រើជើងរបស់ទាហានតាលីបង់ ដែលបានស្លាប់ នៅក្នុងបារ៍មួយនៅប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Guardian ថា ទាហានរូបនោះត្រូវបានគេអះអាងថាកំពុងស្ថិតនៅក្នុងជួរយោធានៅឡើយ។ ឈុតនេះបានកើតឡើងនៅឯបារ...
ភ្នំពេញ៖ ការសិក្សាបានបង្ហាញថា ឆ្អឹងលិង្គរបស់សត្វភេ កាន់តែក្រាស់ និងងាយបែកបាក់ ដោយសារតែសារជាតិគីមីពុល បានហូរចូលក្នុងទន្លេពីមណ្ឌលប្រេង នៅប្រភេទកាណាដា ហើយវាអាចមានឥទ្ធិពលដូចគ្នាចំពោះបុរសផងដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យ McMaster បានរកឃើញថា អ៊ីដ្រូកាបូនដែលកខ្វក់ពីប្រតិបត្តិការ បែបនេះកំពុងថយចុះដង់ស៊ីតេ និងធ្វើឲ្យឆ្អឹងកាន់តែបែក។ ក្រុមអ្នកស្រាវជ្រាវបានវិភាគរ៉ែប្រេងកូឡានៅក្បែរនិងមជ្ឈមណ្ឌលប្រេងឆៅនៅ Alberta ដោយរកឃើញថា អ្នកដែលរស់នៅក្បែរកន្លែងនោះមានឆ្អឹងផុយងាយបែក។ ក្រុមអ្នកជំនាញបានព្រមានថា ឆ្អឹងលិង្គបាក់អាចរំខានដល់ចំនួនសត្វសមុទ្រក៏ដូចជាមានផលប៉ះពាល់ដូចគ្នា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងថា ឧស្សាហកម្មគីមីឥន្ធនៈរបស់ប្រទេសនេះ មានសក្តានុពលក្នុងការឆ្លើយតប ទាំងតម្រូវការក្នុងស្រុក និងបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារពិភពលោក។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណិត ស្តីពីការអភិវឌ្ឍឧស្សាហកម្មថា“ ឧស្សាហកម្មគីមីឥន្ធនៈ បានបង្ហាញលទ្ធផលល្អនិងមានទំនុកចិត្ត”។ លោកបានកត់សម្គាល់ថា វិស័យនេះ គឺមានអនាគតជាពិសេសពិចារណាថា អត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃតម្រូវការផលិតផលគីមីឥន្ធនៈមានតិចជាង ៤ ភាគរយ ដែលផ្ទុយស្រឡះពីតម្រូវការប្រេងពិភពលោក...