កីឡា

នេះហើយ ៩​ក្រុម​បានឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL ​មាន​មក​ពី​អង់គ្លេស​៣​ក្លឹប

ការ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Champions League បាន​បញ្ចប់​ការ​ប្រកួត​ទី​៥​គ្រប់​ពូល​ហើយ ក្នុង​នោះ​គេ​រក​ឃើញ​៩​ក្រុម​​ដំបូង ​បាន​ឈាន​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្លឹប​មក​ពី​អង់គ្លេស​៣​រួម​មាន Manchester City, Liverpool និង Chelsea បាន​កក់​កៅអី​វគ្គ​​១៦​ក្រុម​ដូច​គ្នា ដោយ​ពួក​គេ​បច្ចុប្បន្ន​ឈរ​ កំពូល​តារាង​ក្នុង​ពូល​របស់​ពួក​គេ​នីមួយ​ៗ។ ត្បិត​តែ​នៅ​សល់​មួយ​ប្រកួត​ទៀត ប៉ុន្តែ​ពួក​គេ​មាន​ពិន្ទុ​ ដាច់​ក្រុម​លេខ​២​រួច​ទៅ​ហើយ គ្រប់គ្រាន់​អាច​កាន់កាប់​កំពូល​តារាង​បាន។

Bayern Munich និង Borussia Dortmund ជា​ក្រុម​មក​ពី​អាល្លឺម៉ង់​ដែល​អាច​ឆ្លង​ទៅ​វគ្គ​បន្ត។ ៤​ក្រុម​ផ្សេង​ទៀត​មាន Porto, Sevilla, Juventus និង Dortmund។ Manchester United ស្ទើរ​តែ​បាន​ឡើង​​មក​ជាមួយ City, Liverpool និង Chelsea ទៅ​ហើយ ប៉ុន្តែ​សំណាង​មិន​ល្អ​ចាញ់ PSG យប់​មិញ៕ប្រភព៖sabay

Most Popular

To Top