យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលសមុទ្របន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Bombay នៅថ្ងៃទី១ខែមករាកាលពីក្នុងឆ្នាំ១៩៧៨ ដោយសម្លាប់អ្នកដំណើរទាំងអស់សរុប២១៣នាក់។ ការធ្លាក់យន្តហោះនេះគឺត្រូវបានគេជឿជាក់ថាមកពីកំហុសរបស់ពីឡុតនិងភាពមិនប្រក្រតី នៃផ្នែកមួយចំនួននៃយន្តហោះ។ ជើងហោះហើរលេខ 855 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចាកចេញពីអាកាសយានដ្ឋាន Santrapruz (បច្ចុប្បន្នជាអាកាសយានដ្ឋាន Chatrapati) នៅទីក្រុងMumbaiប្រទេសឥណ្ឌា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Haifa (UH ដែលមានទីតាំងនៅភាគខាងជើងអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញបំណែកលោហៈធាតុប្រាក់ក្លែងក្លាយ ដែលមានអាយុកាល៣០០ឆ្នាំមុន ។ នៅពេលនេះ មិនមែនជាកាក់ ដែលមិនមានកន្លែងផលិតកាក់ និងធ្វើពាណិជ្ជកម្មនូវបំណែកលោហៈធាតុប្រាក់ នៅក្នុងទម្រង់ផ្សេងៗគ្នា ។...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ CNN នៅថ្ងៃអាទិត្យនេះ បានសរសេរថាប្រទេសចិនបានត្រៀមផែនការរួច ទៅហើយ ក្នុងការបាញ់បង្ហោះយានអាវកាសគ្មានមនុស្សបើកមួយគ្រឿងទៅកាន់ភពព្រច័ន្ទនៅសប្តាហ៍ ក្រោយក្នុងគោលបំណង ដើម្បីអាចប្រមូលយកមកវិញនូវវត្ថុធាតុដើមនៅលើភពនេះមកផែនដីវិញហើយ ក៏ជារឿងដែលមិន ធ្លាប់មានអ្នកបានធ្វើឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ នេះពោលតាំងតែពី ទសវត្សឆ្នាំ១៩៧០។ យានអាវកាស The Change’e-5 នឹងត្រូវហោះហើរទៅដល់ ឋានព្រះច័ន្ទដើម្បីប្រមូលយកវត្ថុធាតុដើមមួយចំនួននៅលើផ្ទៃភពមកវិញដើម្បីឲ្យអ្នកវិទ្យាសាស្ត្រ របស់ខ្លួនអាចធ្វើការស្រាវជ្រាវបន្ថែមទៀតអំពី ភពនិងទំរង់ដើមរបស់វាហើយ វានឹងក្លាយទៅជាបេសកកម្មដើម្បីធ្វើតេស្តសមត្ថភាពរបស់ចិនមុនពេល ដែលប្រទេសមួយនេះ...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ ដាណឺម៉ាក Christian Eriksen ដែលបានធ្វើដំណើរ មកចូលរួមជាមួយនឹង Inter Milan កាលពីខែមករាកន្លងទៅ ត្រូវបានគ្រប់គ្នាមើលឃើញថា មិនអាចបង្ហាញទំរង់លេង ល្អតាមការរំពឹងទុក របស់ក្លឹបឡើយចាប់តាំងតែ ពីបានផ្ទេរមកពីក្លឹប Spurs។ ក្រោយមានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធ អំពីផែនការចាកចេញរបស់កីឡាករមកនៅថ្ងៃនេះប្រធានប្រតិបត្តិរបស់ក្លឹប Inter Milan លោក Beppe Marottaបានចេញមកប្រកាសបញ្ជាក់ថាកីឡាករ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានសរសេរថា នាឡិកាសម្រាប់ដាក់ហោប៉ាវនិងដែលធ្លាប់ត្រូវបានប្រើប្រាស់ ដោយមហាត្មៈគន្ធីមួយគ្រឿងត្រូវបានដាក់លក់ បានហើយក្នុងតម្លៃដេញ ថ្លៃ១២០០០ផោន។ នាឡិកាធ្វើពីប្រាក់និងដោយប្រទេសស្វីសមួយនេះ ត្រូវបានដំបូងឡើយផ្តល់ ជូនទៅឲ្យលោកតារបស់ម្ចាស់វាបច្ចុប្បន្នពីសំណាក់ មហាត្មៈគន្ធីកាលពីឆ្នាំ១៩៤៤ក្នុងនាមជាកាដូសម្រាប់ការលះបង់ របស់គាត់។ វាត្រូវបានគេប៉ាន់ស្មានថា នឹងអាចលក់បានក្នុងតម្លៃ១០០០០ផោនប៉ុណ្ណោះ ប៉ុន្តែក្រោយយកទៅដាក់ឲ្យដេញថ្លៃនៅឯ East Bristol កាលពីថ្ងៃសុក្រមកតម្លៃរបស់វាបានឡើងដល់ទៅ ១២០០០ផោនហើយការដេញថ្លៃលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលបន្តិចប៉ុណ្ណោះដែលវែនតា របស់មហាត្មៈគន្ធីត្រូវបានដាក់លក់ក្នុងតម្លៃ២៦០០០០ផោនកាលពី...
ក្រោយជ័យជំនះទៅលើក្រុម Cagliari កាលពីចុងសប្តាហ៍កន្លងមកគ្រូបង្វឹករបស់ក្លឹប Juventus បានធ្វើការលើកសរសើរកីឡាករខ្សែបម្រើសញ្ជាតិបារាំងម្នាក់យ៉ាងខ្លាំង។ លោក Pirol បានថ្លែងថាកីឡាករ Adrian Rabiot គឺជាកីឡាករដ៏អស្ចារ្យម្នាក់ហើយលោកកម្រ បានឃើញកីឡាករណាល្អដូចជាកីឡាករបារាំងរូបនេះណាស់ ទាំងរាង្គកាយនិងបច្ចេកទេសលេង។ គួរឲ្យដឹងដែរថាការប្រកួតកាលពីយប់ថ្ងៃសៅរ៍ Rabiot បានបង្ហាញខ្លួនជាលើកទី៧របស់ខ្លួនហើយក្នុងលីគអ៊ីតាលីរដូវកាលនេះជូន Juventus ហើយជាលទ្ធផលបានយកឈ្នះ Cagliari ងាយៗក្នុងលទ្ធផល២ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្រៀន និងជាគ្រូបង្វឹកកីឡាករម្នាក់ផងនៅរដ្ឋហ្វ្លីរីដាត្រូវបានគេរកឃើញថា មានឯកសារអាសអាភាសរបស់ក្មេងៗច្រើនជាង៤០០ជាកម្មសិទ្ធរបស់គាត់។ លោក Shawn Fitzgerald អាយុ៤៦ឆ្នាំជាគ្រូបង្រៀននៅវិទ្យាល័យ Lakeland និងក៏ជាគ្រូបង្វឹកបាល់ទាត់នៅក្នុងតំបន់ Bartow ផងដែរ។តាមការបញ្ជាករបស់ប៉ូលីស ក្នុងតំបន់បានបញ្ជាក់ថាលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រនៅបន្ទាប់ពីត្រូវបានគេរកឃើញវិដេអូនិងរូបអាសអាភាស ប្រមាណជា៤០៨ឯកសារ។ ការចាប់ខ្លួននេះត្រូវបានគេដឹងថា បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មយ៉ាងខ្លាំងអំពីសហគមន៍ ជាពិសេសទៅលើទំនុកចិត្តក្នុងការអប់រំដោយសារមានកុមារក្មេងៗ មិនតិចនោះទេដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ត្រូវបានទទួលរងនូវការអាប់អោន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖អ្នកប្រដាល់ យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡាបានក្លាយជាជាបេក្ខជនចុងក្រោយដែលដណ្តើមកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ TV5 Boxing Knock-Out Sesrie by CellCard បន្ទាប់ពីយកអ្នកប្រដាល់ សាន់ សំអុន ក្លិបអារុណរះកីឡាដោយពិន្ទុនាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នៅសង្វៀន TV5 ព្រែកថ្លឹង ។ ការប្រកួតទំាង៣ទឹកនោះចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យយ៉ន ពិសីឈ្នះទាំង៥រូបតែម្ដង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា លោកមានជំនឿចិត្តថា រដ្ឋាភិបាលសហដ្ឋអាមេរិកថ្មីរបស់លោក ចូ បៃដិន នឹងបន្តរក្សាគោលនយោបាយនានា ដែលជួយដល់ស្ថិរភាពក្នុងតំបន់ និងថា កិច្ចពិភាក្សាណាមួយជាមួយរដ្ឋបាលអនាគត នឹងនាំទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។ ទីក្រុងរីយ៉ាដ កំពុងតែបង្ហាញការត្រៀមរបស់ខ្លួន ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលបានប្តេជ្ញាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងធ្វើការវាយតម្លៃជាថ្មីចំពោះចំណងមិត្តភាពជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលលោកបានពិពណ៌នាថា ជាប្រទេសមិនគួរគប់រកមួយ កាលពីឆ្នាំ២០១៩។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំ G20...
ក្លឹបមេឃខៀវ Man City ត្រូវបាន the Goal ចេញផ្សាយថាបានចាប់ផ្តើមងាកមកដាក់ អទិភាពទៅលើកិច្ចការងារទាក់ចិត្តកីឡាករឆ្នើមៗ របស់ខ្លួនឡើងវិញហើយក្រោយពេលដែលគ្រូបង្វឹកលោក Pep Guardiola បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៣ហើយនោះ។ ប្រភពដដែលព្រមទាំង the Mirror របស់អង់គ្លេសផងបានអះអាងដែរថាកីឡាករ២រូប របស់ក្លឹបដែលជាការងារដំបូងចាំបាច់សម្រាប់ក្លឹបធ្វើការចរចា ដើម្បីអាចបន្តកុងត្រាថ្មីនោះគឺ មានដូចជាកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Raheem Sterling...