អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញវើកWURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយបញ្ហាជីវភាពជាពិសេសគម្រោងទិញម៉ាស៊ីនបូមទឹកទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយកភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាសគាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើនសន្ធឹកសន្ធាប់ចរាចរណ៍នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
អ៊ីតាលី៖ក្រុមអ្នកស្រាវជ្រាវភូគព្ភសាស្រ្តនិងភ្នំភ្លើងបាននិយាយថា ការផ្ទុះខ្លាំងនៃភ្នំភ្លើង Stromboli បានបញ្ជូនផេះ និងកម្ទេចកម្ទីរាប់រយហ្វីតចូលទៅក្នុងអាកាស ហើយព្រឹត្តិការណ៍នេះត្រូវបានថតដោយកាមេរ៉ាក្បែរនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមការងារមួយនៅវិទ្យាស្ថានជាតិភូគព្ភសាស្រ្ត និងភ្នំភ្លើងបានប្រតិបត្តិការកាមេរ៉ានៅជុំវិញកំពូលភ្នំ ហើយចាប់បានការផ្ទុះដែលបានកើតឡើងនៅពេលព្រឹក។ រូបភាពបង្ហាញពីពពកខ្មៅបាញ់ចេញពីការផ្ទុះភ្នំភ្លើង បន្ទាប់មកមានផ្សែងពណ៌ត្នោត និងក្រហមបក់ចុះតាមជម្រាលភ្នំ។ ដីភក់ភ្លើងដ៏ធំបានកើនឡើងប្រហែល ៣២៨ ហ្វីតទៅក្នុងអាកាសហើយ ដោយសារពណ៌នៃភាគល្អិតវត្ថុធាតុបានច្រានចេញអាចជាថ្មកម្អែចាស់ៗចេញពីអណ្តូងកំពូល ឬរន្ធខ្យល់នៅខាងក្នុង។ កោះ Stromboli គឺជាកោះអ៊ីតាលីមួយដែលមានទីតាំងនៅជិតកោះSicily និងជាផ្នែកមួយនៃកោះ Aeolian...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរសម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿងនៅគ្រាដែលបំពេញបេសកកម្មហ្វឹកហ្វឺន ដែលបានបាត់បង់យន្តហោះប្រតិកម្មចំនួន០១គ្រឿងជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផងនោះ នៅគ្រាដែលបង្កើនបេសកកម្មដើម្បីស្ទាក់ចាប់យន្តហោះរបស់ប្រទេសចិន ។...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា សម្រាប់ការកើតមានឡើងនៃការឆ្លងមេរោគCOVID-19កាលថ្ងៃទី៣ វិច្ឆិការយៈពេលខ្លីដូច្នេះការប៉ះពាល់វិស័យកីឡានៅកម្ពុជាតិចតួចបំផុត។ លោកបន្តថា កាលពីលើកមុនមានរយៈពេលរាប់ខែធ្វើឲ្យរងប៉ះពាល់ខ្លាំងក្នុងការពិបាកស្តារឡើង ប៉ុន្តែការឆ្លងលើកទី២មានរយៈពេលខ្លីដូច្នេះយើងអាចស្តារឡើងងាយស្រួលជាងមុន ដោយសារតែប្រភេទកីឡាចំនួនធ្វើការហ្វឹកហាត់នៅក្នុងបរិវេណសួន ច្បារ វត្តបទុមវតីដូចជាកីឡាហែលទឹក និងកីឡាការ៉ាតេ។ សហព័ន្ធមួយចំនួនមិនចង់ឲ្យអត្តពលិកទំាងនោះហាត់តាមផ្ទះសកម្មភាពតាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ។ លោកអគ្គលេខាធិការបានបន្ថែមទៀតថា ការប៉ះពាល់គឺនៅតែប៉ះពាល់ខាងលើបច្ចេកទេសហ្វឹកហាត់របស់ក្រុមកីឡាជម្រើសជាតិកម្ពុជាដោយសារមេរោគដ៏សាហាវនេះ ប៉ុន្តែយើងដឹងហើយថា...
អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា អង្គការណាសា បានបញ្ចេញសំឡេងរោទ៍ចេញ ពីពិភពនេះតាមរយៈការបកស្រាយតន្ត្រី នៃលំនាំអាកាសធាតុនៅលើភពព្រះអង្គារ ត្រូវបានអង្គការណាសា ចេញផ្សាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានប្រើអ្នកធ្វើការ Pleiades supercomputer នៅមជ្ឈមណ្ឌលស្រាវជ្រាវ របស់ទីភ្នាក់ងារអវកាសAmes រដ្ឋកាលីហ្វ័រញ៉ាដើម្បីបង្វែរ ពពកម៉ាទីន ដែលបានព្យាករណ៍ទុកជាសំឡេង ។...
អាមេរិក ៖ លោក Victor Glover ជាអវកាសយានិក របស់ណាសា បានក្លាយជាអវកាសយានិកស្បែកខ្មៅ ដំបូងគេដែលបានស្នាក់នៅ រយៈពេលយូរនៅស្ថានីយ អវកាសអន្តរជាតិ (ISS) បន្ទាប់ពីការមកដល់ នៃអវកាស SpaceX Crew-1 ប្រកបដោយជោគជ័យនៅមន្ទីរពិសោធន៍ គន្លងគោចរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អវកាសយានិក របស់អង្គការណាសា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មានអ្នកស្លាប់ចំនួន៦៨៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួននេះកើនឡើង៣ដងនៃអ្នកដែលបានចុះក្នុងបញ្ជីកាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់១៦៦.៦៩៩នាក់ ។ ក្រសួងក៏បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥.២៩៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥.៩១១.៧៥៨នាក់ ចាប់តាំងពីផ្ទុះជំងឺលើកដំបូងដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅក្នុងប្រទេស ។ រដ្ឋសៅប៉ូឡូ ជារដ្ឋដែលស្ថិតនៅភាគអាគ្នេយ៏ប្រទេស ដែលមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីល ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ...
មកដល់ថ្ងៃអង្គារនេះកីឡាកររបស់តោបីអង់គ្លេស Raheem Sterling និងកីឡាករ Jordan Henderson គឺត្រូវបានអនុញ្ញាតិឲ្យធ្វើដំណើរ ទៅកាន់ក្លឹបរបស់គេវិញហើយបន្ទាប់ពី ទទួលរងរបួសក្នុងបេសកកម្ម ជាមួយនឹងជម្រើសជាតិ។ នៅថ្ងៃនេះមានការលើកឡើងមួយ ពីសំណាក់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate តែម្តងដើម្បីសំណូមពរឲ្យលីគ កំពូលអង់គ្លេសក្នុងការពិចារណាដាក់ឲ្យមានការដោះដូរកីឡាករបម្រុងរហូតដល់ ៥រូបពីព្រោះថាកីឡាកររបស់ជម្រើសជាតិគឺតែងតែទទួលរងរបួសច្រើននិង ជាប់ជានិច្តកន្លងមក។ ក្រៅតែពីលោក Southgate ជាក់ស្តែងក៏មានគ្រូបង្វឹក ក្លឹប២រូបផ្សេងទៀតដូចជាលោក...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by CellCard បន្ទាប់ពីផ្អាកមួយសប្ដាហ៍ ដោយសារមេរោគCOVID-19នោះនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះការប្រកួតនឹងចាប់ផ្ដើមឡើងវិញ ដោយអ្នកប្រដាល់ជើងខ្លាំង២នាក់ចុងក្រោយប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ សម្រាប់ការប្រកួតវគ្គចុងក្រោយ អ្នកប្រដាល់ជើងខ្លាំង សាន់ សំអុន ក្លិបអារុណរះកីឡាប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំង យ៉ន ពិសី មកពីក្លិបសាលវ័ន្ដកីឡា។អ្នកប្រដាល់សំអុនជាក្មេងស្រករក្រោយ...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសម្នាក់ដែលរស់នៅទីក្រុងហាណូយ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្នុងរយៈពេល ២ ខែបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសអាយុ ២១ ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ពីប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែសីហា...