បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានសរសេរថាកងកម្លាំងតួកគី បានចាប់ផ្តើមដកទ័ពចេញពីមូលដ្ឋានមួយទៀតនៅក្នុងខេត្តIdlib ភាគពាយ័ព្យប្រទេសស៊ីរីហើយ នៅថ្ងៃដដែលនេះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា បន្ទាប់ពីរុះរើនូវឧបករណ៍របស់ខ្លួននៅត្រង់ទីតាំងយោធា មួយនៅតំបន់ Mar Hatat នៅភាគខាងត្បូងនៃទីក្រុង Idlib កងកម្លាំងតួកគីបានចាប់ផ្តើម ដកទ័ពរបស់ពួកគេនៅព្រឹកថ្ងៃអាទិត្យដដែលនោះផងដែរ។ កាលពីដើមខែនេះក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងតួកគីកំពុងតែដកខ្លួនចេញពីចំណុចសង្កេត ការណ៍មួយនៅតំបន់ Sher Maghar ក្នុងខេត្ត Hama...
មកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Angel Di Maria បានឈានដល់រដូវកាលចុងក្រោយ នៃកុងត្រាទៅហើយ ប៉ុន្តែហាក់ដូចជា មិនទាន់មានកុងត្រាណា ត្រូវបានពិភាក្សាដើម្បីបន្តឡើយ។ the Goal បានសរសេរថា កីឡាករផ្ទាល់ធ្លាប់បានបង្ហាញ យ៉ាងច្បាស់ហើយថា លោកនឹងមិនផ្លាស់ទៅលេងក្លឹបណាឡើយ ហើយនឹងបញ្ចប់អាជីព របស់ខ្លួននៅពិភព បាល់ទាត់អ៊ឺរ៉ុបជាមួយនឹង PSG តែម្តង។ អ្វីដែលយើងអាចមើលឃើញនៅពេលនេះ...
បរទេស៖ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនអាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនអាវកាសរបស់លោក ដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើម ធ្វើការងារទៅលើ ប្រព័ន្ធចុះចតរបស់ខ្លួនរួចហើយ ដើម្បីអាចដឹកជញ្ជូនក្រុមអ្នកអាវកាសយានិក ទៅដល់ភពព្រះច័ន្ទឲ្យបាន នាឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើង នូវជម្រើសមួយផងដែរ នៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញ...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងបន្តដំណើរការនៅសប្ដាហ៍ក្រោយ ដាក់ពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹកចំពោះការឧបត្ថម្ភធនរបស់អាមេរិកសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ Boeing។ រដ្ឋាភិបាលនៅសហភាពអឺរ៉ុបភាគច្រើន បានធ្វើការគាំទ្រឲ្យដាក់ពន្ធគយដែលគេរំពឹងទុកយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ហើយនេះគឺជារបត់ដ៏ថ្មីបំផុត នៅក្នុងភាពចុះទន់ខ្សោយផ្នែកពាណិជ្ជកម្មអន្តរអាត្លង់ទិក មានរយៈពេល១៦ឆ្នាំ។ គួរបញ្ជាក់ថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer កាលពីខែមុន បានធ្វើការព្រមានថា ពន្ធគយសហភាពអឺរ៉ុបណាមួយ នឹងបង្ខំឲ្យមានការឆ្លើយតបវិញពីសហរដ្ឋអាមេរិក...
មេឃខៀវ Man City ត្រូវបានសារព័ត៌មានបាល់ទាត់ Sportskeeda នៅថ្ងៃនេះចេញផ្សាយថា បានត្រៀមលុយប្រមាណជា៤០លាន អ៊ឺរ៉ូឬ៣៦លានផោនរួចហើយ ដើម្បីអាចចរចាសុំទិញយកខ្សែបម្រើ Denis Zakaria។ Denis ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Monchengladbach នឹងក្លាយទៅជាគោលដៅដ៏ធំបំផុតមួយ របស់ក្លឹបនារដូវក្តៅខាងមុខជាពិសេសនៅក្រោយពេល ដែលក្លឹបមើលឃើញថាខ្លួនកំពុងមានបញ្ហានៅត្រង់តំបន់បម្រើការពារ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យជម្រើសជាតិស្វីសចំនួន២៨ដងមកហើយហើយ បើនិយាយពីទំរង់លេងរបស់គាត់វិញត្រវបានគេប្រដូចទៅនឹង អតីតកំពូលកីឡាករឆ្នើមម្នាក់របស់ Man...
បរទេស៖ កងទ័ពជើងទឹកនិងកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើផែនការមួយ ដែលធ្វើឲ្យមានរបៀបរៀបរយចំពោះដែនទទួលខុសត្រូវ ដើម្បីពង្រឹងភាគជាដៃគូ នៅក្នុងទីបញ្ជាការភាគខាងត្បូង។ ផែនការគាំទ្រយុទ្ធនាការកងកម្លាំងម៉ារីនរួមគ្នា ដែលជាឯកសារមួយត្រូវបានធ្វើបច្ចុប្បន្នភាព និងការកែប្រែងជាប្រក្រតីនោះ បានបង្ហាញនូវយុទ្ធសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើង នូវការសម្របសម្រួលដល់ទីបញ្ជាការភាគខាងត្បូង របស់កងនាវាលេខ៤ និងទីបញ្ជាការខាងត្បូងរបស់កងកម្លាំងម៉ារីន។ ទីបញ្ជាការទាំងពីរនេះ ផ្តោតសំខាន់លើដែនទឹកភាគកណ្ដាលនិងអាមេរិកខាងត្បូង។ លោក Jon Wilkins ជាប្រមុខរៀបចំផែនការរបស់កងកម្លាំងម៉ារីន បាននិយាយដូច្នេះថា...
ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ប្រើរយៈពេលត្រឹមតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ជើងខ្លាំងបាង កានុន ក្លិបអាណាចក្រគុនខ្មែរឲ្យបាត់បង់ ឳកាសដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cell Card ។ គ្រាន់តែលឺស្នូរជួងក្នុងទឹកទី១បន្លឺឡើង អ្នកប្រដាល់ជើងខ្លាំងទាំង២ចាប់ផ្ដើមវាយប្រហារ លើគ្នាទៅវិញទៅមកតែម្ដង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ ដោយហេតុថាករណីជំងឺកូវីដ -១៩ ដែលមានរយៈពេលតែមួយថ្ងៃបានកើនឡើងដល់ជាង ១១ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍។ សរុបចំនួន ១១៧.៩៨៨ ករណីថ្មី និងអ្នកស្លាប់ថ្មី ១.១៣៥ នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។ ចំនួនថ្មីបានបំបែកកំណត់ត្រាមុនចំនួន ១០៦.៥៣៧ ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ។ ប្រទេសនេះបានបន្ថែមករណីចំនួនជាង ១០០.០០០ ករណីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។...
បរទេស៖ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅមូលដ្ឋានយោធា Camp Kinser កោះអូគីណាវ៉ា ប្រទេសជប៉ុន កំពុងតែធ្វើការត្រួតពិនិត្យតាមបែបបច្ចេកទេស ចំពោះឧបករណ៍កងវរសេនាតូច ផែ្នកជួសជុលលេខ៣។ ក្រុមដឹកជញ្ជូនកងកម្លាំងម៉ារីនលេខ៣ របស់កងវរសេនាតូច ដែលផ្នែកមួយរបស់ទីបញ្ជាការផ្នែកថែទាំ ជួសជុលនាវាចម្បាំងកងកម្លាំងម៉ារីន បានចាកចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋហ្សកហ្ស៊ី កាលពីខែតុលា ហើយធ្វើដំណើរមកកោះអូគីណាវ៉ា ដើម្បីធ្វើតេស្តក្រិតតាមខ្នាត...
កីឡាករដែលជាអាវុធដ៏ល្អបំផុត របស់ក្លឹបបាល់ទាត់អាជីពនានាគឺជាកីឡាករខ្សែប្រយុទ្ធដែលអាចស៊ុត បានយ៉ាងជំនាញជាមួយនឹងជើងទាំងសងខាងរបស់ខ្លួន។ អ្នកខ្លះអាចមានសមត្ថភាពស៊ុតបាន ទាំងសងខាងតាំងតែពីកំណើតកីឡាករខ្លះអាចលេងបានល្អ នៅក្រោយការព្យាយាមហ្វឹកហាត់នូវជើងដែលខ្សោយរបស់ខ្លួនក៏មាន។ នៅថ្ងៃនេះយើងនឹងទៅមើលកីឡាករ៥រូប ដែលគេជឿជាក់ថាអាចមានសមត្ថភាពស៊ុតបាល់ជាមួយនឹង ជើងទាំងសងខាងបានល្អនៅលីគកំពូលអង់គ្លេស៖ ១. Youri Tielemans – Leicester City ២. Richarlison – Everton ៣. Diogo...