កីឡា

Di Maria ចង់បញ្ចប់អាជីព ក្នុងតំបន់អ៊ឺរ៉ុបជាមួយនឹង PSG តែម្តង

មកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Angel Di Maria បានឈានដល់រដូវកាលចុងក្រោយ នៃកុងត្រាទៅហើយ ប៉ុន្តែហាក់ដូចជា មិនទាន់មានកុងត្រាណា ត្រូវបានពិភាក្សាដើម្បីបន្តឡើយ។

the Goal បានសរសេរថា កីឡាករផ្ទាល់ធ្លាប់បានបង្ហាញ យ៉ាងច្បាស់ហើយថា លោកនឹងមិនផ្លាស់ទៅលេងក្លឹបណាឡើយ ហើយនឹងបញ្ចប់អាជីព របស់ខ្លួននៅពិភព បាល់ទាត់អ៊ឺរ៉ុបជាមួយនឹង PSG តែម្តង។

អ្វីដែលយើងអាចមើលឃើញនៅពេលនេះ Di Maria នៅតែជាកម្លាំងដ៏សំខាន់របស់ PSG ហើយជាក់ស្តែងការ ប្រកួតចុងក្រោយយកឈ្នះ Rennes ក្នងនោះ Maria ជាអ្នកស៊ុតបាន ២គ្រាប់ម្នាក់ឯង និងក៏ជាអ្នកជួយឲ្យ Moise Kean រកបានគ្រាប់ផ្សេងទៀតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top