ក្នុងកិច្ចពិភាក្សាជាមួយ YouTuber បច្ចេកវិទ្យាឈ្មោះ Marques Keith Brownlee លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បាននិយាយដោយឥតលាក់លៀមថាស្រឡាញ់ពេញចិត្តស្មាតហ្វូនម៉ាក Samsung និងប្រព័ន្ធប្រតិបត្តិការ Android ជារួម។ ពេលដែល Marques សួរថាក្នុងហោប៉ៅរបស់ Mark គឺជាទូរសព្ទអ្វី Mark...
បរទេស ៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ តៃវ៉ាន់បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ការឆ្លើយតប ដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ...
អាមេរិក ៖ តាមការសិក្សា របស់អង្គការណាសាព្រមានថា ប្រសិនបើការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តក្នុងល្បឿនបច្ចុប្បន្ននោះ ផ្ទាំងទឹកកកដ៏ធំនៃGreenland និងអង់តាក់ទិកនឹងបន្តរលាយ ហើយអាចបណ្តាលឲ្យកម្ពស់ទឹកសមុទ្រឡើង ដល់៣៨ស.មនៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ គម្រោងអន្តរជាតិមួយ ដែលមានអ្នកជំនាញជាង ៦០ នាក់បានគណនា ពីរបៀបមហន្តរាយផ្ទាំងទឹកកក Greenland និងអង់តាក់ទិកអាច ស្ថិតនៅលើមហាសមុទ្រពិភពលោក។ វាបានបង្ហាញថា ផ្ទាំងទឹកកកដ៏ធំ...
បរទេស ៖ កញ្ចប់ថវិកាការពារជាតិ របស់ប្រទេសជប៉ុន សម្រាប់ឆ្នាំក្រោយនេះ គឺស្វះស្វែងឲ្យមានចំនួន ដល់ទៅ៥១,៦ពាន់លានដុល្លារអាមេរិក និងរួមបញ្ចូលទាំងផែនការកសាងអង្គភាព សង្គ្រាមអេឡិកត្រូនិកមួយ សម្រាប់ធ្វើការត្រួតពិនិត្យប្រឆាំង នឹងប្រទេសចិន ។ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ថវិកាយោធារបស់ទីក្រុងតូក្យូ ដែលបានកើនឡើងជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៩ឆ្នាំចុងក្រោយ នៅក្នុងអំឡុងអាណត្តិកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូអាបេ គឺកំពុងតែកើនឡើង១,៦៣ភាគរយ...
បរទេស ៖ ប្រទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Elliott Abrams តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភ អំពីកិច្ចសហការគ្នា របស់ប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើអ្វីក៏ដោយដែលខ្លួនអាច ដើម្បីទប់ស្កាត់ ។ លោក កំពុងតែឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មានមួយថា តើសហរដ្ឋអាមេរិក...
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានរំខានយ៉ាងខ្លាំងដល់ឧស្សាហកម្មយានយន្ត នៅទូទាំងពិភពលោក ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេ ដែលរថយន្តមួយចំនួនត្រូវពន្យាពេលចេញ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថានឹងដាក់បង្ហាញរថយន្តអគ្គិសនី Jaguar XJ ជំនាន់ទី២ និង Range Rover EV ដែលប្រើថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន។ ដំបូងឡើយ Jaguar XJ...
ភ្នាក់ងាររបស់ខ្សែស្លាបវេល Gareth Bale លោក Jonathan Barnett បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Tottenham Hotspur អាចនាំ Bale ទៅលេងបាន ដោយសារតែក្លឹបរាជធានីឡុងដុងដើរលឿនជាងក្លឹបផ្សេងមួយជំហាន។ លោកបានលើកឡើងថា៖ ” តាមពិតទៅ រឿងហ្នឹងកើតឡើងចេញពី ការនិយាយគ្នារវាងខ្ញុំ និងប្រធានក្លឹប Spurs លោក...
ភ្នំពេញៈ ពលរដ្ឋដែលមានបំណង សាងសង់ផ្ទះក្រោម ៥០០ម៉ែត្រការ៉េ ត្រូវទៅជួបជួបមន្ត្រីច្រកចេញចូលតែមួយ នៅខណ្ឌដែលខ្លួនចង់សាងសង់ផ្ទះ។ នៅច្រកចេញចូលតែមួយមានមន្ត្រី សម្រាប់ផ្ដល់ព័ត៌មានពាក់ព័ន្ធ នឹងការស្នើសុំសាងសង់ផ្ទះនេះ។ នៅក្នុងអំឡុងពេលសាងសង់ ពលរដ្ឋត្រូវត្រៀមឯកសារចាំបាច់មួយចំនួន សម្រាប់សុំអនុញ្ញាតសាងសង់មានដូចជា លិខិតសុំអនុញ្ញាតសាងសង់ ដោយមានចុះហត្ថលេខា និងអាសយដ្ឋានអ្នកស្នើសុំជាដើម។ ម្យ៉ាងទៀត អ្នកសុំសាងសង់ក៏ត្រូវភ្ជាប់ មកជាមួយនូវឯកសារកាន់កាប់ដីស្របច្បាប់ដែលមាន ដូចជា ប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម។ ជាមួយគ្នានោះដែរក៏ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណ...
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) បាននិយាយថា ការផ្លាស់ប្តូររបៀបរស់នៅ គឺជាគន្លឹះដ៏សំខាន់ ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ តាមរយៈការរក្សាសម្ពាធឈាមឱ្យបានល្អ អ្នកអាចបន្ថយហានិភ័យផលប៉ះពាល់ នៃជំងឺលើសឈាម ដែលរួមមានការកើនឡើងហានិភ័យ នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers...
ភ្នំពេញៈ ការនាំចេញសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង សម្រេចបានទំហំទឹកប្រាក់ជាង៦៨០លានដុល្លារ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ។ នេះបើយោងតាមការទិន្នន័យចុងក្រោយ របស់ក្រសួងពាណិជ្ជកម្ម។ ការនាំចេញរបស់កម្ពុជា តាមរយៈតំបន់សេដ្ឋកិច្ចពិសេស ដែលមូលដ្ឋាននៅក្នុងខេត្តស្វាយរៀង ក្នុងខែសីហា មានទំហំទឹកប្រាក់ ១២៧.៨៧លានដុល្លារ កើនឡើងជាង ៥៧ លានដុល្លារ បើធៀបនឹងកក្កដា។ ផលិតផលនាំចេញភាគច្រើនគឺសម្លៀកបំពាក់ កង់ ស្បែកជើង និងគ្រឿងបន្លាស់រថយន្តជាដើម ហើយទំនិញទាំងនេះភាគច្រើន...