(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ…!! ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល…ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ…!! សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅTHE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមកទាំងអ្នក Review…អ្នកសារព័ត៌មាន…អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នានូវរូបរាង…ពណ៌…អេក្រង់…និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ! ចេញមកលើកនេះ Samsung Galaxy Z...
បន្ទាប់ពីរឿងភាគមានចំណងជើងថា «Coffee Prince» បានចាក់ផ្សាយកាលពីជាង ១៣ឆ្នាំមុន ពេលនេះតួឯកសំខាន់ទាំង ២គឺ Gong Yoo និង Yoon Eun Hye ក៏មានឱកាសវិលមកជួបគ្នាវិញ នៅក្នុងកម្មវិធី Youth Documentary របស់ប៉ុស្តិ៍ MBC។ អារម្មណ៍ពេលជួបគ្នា ពួកគេច្បាស់ជារំភើប និងបានសួរសុខទុក្ខគ្នា...
យោងតាមរបាយការណ៍ នៃការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានអះអាងថា បុរសចំនួន ៤២ភាគរយ និងស្រ្តីចំនួន ៤៤,២ភាគរយ ឬស្ទើរតែពាក់កណ្ដាល នៃចំនួនមនុស្សពេញវ័យ ក្នុងប្រទេសជប៉ុន ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ សុទ្ធតែនៅកំលោះក្រមុំព្រហ្មចារី ឬអាចនិយាយបានថា មិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់តែសោះ។ ស្របពេល ដែលមនុស្សពេញវ័យទាំងប្រុសទាំងស្រី ស្ទើរតែពាក់កណ្ដាលប្រទេសជប៉ុនមិនរួមភេទ មនុស្សជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន...
នាថ្ងៃព្រហស្បតិ៍នេះ លោក Puttipong Punnakan រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថលថៃ បានដាក់ពាក្យបណ្ដឹងចំពោះ Facebook និងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀត ដែលបានអនុវត្តន៍ តាមបទបញ្ជារបស់រដ្ឋាភិបាលថៃ។ គួរដឹងថាកាលពីថ្ងៃទី១០ ខែសីហា រដ្ឋាភិបាលថៃបានទុកពេលឲ្យ Facebook ប្រមាណពីរសប្ដាហ៍ក្នុងការអនុលោមទៅតាមបទបញ្ជា ដែលគម្រាមបិទ Facebook ឬពិន័យ Facebook ប្រមាណ ៦ ៣០០ដុល្លារក្នុងមួយថ្ងៃ...
អាមេរិក៖ ក្នុងឱកាសបង្ហាញ Battery Day របស់ក្រុមហ៊ុន Tesla នាយកប្រតិបត្តិ លោក Elon Musk បានបង្ហាញថា ក្រុមហ៊ុនរបស់លោកបានចូលប្រឡូក ក្នុងអាជីវកម្មរ៉ែដោយទិញសិទ្ធិ ក្នុងការដាក់រ៉ែដីឥដ្ឋលីចូមចំនួន Tesla Battery Day នៅតំបន់វាលខ្សាច់ Nevada ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វានឹងចំណាយពេល៣ទៅ៤ឆ្នាំ ដើម្បីមើលការផលិត...
តូក្យូ៖ អត្តពលិកអូឡាំពិក អាចប្រឈមមុខនឹងការត្រួតពិនិត្យ យ៉ាងតឹងរឹងលើចលនា និងការធ្វើតេស្តិ៍មេរោគឆ្លង ម្តងហើយម្តងទៀត ក្រោមវិធានដែលបានពិភាក្សា ដោយក្រុមការងារ ត្រូវស្វែងរកវិធីដើម្បីសុវត្ថិភាព និងការរៀបចំ ក្រោយការពន្យារពេលការប្រកួតតូក្យូឆ្នាំ ២០២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមឯកសារ ដែលបានរៀបចំសម្រាប់កិច្ចប្រជុំថា ក្នុងរយៈពេលតិចជាងមួយឆ្នាំ រហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក អ្នករៀបចំ និងមន្រ្តីជប៉ុនបានជួបគ្នាជាលើកទី២ ជាមួយនឹងបញ្ជីដ៏វែងឆ្ងាយ នៃតម្រូវការអាចមាន...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញ Google Mapsថ្មី កំពុងបន្ថែមស្រទាប់ថ្មីមួយ ផ្តល់ព័ត៌មានឲ្យអ្នកប្រើប្រាស់ នូវព័ត៌មានថ្មីៗ អំពីការផ្ទុះឡើង នៃមេរោគCOVID-19 ក្នុងតំបន់ដែលបានជ្រើសរើស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លក្ខណៈពិសេសថ្មី មាននៅលើចំណែក នៃការអាប់ដេតទាក់ទងនឹងវីរុសដទៃទៀត ចំពោះផែនទី រួមទាំងព័ត៌មានស្តីពីភាពចង្អៀតណែន ការដាស់តឿន ការធ្វើដំណើរឆ្លងកាត់កន្លែងមានមេរោគ COVID-19...
តូក្យូ៖ ប្រទេសធំៗ៤ រួមមានប្រទេសជប៉ុនប្រេស៊ីល អាល្លឺម៉ង់ និងឥណ្ឌា ដែលត្រៀមខ្លួន ក្លាយជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាថ្មីម្តងទៀត ការអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញ នៃការចរចាជាបន្ទាន់ ដើម្បីកែទម្រង់ស្ថាប័នធ្វើការសម្រេចចិត្ត ដែលមានសមាជិក ១៥រូបរបស់ពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានផ្អាក ដោយសារការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីការបរទេសនៃប្រទេស ដែលត្រូវបានគេស្គាល់ថាជាក្រុមទី ៤ បានសង្កត់ធ្ងន់លើភាពបន្ទាន់...
SEATTLE ៖ ក្រុមហ៊ុន Amazon.com Inc ជាក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំ ជាងគេបំផុតនៅលើពិភពលោក បានប្រកាស បើកដំណើរការកម្មវិធី Climate-Friendly ដើម្បីជួយអតិថិជនទិញ ផលិតផល ដែលមាននិរន្តរភាព ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងមានអព្យាក្រឹត កាបូនសុទ្ធនៅឆ្នាំ ២០៤០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន...
តូក្យូ៖គណៈកម្មាធិការដេញថ្លៃអូឡាំពិក ទីក្រុងតូក្យូ បានផ្ទេរប្រាក់សរុបចំនួនជាង ១,១ ពាន់លានយ៉េន (១០,៥ លានដុល្លារ) ទៅកាន់គោលដៅនៅក្រៅប្រទេស នៅពេលរដ្ឋធានី របស់ប្រទេសជប៉ុនត្រូវបានជ្រើសរើស ជាទីក្រុងម្ចាស់ផ្ទះនៅឆ្នាំ២០១៣ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ទឹកប្រាក់ទាំងនេះ រាប់បញ្ចូលទាំងប្រាក់ចំនួន ២៣០ លានយ៉េន ត្រូវបង់ទៅឲ្យក្រុមហ៊ុន Black Tidings Co...