បន្ទាប់ពីរឿងភាគមានចំណងជើងថា «Coffee Prince» បានចាក់ផ្សាយកាលពីជាង ១៣ឆ្នាំមុន ពេលនេះតួឯកសំខាន់ទាំង ២គឺ Gong Yoo និង Yoon Eun Hye ក៏មានឱកាសវិលមកជួបគ្នាវិញ នៅក្នុងកម្មវិធី Youth Documentary របស់ប៉ុស្តិ៍ MBC។
អារម្មណ៍ពេលជួបគ្នា ពួកគេច្បាស់ជារំភើប និងបានសួរសុខទុក្ខគ្នា ក៏ដូចជារម្លឹករឿងរ៉ាវជាច្រើនកាលពីពេលរួមការងារជាមួយគ្នា។ ក្នុងចំណោមសំណួរទាំងអស់ Yoon Eun Hye ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងពេលនាងសួរ Gong Yoo ពីរឿងរៀបការ៖ «ពេលណាបងប្រុសមានគម្រោងរៀបការ? ចាប់អារម្មណ៍រឿងហ្នឹងអត់?»
ជាការឆ្លើយតប Gong Yoo និយាយថា៖ «បងមិនគិតថាបងនឹងរៀបការ ឬយ៉ាងម៉េចទេ ប៉ុន្តែបងគ្រាន់តែគិតថា បងខកពេលធ្វើអ្វីមួយ»។
បន្ទាប់មកលោកក៏បានសួរដៃគូថា ហេតុអ្វីមិនទាន់រៀបការដែរ? Eun Hye ឆ្លើយថា៖ «ខ្ញុំចង់ប្រឹងធ្វើការអស់ពីលទ្ធផល តាមដែលខ្ញុំអាចធ្វើបានសិនក្នុងវិស័យនេះ មុនខ្ញុំសម្រេចចិត្តរៀបការ។ ខ្ញុំចង់ខិតខំធ្វើការឲ្យបានយូរជាងនេះបន្តិចទៀតសិន»។
ឮភា្លម Gon Yoo លាន់មាត់ថា៖ «ដូចតួ Eun Chan (តួដែល Eun Hye សម្ដែងក្នុងរឿង) នាងមានមហិច្ឆតាខ្ពស់។ រហូត Han Gyul (តួលោកសម្ដែង) ជួបនាង ហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍តែម្ដង»៕
ប្រភព៖ sabay