ភ្នំពេញៈ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក ពីគម្រោងវិនិយោគរបស់ ១៣០ក្រុមហ៊ុន ក្នុងរយៈពេលជិត ៩ខែឆ្នាំនេះ ខណៈគម្រោងទាំងនេះ ការរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងស្រុក។ យោងតាមរបាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្ហាញថាគិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក។ នៅក្នុងគម្រោងវិនិយោគដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន...
ជំងឺរាតត្បាតនេះពិតជាបង្ក ការលំបាកសម្រាប់មនុស្សគ្រប់គ្នា – ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ វារឹតតែត្រូវការតស៊ូខ្លះ បន្ថែមទៀត ដើម្បីអាចនាំយកទារកចូលមកកាន់ ពិភពលោកនេះ ជាពិសេសអ្នកដែលមានសុខភាពផ្លូវចិត្តស្រាប់។ Brittney Pohler ជំនួយការគ្រូពេទ្យឯកទេសខាងរោគស្ត្រីដែលទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យរដ្ឋតិចសាសបាននិយាយថា “រឿងមួយដែលខ្ញុំបានកត់សម្គាល់ និងឃើញកាន់តែច្រើន និងយកចិត្តទុកដាក់ជាងនេះទៅទៀត គឺចំនួនស្ត្រីដែលមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត”។ Brittney Pohler និយាយថា ភាពឯកោដោយសារការរក្សាគម្លាត សុវត្ថិភាពសង្គម...
កាលីហ្វញ៉ា៖ក្រុមហ៊ុនបណ្តាញសង្គមអាមេរិកដ៏ល្បីល្បាញ Facebook កំពុងតែជំរុញច្បាប់ឯកជនភាពថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple សម្រាប់ឧបករណ៍ចល័តរបស់ខ្លួន ហើយដាក់អ្នកអភិវឌ្ឍន៍កម្មវិធីនៅចំកណ្តាល យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនApple នឹងតម្រូវឲ្យមានកម្មវិធីស្នើសុំឲ្យអ្នកប្រើប្រាស់ទទួលបានសិទ្ធិក្នុងការប្រមូលទិន្នន័យ នៅលើឧបករណ៍របស់ពួកគេកំពុងប្រើ និងឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មតាមពួកគេនៅលើអ៊ីនធើណេត។ បណ្តាញសង្គមបាននិយាយថា វិធានទាំងនេះអាចកាត់បន្ថយនូវអ្វីដែលកម្មវិធីអាចរកបាន តាមរយៈការផ្សាយពាណិជ្ជកម្មតាមរយៈបណ្តាញអ្នកមើល Facebook។ បណ្តាញទស្សនិកជនអនុញ្ញាតឲ្យអ្នកផ្សាយពាណិជ្ជកម្មFacebok និង Instagram ដាក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅកន្លែងផ្សេងទៀតនៅលើអ៊ីនធើណេត។ Apple...
អង់គ្លេស៖ បច្ចេកវិទ្យាកូនកាត់កំពុងត្រូវ បានធ្វើការសាកល្បងដោយ កងទ័ពអង់គ្លេសនៅក្នុងរថយន្តពាសដែក ២គ្រឿងរបស់ខ្លួនជាមធ្យោបាយ មួយដើម្បីធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាព និងបង្កើនសមត្ថភាព បំបាំងកាយពីសត្រូវនៅសមភូមិប្រយុទ្ធ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ ជនបទនិយាយថា ម៉ាស៊ីនកូនកាត់នេះនឹងជួយបង្កើនសមត្ថភាពបំបាំងកាយរបស់កងទ័ព ព្រោះវាអាចដំណើរការស្ទើរតែស្ងាត់ បើប្រៀបធៀបទៅនឹងម៉ូទ័រម៉ាស៊ូត។ វេទិកាអាវុធចល័ត Jackal 2 និងរថយន្តល្បាតការពារ Foxhound នឹងត្រូវបានបំពាក់ឡើងវិញជាមួយនឹង ប្រព័ន្ធកូនកាត់ថ្មីជាមួយនឹងការ...
ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការ ឧបត្ថម្ភដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើន សម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេម បាញ់ព្រួញមួយ បានសត្វពីរជាដើម ដើម្បីបង្កើតឱកាស ឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមកទស្សនា ការសម្តែងសិល្បៈខ្មែរ នៅថ្ងៃអាទិត្យ ទី៣០ សីហា ២០២០ ពីវេលាម៉ោង៥:០០-៧:៣០ល្ងាច ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង...
ពិតជាឱកាសពិសេស សម្រាប់លក់អ្នក ដែលកំពុងស្វែងរក បរិក្ខាប្រើប្រាស់ គ្រឿងអេឡិចត្រូនិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុនស៊ុនស៊ីមិចកូ គ្រប់សាខា មានកាប្រូម៉ូសិន LG ផ្ដល់ជូនការថែម x2 ពិតជាចំណេញច្រើនជាងមុន ។ កុំអោយឱកាសដ៏ល្អនេះ កន្លងផុតទៅ សូមទាក់ទង មកកាន់សាខា ក្រុមហ៊ុន...
រង្វាន់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជួយធ្វើឲ្យសុបិន្ត របស់គ្រួសារ អ្នកប៉ះកង់ម៉ូតូ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ក្លាយជាការពិត។ ក្តីស្រមៃរបស់ស្វាមី លោកស្រី ភាក់ ជុន ដែលប្រកបរបរ ជាអ្នកប៉ះកង់ម៉ូតូ គឺចង់មានលទ្ធភាព ទិញអីវ៉ាន់បន្ថែម ក្នុងហាងជាយូរមកហើយ ប៉ុន្តែមិនដឹងរកថវិ កាពីណាបន្ថែមបាន។ ប៉ុន្តែថ្ងៃមួយ...
កណ្តាល៖ យុទ្ធនាការទឹកចិត្តកម្ពុជាផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនផលិត ទឹកបរិសុទ្ធកម្ពុជា ដែលបានផ្តល់ជំនួយឧបត្ថម្ភ ទឹកពិសាបរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍ និង នគរបាលចម្រុះគ្រប់ប៉ុស្តិ៍ ត្រួតពិនិត្យទូទាំងប្រទេស ត្រូវបានកោតសរសើរ និង វាយតម្លៃខ្ពស់ពីមន្រ្តី នគរបាលកម្ពុជា។...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានយល់ព្រមឲ្យមន្ត្រីត្រួតពិនិត្យអង្គការ សហប្រជាជាតិ ចូលទៅពិនិត្យមើលទីតាំងពីរ កន្លែង ក្រោយសហរដ្ឋអាមេរិកព្យាយាម ស្នើឲ្យដាក់ទណ្ឌកម្មទាំងអស់វិញ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងក្នុងសម័យ កាលរបស់លោក អូបាម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងដោយទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់នោះ ប្រទេសនេះបាននិយាយប្រាប់ថា ខ្លួនស្ម័គ្រចិត្តឲ្យទីភ្នាក់ងារចូលទៅត្រួតពិនិត្យមើលទីតាំងទំាងពីរកន្លែង ដែលគេសង្ស័យថាមានធ្វើការងារផលិតអាវុធនុយក្លេអ៊ែខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នានោះ...
បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ក្រុមហ៊ុនចិន ចំនួន២៤ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ និងដាក់បម្រាមទិដ្ឋាការ លើពលរដ្ឋចិនជាច្រើនរូប ដោយចោទប្រកាន់ពួកគេ ពីបទជួយដល់ការអះអាង កម្មសិទ្ធិដែនសមុទ្រ មិនស្របច្បាប់ របស់រដ្ឋាភិបាលចិន នៅដែនសមុទ្រចិនខាងត្បូង។ ដែនសមុទ្រចិនខាងត្បូង បានបន្តក្លាយជាចំណុចឈ្លោះគ្នា រវាងសហរដ្ឋអាមេរិក សម្ពន្ធមិត្តនៅអាស៊ី និងទីក្រុងប៉េកាំង ដែលកំពុងតែធ្វើការអះអាង កម្មសិទ្ធិដែនសមុទ្រ...