គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
អាមេរិក៖ការសិក្សាថ្មីមួយបានអះអាងថា ដើមឈើដែលមានអត្រាកំណើនលឿន និងឆាប់ងាប់តាំងពីទំាងនៅតូចនៅទូទំាងប្រទេស និងប្រភេទសត្វជាច្រើននៃការកាត់បន្ថយសមត្ថភាពផ្ទុកកាបូនសរុបរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យរង្វង់ដើមឈើជាង ២០០.០០០ កំណត់ត្រានៃ ១១០ ប្រភេទនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិក។ពួកគេបានរកឃើញថា ការលូតលាស់មែកធាងលឿនជាងមុនចង្អុលបង្ហាញដោយរង្វង់ដើមឈើកំពុងបង្កឲ្យមានការងាប់មុន និងការបញ្ចេញកាបូនចូលក្នុងបរិយាកាស។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ការដាំដើមឈើឲ្យបានច្រើននឹងទូទាត់បរិមាណកាបូនឌីអុកស៊ីត (CO2) ដែលបានមកពីសកម្មភាពមនុស្ស។ ការសិក្សាថ្មីបានអះអាងថា ប៉ុន្តែដើមឈើដែលមានអាយុកាលខ្លីជាងមុនពិតជាធ្វើឲ្យវាលូតលាស់លឿន និងមានពេលវេលាតិចក្នុងការស្រូបយកឧស្ម័នកាបូនិកបរិយាកាសល្អជាងការរំពឹងទុក។ ការសិក្សាថ្មីនេះបន្ថែមទៀតធ្វើឲ្យមានការព្យាករណ៍សំណួរថាការលូតលាស់ដើមឈើកាន់តែច្រើនមានន័យថាការផ្ទុកកាបូនកាន់តែច្រើននៅក្នុងព្រៃក្នុងរយៈពេលវែង៕ដោយ៖លី ភីលីព
តូក្យ៖ការកាត់ក្តីការប្រព្រឹត្តមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយលោក Kelly បាននិយាយថា លោកមិនបានប្រព្រឹត្តិបទឧក្រិដ្ឋអ្វីទេ ហើយលោកបានត្រឹមតែព្យាយាមមិនឲ្យប្រធានរបស់លោក គឺលោកCarlos Ghosn ចាកចេញពីទីនោះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការចោទប្រកាន់នៅមជ្ឈមណ្ឌលតុលាការក្រុងតូក្យូជុំវិញតួនាទីរបស់លោក Kellyសម្រាប់ការខកខានមិនបានរាយការណ៍ទៅអាជ្ញាធរជប៉ុនអំពីសំណងអនាគតរបស់លោក Ghosn ដែលបានដឹកនាំក្រុមហ៊ុន Nissan Motor Co អស់រយៈពេល២ទសវត្សរ៍។ រដ្ឋអាជ្ញាជប៉ុនបានគូសបញ្ជាក់ការចោទប្រកាន់ដោយពួកគេបាននិយាយថា...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងថាសហរដ្ឋអាមេរិក មិនអាចប្រើកម្លាំងយោធាណាមួយនៅលើឧបទ្វីបកូរ៉េ ដោយគ្មានការយល់ព្រមពីកូរ៉េខាងត្បូងបាននោះឡើយ។ វាត្រូវបានគេឆ្លើយតបទៅនឹងការពិពណ៌នានៅក្នុងសៀវភៅដែលនិពន្ធដោយលោក Bob Woodward ដែលជាអ្នកសារព័ត៌មាន Washington Post ថាសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងការបង្កហេតុយោធារបស់ខ្លួនក្នុងឆ្នាំ២០១៧ ។ មន្ត្រី Cheong Wa Dae...
នៅរាជធានីភ្នំពេញមានវត្តចំនួន៦ ដែលបានកកើតសម័យព្រះបាទពញ៉ាយ៉ាត(១៤៣២-១៥០៦) ក្នុងនោះរួមមាន ១.វត្តកោះ ២.វត្តលង្កា ៣.ព្រះពុទ្ធឃោសាចារ្យ(សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ៤.វត្តពាមផ្លុង ស្ថិតនៅខាងជើងវត្តកោះ(សព្វថ្ងៃបាត់រូបរាង) ៥.វត្តឧណ្ណាលោម(អតីតវត្តស្រកាលិញ) និង៦.វត្តខ្ពបតាយ៉ង(ចប្ចុប្បន្នវត្តបុទវតី)។ ១.ព្រះវិហារបុរាណអាយុ១៣៣ឆ្នាំ នៃវត្តពិភទ្ទរង្សី ព្រះវិហារវត្តពិភទ្ទរង្សីក្រោយជួសជុលលាបពណ៌មើលពីខាងមុខឈាងខាងត្បួងAds byInnity វត្តព្រះពុទ្ធឃោសាចារ្យ (សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ជាវត្តមួយដែលមានសំណង់ព្រះវិហារបុរាណសល់ដែលសាងពីឥដ្ឋបូកបាយអ មានអាយុច្រើនជាងគេក្នុងចំណោវត្តទាំង៦ខាងលើ។បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុ ១៣៣ ឆ្នាំ...
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីបន្ទាប់ពីចាញ់ក្លឹប Everton នៅក្នុងការប្រកួត Premier League កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា មូលហេតុដែលចាញ់នៅក្នុងថ្ងៃនេះដោយសារតែ កីឡាកររបស់លោកមិនបានហ្វឹកហាត់ និងត្រៀមខ្លួនគ្រប់គ្រាន់។ លោក Mourinho បាននិយាយថា៖” តទល់ជាមួយនឹងក្លឹប Everton...
កីឡាករខ្សែបម្រើស្លាបឆ្នើមរបស់ក្លឹប Aston Villa ដែលតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបជាពិសេសផ្ទេរទៅលេង ជាមួយនឹងបិសាចក្រហម Man United នោះទីបំផុតបានសម្រេចចិត្តបន្តកុងត្រាថ្មីហើយ ជាមួយនឹងក្លឹប។ Jack Grealish គឺជាកីឡាករឆ្នើមដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹប Aston Villa តែម្តងហើយនៅសប្តាហ៍នេះគាត់បានប្តេជ្ញាចិត្តចុងក្រោយមួយ ក្នុងការរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៥ដើម្បីបញ្ចប់ទៅនូវព័ត៌មានមិន ពិតទាំងអស់នោះ។ ក្រៅតែពីបានបង្ហាញអារម្មណ៍រីករាយ ក្នុងការ បន្តលេងនៅ Villa...
បរទេស៖មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានកោតសរសើរយោធារបស់លោក សម្រាប់ការប្រឹងប្រែងធ្វើការកសាងឡើងវិញនូវទីក្រុងតូចនានា ដែលរងការវាយប្រហារដោយព្យុះទីហ្វុង និងគ្រោះទឹកជំនន់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ។ កាសែត KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចខេត្ត North Hwanghae ស្ថិតនៅខាងត្បូងទីក្រុងព្យុងយ៉ាង...
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការ ជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃ ជូនអតិថិជន50% រាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌល...
អេហ្ស៊ីប៖ អ្នកបុរាណវិទ្យាបានរកឃើញមឈូស ឈើចំនួន១៣ដែល បិទជិត និងរក្សាភាពដើមបានល្អឥតខ្ចោះ នៅតំបន់វាលខ្សាច់ នៃទីប្រជុំជន Saqqara ប្រទេសអេហ្ស៊ីបដែលមានអាយុកាល ប្រហែល ២៥០០ឆ្នាំមកហើយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាបាន និយាយថា វាមានទីតាំងស្ថិតនៅ ចម្ងាយ១៩ ម៉ាយល៍ខាងត្បូងនៃទីក្រុងគែរជាកន្លែងបញ្ចុះសព ដ៏ធំល្វឹងល្វើយមានលក្ខណៈជាពិរ៉ាមិត នៃ Djoser និងជាផ្នូរដែលមានរាងសំប៉ែតត្រូវ...