កីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang និងអនាគតជាមួយនឹងក្លឹបកាំភ្លើងធំ ត្រូវបានគេមើលឃើញថា កាន់តែស្ថិតនៅក្នុងភាព មិនច្បាស់លាស់ ខណៈដែលរដូវកាលបញ្ចប់ទៅ Arsenal បានត្រឹមលេខ៨ប៉ុណ្ណោះ គឺគ្មានឈ្មោះសូម្បីតែលេងនៅ Europa League ឆ្នាំក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយោង តាមការចេញផ្សាយរបស់ The Mirror បានសរសេរថា ការសម្រេចចិត្តចុងក្រោយ គឺនឹងអាចធ្វើឡើងនៅក្នុង...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ត្រូវបានគេប្រកាសថា អំពីសញ្ញាអាសន្ន នៃរលកកម្តៅដល់បណ្តាក្រុងចំនួន១០ ដែលកំពុងរងនូវផលប៉ះពាល់ខ្លាំង គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅគ្រាដែលសីតុណ្ហភាព នៅតំបន់ជាច្រើន ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស៤០អង្សាសេ ។ វាជារលកកម្តៅដ៏ខ្លាំង ដែលបានប្រកាសឲ្យដឹង នៅក្នុងរដូវក្តៅនេះនៅក្នុងប្រទេសអ៊ីតាលី ។ ដែលប្រៀបធៀបនឹងរដូវក្តៅក្នុងឆ្នាំ២០១៩...
បរទេស៖ប្រទេសកូរ៉េខាងជើង បានថ្កោលទោស ប្រទេសកូរ៉េខាងត្បូង សម្រាប់ការដាក់ពង្រាយនាវា ឲ្យចូលរួមសមយុទ្ធនៅប៉ាស៊ីហ្វិក រដ្ឋហាវ៉ៃ ដោយហៅការដាក់ពង្រាយនោះ ថាជាគោលនយោបាយហួសសម័យ ដែលមានការអនុគ្រោះដល់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា ការចូលរួមរបស់ទីក្រុងសេអ៊ូល ក្នុងសមយុទ្ធដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១នោះ គឺជាទង្វើប្រកបដោយគ្រោះថ្នាក់ ប្រឆាំងនឹងរបបលោក គីម...
ចិន៖ផែនដី និងព្រះច័ន្ទលេចចេញ ជារាងពងក្រពើតូចមួយនៅក្នុងទីងងឹតនៃលំហស្ថិតក្នុងរូបភាពដ៏អស្ចារ្យដែលថតបានដោយយន្ត Tianwen-1 ការស៊ើបអង្កេតរបស់ប្រទេសចិនដែលធ្វើដំណើរទៅកាន់ភពក្រហម ឬព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ រូបភាពដែលបង្ហាញពីរូបធាតុនៅលើអាកាសទាំង២ ជាអឌ្ឍចន្ទតូចមួយនៅក្នុងទីងងឹត នៃទីអវកាសត្រូវបានគេយកចម្ងាយ១,២ លានគីឡូម៉ែត្រពីផែនដី។ រូបថតសខ្មៅក្នុងពេលដំណាលគ្នាបង្ហាញពីរូបរាងនៃផ្នែកមានពន្លឺព្រះអាទិត្យដោយផ្ទាល់នៃផែនដីលេចឡើងនៅខាងឆ្វេង និងព្រះច័ន្ទតូចជាងនៅខាងស្តាំ។ វាត្រូវបានគេចាប់បានតែបីថ្ងៃបន្ទាប់ពី បេសកកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (២៣ ខែកក្កដា) និងមុនការបាញ់បង្ហោះ យានអវកាស Perseverance របស់អង្គការណាសាគ្រោងនឹងធ្វើនៅប្រហែលម៉ោង...
បរទេស៖យន្តហោះចម្បាំង៥គ្រឿងដំបូងក្នុងចំណោមយន្តហោះចម្បាំង Dassault Rafale ចំនួន៣៦គ្រឿង ដែលកងកម្លាំងទ័ពអាកាសឥណ្ឌាបានកុម្ម៉ង់ទិញនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេបញ្ជូនទៅដល់មូលដ្ឋានទ័ពអាកាស Ambala ប្រទេសឥណ្ឌា កាលពីថ្ងៃពុធម្សិលមិញនេះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពជើងអាកាសឥណ្ឌាបានប្រកាសថា យន្តហោះដែលផលិតឡើងដោយបារំាងនោះ បានហោះហើរទៅកាន់ទីក្រុងអាប៊ូដាប៊ី និងបន្ទាប់មកបានដល់ប្រទេសឥណ្ឌា។ មន្ត្រីជំនាញបានផ្តល់ការជូនដំណឹងប្រាប់ថា...
អាល្លឺម៉ង់៖ក្រុមកីឡាករ-កីឡាករិនីអូឡាំពិក ប្រកួតប្រជែងដណ្តើមមេដាយមាសនៅក្នុងពិភពលោក វាមិនមែនជាលើកទីមួយទេ កាលមួយសតវត្សរ៍មុនព្រឹត្តិការណ៍ កីឡាអូឡាំពិកត្រូវបានពន្យាពេល ដោយសារមេរោគឆ្លង ចំណែកការប្រកួតកីឡាអូឡាំពិក ត្រូវបានធ្វើឡើងនៅទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក បន្ទាប់ពីមានជំងឺផ្តាសាយអេស្ប៉ាញការរាតត្បាតសកល យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការប្រកួតកីឡាអូឡាំពិក ១៩២០ មានន័យថា ជានិមិត្តរូបនៃការជាសះស្បើយពីសង្គ្រាមលោកលើកទី ១ មិនមែនជាវិបត្តិសុខភាពទេ។ ប្រទេសប៊ែលហ្សិក ដែលជាសមរភូមិប្រយុទ្ធសម្រាប់មហាអំណាចប្រឆាំងគឺ ជាប្រទេសម្ចាស់ផ្ទះ និងកងទាំង៥...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានមានប្រសាសន៍នៅថ្ងៃពុធសប្ដាហ៍នេះថា មន្ទីរបញ្ចកោណ នឹងដកកងទ័ពស្ទើរតែទាំងអស់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយនេះជាគឺជាទង្វើមួយ ដែលថ្កោលទោសដោយទំាងក្រុមលទ្ធិប្រជាធិបតេយ្យនិង ក្រុមសាធារណរដ្ឋ។ យោងតាមកាសែត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងប្រាប់ថា ប្រហែលពាក់កណ្ដាលនៃកងទ័ព១១.៩០០នាក់ នឹងត្រូវដូរឲ្យទៅឈរជើងក្នុងប្រទេសសមាជិកណាតូផ្សេងទៀត ហើយដែលនៅសល់ នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។...
ញូវយ៉ក៖នៅពេលលោកស្រី Molly Solomon បានឡើងកាន់តំណែងជាអ្នកផលិតនាយក ប្រតិបត្តិនិងជាប្រធានអង្គភាពផលិតកម្មអូឡាំពិករបស់ NBC កាលពីខែវិច្ឆិកា លោកស្រីរំពឹងថា គាត់នឹងនៅទីក្រុងតូក្យូជាមួយនឹង ការប្រកួតកីឡា ប៉ុន្តែជាមួយនឹងការប្រកួតកីឡា អូឡាំពិករដូវក្ដៅត្រូវបានពន្យារពេលមួយឆ្នាំដោយសារ ជំងឺនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាអូឡាំពិកណាមួយផ្តល់ នូវរឿងរ៉ាវគួរឲ្យទាក់ទាញអារម្មណ៍ជាច្រើន ប៉ុន្តែលោកស្រី Solomon និយាយថា តូក្យូមានសារសំខាន់កាន់តែធំ ជាមួយនឹងអ្វីៗទាំងអស់ដែលបានឆ្លងកាត់ទូទាំងពិភពលោក នៅឆ្នាំនេះ។ លោកស្រីបន្តថា...
អាមេរិក៖ អាកាសធាតុមិនល្អ ធ្វើឲ្យមានការពន្យារពេល ការចាប់ផ្តើមបេសកកម្ម យានអវកាស SpaceX Dragon Crew ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ កាលពីខែឧសភា ហើយក្រុមនេះ កំពុងប្រឈមមុខ នឹងបញ្ហាស្រដៀងគ្នានេះដែរ សម្រាប់ការវិលត្រឡប់មកមាតុភូមិវិញ នៅចុងសប្តាហ៍នេះ។ ព្យុះត្រូពិកចមានម្ងាយ៥០០ ម៉ាយល៍កំពុងបោកបក់ ក្នុងសមុទ្រការ៉ាប៊ីន ដែលអាចនាំមកនូវខ្យល់បក់ខ្លាំង ដល់មហាសមុទ្រអាត្លង់ទិក ជាគោលដៅបំបែក សម្រាប់ក្បាលទឹក។...
អាមេរិក៖ អវកាសយានិក របស់អង្គការណាសា លោកស្រី Megan McArthur ដែលជាភរិយាលោក Bob Behnken គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកនាវិក២នាក់ ចេញបេសកកម្មនាវិក ប្រវត្តិសាស្រ្តរបស់អវកាស SpaceX កាលខែឧសភា នឹងធ្វើការសាកល្បងលើកទី ២ របស់យានពាណិជ្ជកម្ម នៅនិទាឃរដូវឆ្នាំ ២០២១ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។...