បច្ចេកវិទ្យា

យន្ត Tianwen-1ការស៊ើបអង្កេតភពព្រះអង្គារ របស់ចិនថតរូបភាព ផែនដី និងព្រះចន្ទ នៅពេល ធ្វើដំណើរទៅកាន់ភពក្រហម

ចិន៖ផែនដី និងព្រះច័ន្ទលេចចេញ ជារាងពងក្រពើតូចមួយនៅក្នុងទីងងឹតនៃលំហស្ថិតក្នុងរូបភាពដ៏អស្ចារ្យដែលថតបានដោយយន្ត Tianwen-1 ការស៊ើបអង្កេតរបស់ប្រទេសចិនដែលធ្វើដំណើរទៅកាន់ភពក្រហម ឬព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

រូបភាពដែលបង្ហាញពីរូបធាតុនៅលើអាកាសទាំង២ ជាអឌ្ឍចន្ទតូចមួយនៅក្នុងទីងងឹត នៃទីអវកាសត្រូវបានគេយកចម្ងាយ១,២ លានគីឡូម៉ែត្រពីផែនដី។ រូបថតសខ្មៅក្នុងពេលដំណាលគ្នាបង្ហាញពីរូបរាងនៃផ្នែកមានពន្លឺព្រះអាទិត្យដោយផ្ទាល់នៃផែនដីលេចឡើងនៅខាងឆ្វេង និងព្រះច័ន្ទតូចជាងនៅខាងស្តាំ។

វាត្រូវបានគេចាប់បានតែបីថ្ងៃបន្ទាប់ពី បេសកកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (២៣ ខែកក្កដា) និងមុនការបាញ់បង្ហោះ យានអវកាស Perseverance របស់អង្គការណាសាគ្រោងនឹងធ្វើនៅប្រហែលម៉ោង ១២.៥០ នាទីរសៀលថ្ងៃពុធ។

ប្រទេសចិន សហរដ្ឋអាមេរិក និង UAE បានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃទី ២០ ខែកក្កដាសុទ្ធតែបានឆ្លៀតយកប្រយោជន៍ពីកំឡុងពេល ដែលភពព្រះអង្គារ និងផែនដីមានលក្ខណៈអំណោយផល ដើម្បីចាប់ផ្តើមបេសកកម្មរុករកទៅកាន់ភពក្រហម៕ ដោយ៖លី ភីលីព

Most Popular

To Top