នៅថ្ងៃសៅរ៍នេះ លីគកំពូលអ៊ីតាលី Serie A បានប្រកាសហើយថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ គណកម្មការបាល់ទាត់ ពិភពលោក ឬFIFA បានធ្វើការសម្រេចចិត្ត ក្នុងការផ្តល់សិទ្ធនេះ ជូនទៅដល់ Serie A ដើម្បីអនុវត្តកិច្ចការងារនេះបន្ត ខណៈដែលគោលការណ៍នេះ...
បរទេស៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ ដែលបានកើតឡើង នៅក្នុងរដ្ឋ Philadephia នៃប្រទេសអាមេរិក ដោយបុរសម្នាក់ ត្រូវបានតុលាការ កាត់ឲ្យជាប់គុក អស់រយៈពេល ៣០ឆ្នាំមកហើយ ទើបតែត្រូវបាន សាររើរឿងក្តីមកវិញ ហើយរកឃើញថា គាត់ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តិកំហុសទៅវិញ។ បុរសរូបនេះ បានជាប់គុកអស់រយៈពេល ជិត៣ទសវត្ស ដោយសារតែរឿងក្តីមួយ ដែលបានចោទប្រកាន់ថា គាត់បានសម្លាប់ក្មេងស្រីម្នាក់...
នៅថ្ងៃសៅរ៍នេះ សហព័ន្ធបាល់ទាត់ នៃប្រទេសអ៊ុយរ៉ាហ្គាយ បានប្រកាសហើយថា ក្លឹបនៅលីគកំពូលរបស់ខ្លួន គឺអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខ បន្ទាប់ពីត្រូវបានផ្អាក ដោយសារកូវីដ១៩ អស់រយៈពេលជាច្រើនខែ។ សហព័ន្ធបាល់ទាត់ ដែលត្រូវបានហៅថា AUF បានបញ្ជាក់ដែរថាកីឡាករទាំងអស់ នឹងត្រូវដាក់់ឲ្យធ្វើតេស្ត ចាប់ពីសប្តាហ៍ក្រោយ ឲ្យបានមុនពេល ដែលក្លឹបទាំងអស់ អាចត្រឡប់ចូល មកធ្វើការហ្វឹកហាត់វិញ...
បរទេស៖ នៅថ្ងៃសៅរ៍នេះ អង្គការសុខភាពពិភពលោកឬWHO បានផ្លាស់ប្តូរគោលការណ៍ កន្លងមករបស់សាជាថ្មី ដោយបញ្ជាក់ថា ការពាក់ម៉ាសមុខ គួរតែត្រូវបានបន្តធ្វើឡើង នៅតាមទីសាធារណៈ ដើម្បីអាចឲ្យមានការថមថយ នៃការរីករាលដាលនៃវីរុស កូវីដ១៩បាន។ អង្គការអន្តរជាតិ ទទួលបន្ទុកកិច្ចការងារសំខាន់ ជាងគេបំផុតលើលោកមួយនេះ បាននិយាយទៀតថា ព័ត៌មានបន្ថែមចុងក្រោយ បានបញ្ជាក់ប្រាប់យើងថា ការពាក់ម៉ាស ពិតជាអាចជួយកាត់បន្ថយ និងជារបាំង ដើម្បីរារាំងដំណក់ទឹកមាត់សម្រាប់មេរោគនេះ...
ទីបំផុតក្លឹបទាំងអស់ នៅអង់គ្លេស បូករួមទាំង Man United ផងបានទទួលព័ត៌មាន ច្បាស់លាស់ហើយ អំពីថាតើពួកគេ អាចប្រើប្រាស់កីឡាករ ដែលខ្លួនបានចុះកុងត្រា បញ្ចូនឲ្យទៅលេង ក្នុងលក្ខខណ្ឌខ្ចីជើង នៅក្រៅប្រទេសអង់គ្លេស នោះអាចវិលត្រឡប់ ហើយលេងឲ្យក្លឹបវិញ បានឬអត់។ Premier League បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបទាំងអស់មិនអាចអនុញ្ញាតិ ឲ្យកីឡាករខ្ចីជើងទាំងនោះ អាចចូលរួមប្រកួតឡើយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការបញ្ជាក់ច្បាស់ហើយថា មិនមានការជ្រៀតជ្រែក ពីបរទេសណាមួយឡើយចំពោះការករណីបាតុកម្ម ដែលកំពុងរីករាលដាល នៅទូទាំងប្រទេស ដោយសារករណីការ ស្លាប់បាត់បង់ជីវិត របស់លោកGeorge Floyd។ យោងតាមការអះអាង របស់លោក Nathaniel Gleicher ប្រធានផ្នែកវាយប្រហារ ដោយប្រព័ន្ធអ៊ិនធឺណេត របស់ក្រុមហ៊ុនហ្វេសប៊ុក...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នៅថ្ងៃពុធទី ៣ ខែមិថុនា បានសាទរ ចំពោះការតវ៉ាយ៉ាងជ្រាលជ្រៅ របស់ជនជាតិអាមេរិក ដែលទាមទារយុត្តិធម៌ពូជសាសន៍ ហើយបាននិយាយថា ការធ្វើបាតុកម្មកាលពីសប្តាហ៍មុន លើការសម្លាប់បុរសស្បែកខ្មៅម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស អាចបង្កឱ្យមានកំណែ ទម្រង់ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា...
កីឡាករអង់គ្លេស Adam Lallanaត្រូវបានកាសែត The Mirror ចេញផ្សាយនៅថ្ងៃនេះថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាកចេញពីហង្សក្រហម Liverpool នៅរដូវក្តៅនេះ ជាមួយនឹងក្លឹបមិនតិចនោះទេដែលរងចាំ ស្វាគមន៍រូបគាត់ ។ ប៉ុន្តែក្នុងចំណោមនោះគេ ជឿជាក់ថាក្លឹប Leicester City ដែលមានលោក Brendan Rodgers ជាគ្រូបង្វឹកនោះជាក្លឹបអទិភាពព្រោះថា កីឡាកររូបនេះ...
បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងពេលថ្មីៗនេះថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក USS Russell ទើបបានបំពេញប្រតិបត្តិការ ធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកខ័ណ្ឌ ចែកប្រទេសចិន និងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ។ នាវាពិឃាតសមត្ថភាពមីស៊ីល ប្រភេទ Arleigh Burke...
បរទេស៖ មុននេះក្រសួងការបរទេសចិន បានព្រមានចក្រភពអង់គ្លេស អំពីផលវិបាកនានាជុំវិញការចោទប្រកាន់អំពី «ការជ្រៀតជ្រែកសរុប» និង «ការកត់សម្គាល់ដែលមិនទទួលខុសត្រូវ» ទាក់ទងនឹងកិច្ចការហុងកុង និងបញ្ហាក្នុងស្រុករបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមកាសែត The Sun ដែលបានរាយការណ៍ថា ប្រទេសចិនបានព្រមានអង់គ្លេស ឱ្យបញ្ឈប់ការជ្រៀតជ្រែក របស់ខ្លួននៅក្នុងកិច្ចការហុងកុង ឬប្រឈមនឹង“...