អង់គ្លេស ៖ ការស្រាវជ្រាវថ្មី បានបង្ហាញថា ប្រជាជនមានវ័យចំណាស់ នៅចក្រភពអង់គ្លេស ប្រឈមនឹងហានិភ័យខ្ពស់ ពីការកើនឡើង នៃតម្លៃប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណេត ដោយសារពួកគាត់មិនចង់ប្តូរ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ សម្រាប់ពួកគាត់ឡើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការសិក្សារបស់អ្នកផ្តល់ សេវាអ៊ីនធើណេត នៅចក្រភពអង់គ្លេស Zen បង្ហាញថា ៨៣...
យើងបានដឹងហើយថា កីឡាករខ្សែប្រយុទ្ធ Jandon Sancho សញ្ជាតិអង់គ្លេស របស់ក្លឹប Dortmund មកដល់ពេលនេះគឺជាកីឡាករដ៏ឆ្នើមបំផុត របស់ទ្វីបអ៊ឺរ៉ុប និងកំពុងត្រូវបានលេចលឺព័ត៌មាន កាន់តែខ្លាំងថា នឹងត្រូវផ្ទេរទៅលេង នៅអង់គ្លេសវិញនារដូវក្តៅមកដល់ឆ្នាំនេះ ។ តាមពិតក្លឹបយក្សអេស្បាញ Real Madrid ក៏មានឈ្មោះជាក្លឹប ដែលចង់បានកីឡាកររូបនេះដែរ ប៉ុន្តែដោយសារតែកីឡាករ ក្នុងពេលនេះមានចិត្តត្រឹមផ្ទេរ ទៅលេងនៅប្រទេស...
ភ្នំពេញ៖បន្ទាប់ពីក្រសួងអប់រំ យុវជន នីងកីឡាអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញ ជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាពសហព័ន្ធខ្មែរហែលទឹកបាន ចុះបាញ់ថ្នាំកម្ចាត់មេរោគ នៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ និងពិនិត្យសុខភាព។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបាននិយាយថា សហព័ន្ធបានចុះបាញ់ថ្នាំកម្ចាត់ មេរោគនៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមឲ្យកីឡាករ-កីឡាការិនីហែលទឹកថ្នាល និងជម្រើសជាតិចូលហ្វឹកហាត់រួមគ្នាឡើងវិញ។ នាព្រឹកនេះយើងឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនី ហែលទឹកថ្នាល និងជម្រើសជាតិ...
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។ ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕
ផ្លរីដា៖ បន្ទាប់ពីធ្វើដំណើរ អស់រយៈពេល៩នាទី ក្នុងគន្លងគោចរ ក្នុងចម្ងាយ ២០០-៣០០ ម៉ាយល៍ គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX បន្ទាប់ពីការបាញ់បង្ហោះ ជាប្រវត្តិសាស្រ្ត ចូលក្នុងលំហអាកាស បានវិលត្រឡប់មកដីទឹកអាមេរិកវិញ ហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រ៉ុក្កែតបានទាញចូលកំពង់ផែ Canaveral aboard ជាមួយយន្តគ្មានមនុស្សបើក...
តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile និង NEC Corp បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនទាំង២ បានធ្វើកិច្ចកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍរួមគ្នា បណ្តាញតម្រង (SA) បណ្តាញស្នូល 5G (5GC) ដោយប្រើប្រាស់ លើបណ្តាញ 5G Cloud ដែលមានលក្ខណៈជាក់ស្តែង ពេញលេញរបស់...
បរទេស៖នៅថ្ងៃពុធទី៣ខែមិថុនានេះ ទូរទស្សន៍ BBC បានចេញផ្សាយថាក្រុមហ៊ុន Googleបានសម្រេចចិត្តលប់ចោល កម្មវិធីមួយរបស់ Android ចោលទៅវិញក្រោយពេល ដែលបានបង្កើតឡើង ទើបតែបានជិត ២សប្តាហ៍ប៉ុណ្ណោះ។ កម្មវិធីដែលមានឈ្មោះថា Remove China APPគឺជាកម្មវិធីដែលប្រើប្រាស់ ក្នុងការលប់ចោលកម្មវិធីទាំងឡាយ ដែលត្រូវបានផលិត ឡើងដោយប្រទេសចិន ហើយក្រោយការ ប្រកាសដាក់ឲ្យប្រើប្រាស់ បានតែ១០ថ្ងៃវាត្រូវបានគេដោនឡូតប្រើដល់ទៅជា១លានដង មកហើយ។...
មូស្គ៖នៅថ្ងៃពុធទី៣ខែមិថុនានេះ វិមានក្រមឡាំងបានលើកឡើងថា ប្រទេសរុស្សីតាំងតែពីដើមឡើយមិនដែលឡើយ ក្នុងការផ្តួចផ្តើមគំនិតឲ្យមានការប្រើប្រាស់ អាវុធប្រល័យលោក ឬនុយក្លេអ៊ែរនោះទេ។ លោក Dmitry Peskov អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុង មូស្គូបានថ្លែងបែបនេះ នៅក្នុងឧិកាសនៃការប្រកាស គោលនយោបាយថ្មីរបស់ប្រទេសក្នុងការទប់ស្កាត់ ទៅលើអាវុធនុយក្លេអ៊ែរ ហើយបន្តបញ្ជាក់ថា គោលនយោបាយថ្មីបានចែងលំអិតអំពីស្ថានភាព ទាំងឡាយណាខ្លះដែលរុស្សីនឹងអាចប្រើប្រាស់ អាវុធនេះដើម្បីសងសឹកទៅលើបរទេស ដែលយាយីមកលើខ្លួនប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនបាន ចុះហត្ថលេខាលើក្រឹត្យថ្មីស្តីពីមូលដ្ឋានគ្រឹះនៃ...
កូរ៉េខាងត្បូង៖ក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែល២០កំពុងតែសំឡឹងមើលទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន ក្រុមហ៊ុន Uber ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Google parent Alphabet ជាមួយរថយន្តបើកបរដោយខ្លួនឯងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការបើកដំណើររបស់ក្រុមហ៊ុន RideFlux រួមជាមួយវិស្វករដែលបោះបង់ការងារមានប្រាក់ខែច្រើនជាមួយក្រុមហ៊ុនមានកិត្យានុភាពបំផុតនៅភាគខាងត្បូង ដើម្បីព្យាយាមបង្កើតក្រុមហ៊ុនចែករម្លែកជិះសម្រាប់ប្រទេសជាតិ មានបច្ចេកវិទ្យាខ្ពស់។ រថយន្ត Hyundai Ioniq ត្រូវបានកែលម្អដោយបំពាក់ដោយកាំមេរ៉ា និងឧបករណ៍ចាប់សញ្ញាជិត គឺជាយានយន្តដំបូងគេ ដែលផ្តល់...
ទីក្រុងប៉េកាំង៖អ្នកនាំពាក្យរបស់ IOC បានប្រាប់សារព័ត៌មានស៊ីនហួរបស់ចិនថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គោរពសិទ្ធិរបស់អត្តពលិកក្នុងការបង្ហាញ ពីអារម្មណ៍ និងទស្សនៈរបស់ពួកគេចំពោះមរណភាព របស់ឋលោក George Floydយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ អត្តពលិកមួយចំនួនបានសម្តែងការគាំទ្រ ចំពោះការតវ៉ាជុំវិញការស្លាប់របស់លោក Floyd ជនជាតិអាហ្រ្វិកដែលបានស្លាប់ក្នុងការឃាតរបស់ប៉ូលីសកាលពីសប្តាហ៍មុន និងចលនា Black Lives Matter ប្រឆាំងនឹងការរើសអើងជាតិសាសន៍។ អ្នកនាំពាក្យរបស់...