បច្ចេកវិទ្យា

ការសិក្សា ៖ ប្រជាជន អាយុលើសពី៥៥ ឆ្នាំ នៅអង់គ្លេស ប្រឈមនឹងហានិភ័យខ្ពស់បំផុត នៃដំឡើងថ្លៃ អ៊ីនធើណត

អង់គ្លេស ៖ ការស្រាវជ្រាវថ្មី បានបង្ហាញថា ប្រជាជនមានវ័យចំណាស់ នៅចក្រភពអង់គ្លេស ប្រឈមនឹងហានិភ័យខ្ពស់ ពីការកើនឡើង នៃតម្លៃប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណេត ដោយសារពួកគាត់មិនចង់ប្តូរ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ សម្រាប់ពួកគាត់ឡើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សារបស់អ្នកផ្តល់ សេវាអ៊ីនធើណេត នៅចក្រភពអង់គ្លេស Zen បង្ហាញថា ៨៣ ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធើណេត ដែលមានអាយុលើសពី ៥៥ ឆ្នាំ មិនបានផ្លាស់ប្តូរអ្នកផ្តល់សេវាទេ កាលពីឆ្នាំកន្លងមក ។ ជាលទ្ធផលពួកគាត់កំពុងឈប់ប្រើប្រាស់ ដោយសារតែការឡើងថ្លៃ ពេលចប់កិច្ចសន្យា នៅពេលពួកគាត់អាចទទួល បានកិច្ចព្រមព្រៀងប្រសើរជាង នៅកន្លែងផ្សេងទៀត ។

ជារៀងរាល់ថ្ងៃអតិថិជនអ៊ីនធើណេត ចំនួន ២៥,០០០ នាក់បានបញ្ចប់ នៃកិច្ចសន្យារបស់ពួកគេ ដែលជាធម្មតានាំឲ្យមានការ ដំឡើងថ្លៃស្វ័យប្រវត្តិ នៅពេលពួកគេបន្តកិច្ច សន្យាប្រចាំខែ។
ច្បាប់ថ្មីចេញជាផ្លូវការ នាខែកុម្ភៈមានន័យថា អតិថិជនទូរស័ព្ទចល័ត អ៊ីនធើណេត និងទូរទស្សន៍បង់លុយ ឥឡូវត្រូវតែមានការជូនដំណឹង នៅពេលកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេ ជិតដល់ទីបញ្ចប់ អាចជួយសន្សំសំចៃគ្រួសារ យ៉ាងហោចណាស់ ១៥០ ផោនក្នុងមួយឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top