បរទេស៖ រថយន្តធុនតូច រថយន្តដឹកទំនិញ និងម៉ូតូ បានសម្រុកមកកាន់ដងផ្លូវច្រើននៅថ្ងៃច័ន្ទនេះ ដោយបានវិលត្រឡប់នៃការរាំងស្ទះរបស់រាជធានីថៃ នៅពេលដែលអ្នកដំណើរធ្វើដំណើរត្រឡប់ទៅធ្វើការនៅដំណាក់កាលទី ២ នៃការបន្ធូរបន្ថយ លើការរឹតបន្តឹងវីរុស ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចមានដំណើរការឡើងវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈដែលការកកស្ទះបានកើនឡើងនៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក អ្នកដំណើរបានធ្វើដំណើរទៅកាន់ចំណតឡានក្រុងភាគខាងជើងរបស់ខ្លួន...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានគម្រាមដកឈប់ផ្តល់ជំនួយជាអចិន្ត្រៃយ៍ ដល់អង្គការសុខភាពពិភពលោក ប្រសិនបើអង្គការនេះមិនប្តេជ្ញាធ្វើឲ្យមានភាពប្រសើរឡើងដ៏គួរឲ្យកត់សម្គាល់ ក្នុងពេល៣០ថ្ងៃទៀតនោះទេ។ ការគម្រាមនេះ តាមសេចក្តីរាយការណ៍ គឺជាការបង្កើនកម្តៅបន្ថែម ចំពោះការផ្អាកផ្តល់ជំនួយរបស់លោក ត្រាំ ដល់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ កាលពីខែមុន ដើម្បីធ្វើការពិនិត្យឡើងវិញនូវការឆ្លើយតបចំពោះការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែឧសភា...
ភ្នំពេញ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចប្រជុំវាយតម្លៃប្រាក់រង្វាន់ជ័យលាភីជូនកីឡាករ-កីឡាការិនី៣ប្រភេទ កីឡាដែលទទួលបានមេដាយនៃព្រឹត្តិការណ៍ការប្រកួតលើកឆាក អន្តរជាតិនានានៅឆ្នាំ២០១៩នៅសាលប្រជុំ នាយកដ្ឋានកីឡាក្នុងពហុកីឡដ្ឋានជាតិ។ សម្រាប់ប្រភេទកីឡាប៉េតង់ជ្រើសរើស ជើងឯកអាស៊ីលើកទី៣នៅទីក្រុងហាណយ នៅប្រទេសវៀតណាមដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៨ដល់២២ ខែឆ្នាំ២០១៩ដោយមាន១១ប្រទេស ចូលរួមលើ៨វិញ្ញាសាក្នុងនោះកម្ពុជាឈ្នះមេដាយ៦គ្រឿងរួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូ...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានប្រកាសនៅពេលថ្មីៗនេះ ថា ខ្លួននឹងបញ្ជូនក្រុមការងារឲ្យទៅប្រយុទ្ធប្រឆាំងការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា នៅក្នុងតំបន់ Krasnoyarsk លើទឹកដីស៊ីបេរី នេះបើតាមការផ្សាយ របស់កាសែត UPI។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា បទបញ្ជាឲ្យយោធារុស្ស៊ីចូលរួមជាមួយនេះ គឺចេញពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងប្រជុំតាមវីដេអូខលមួយ ជាមួយថ្នាក់ដឹកនាំតំបន់៨៥នាក់...
កិច្ចប្រជុំចុងក្រោយមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្លឹបទាំងអស់ របស់លីគកំពូល អង់គ្លេសPremier League បានឈានទៅដល់ការយល់ព្រមគ្នា ក្នុងការអនុញ្ញាតិឲ្យមានការហ្វឹកហាត់ ជាផ្លូវការហើយដែលកីឡាករ ទាំងអស់ នឹងចាប់ផ្តើមសកម្មភាព នៅថ្ងៃអង្គារ។ វាត្រូវបានគេដឹងថា ជាដំណាក់កាលទី១ដែលPremier Leagueបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាសម្រាប់គម្រោងដែលខ្លួនហៅថាProject Return ។ កិច្ចប្រជុំនេះផងដែរ ក៏បានធ្វើការបញ្ជាក់ យ៉ាងច្បាស់ហើយថា ទាំងកីឡាករក៏ នឹងអាចវិល...
បរទេស ៖ យោងទៅតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រហែលជាកំពុង តែបញ្ជាឲ្យមនុស្ស ដែលមានអាការៈ នៃជម្ងឺហឺត និង គ្រុនផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែកពីគេ។ កាសែតជប៉ុន Sankei Shimbun បានរាយការណ៍នៅថ្ងៃអង្គារនេះថា ការសម្រេចចិត្ត របស់ប្រទេសកូរ៉េខាងជើង ដាក់អ្នកជម្ងឺហឺតនិងផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែក...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការប្រឆាំងតវ៉ាចំពោះការអះអាងកម្មសិទ្ធិរបស់ជប៉ុន ចំពោះកោះដុកដូដែលមានជម្លោះ នៅថ្ងៃអង្គារនេះ ក្រោយបានកោះអញ្ជើញមន្ត្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប ឲ្យទៅក្រសួងការបរទេស។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា លោក គីម ជុនហាន ជាប្រធានទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញនូវក្តីសោកស្តាយជាខ្លាំង នៅក្នុងអំឡុងជំនួបមួយ ជាមួយលោក Hirohisa Soma ជាមន្ត្រីការទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូល។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេស...
(ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃ ពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នា ច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោក ងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ...
បរទេស៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនមានតម្លាភាព ការទទួលខុសត្រូវ និងឆ្លើយតបទាន់ពេល វេលាចំពោះមេរោគឆ្លង និងការចែករំលែកព័ត៌មានជាមួយប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ស៊ី ជិនពីង នៅឯសន្និបាទសុខភាពពិភពលោកថា «នៅក្នុងប្រទេសចិន បន្ទាប់ពីបានខិតខំ ប្រឹងប្រែងយ៉ាងស្វាហាប់និងលះបង់ យ៉ាងសម្បើម...
បរទេស៖យោងតាមកាសែតវ៉ាស៊ិនតោនប៉ុស្តិ នៅថ្ងៃអង្គារទី១៩ខែឧសភានេះបានចុះផ្សាយថាប្រទេសអ៊ីស្រាអ៊ែលទំនង ជាភាគីដែលមាន ការពាក់ព័ន្ធនិង នៅពីក្រោយការវាយប្រហារដោយអ៊ិនធឺណេតលើផែនៃ ប្រទេសអ៊ីរ៉ង់ដែលមាន ឈ្មោះថាShahid Rajaeeកាលពីដើមខែកន្លងមក។ ការវាយប្រហារតាម អ៊ិនធឺណេតនោះបានធ្វើឲ្យមានការ កកស្ទះដល់ផ្លូវ ធ្វើដំណើរ តាមទឹកនិងផ្លូវគោករបស់ទីតាំង ផែទាំងមូល។ដកស្រង់សម្តីជាមួយ នឹងមន្ត្រី ដែលសុំមិនបញ្ចេញ ឈ្មោះរបស់ អាមេរិកនិង រដ្ឋាភិបាលបរទេសជាច្រើនផ្សេងទៀត បានអោយ ដឹងថាការរំខានដល់ កុំព្យូទ័ររបស់អ៊ីរ៉ង់កាលពីថ្ងៃទី...