ភ្នំពេញ៖ លោកគ្រួច ចន្ថារិទ្ធ ដែលជាគ្រូអុកចត្រង្គដ៏ធំ ប្រចាំសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានោះ បានឲ្យដឹងថា ចាប់តាំងពីជំងឺ COVID 19 លេចចេញមកនោះ ការហ្វឹកហាត់ទ្រង់ទ្រាយធំ សម្រាប់កីឡាអុកចត្រង្គកម្ពុជា ត្រូវបានកាត់បន្ថយជាផ្លូវការ ។ ជាមួយនឹងការកាត់បន្ថយនោះ គម្រោងនៃការប្រកួតនានា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ ក៏ត្រូវលុបចោលដែរ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID...
ភ្នំពេញ៖ អ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លិបអេភូថងកីឡាប៉ះជាមួយប្រដាល់ លួន សុខខេង ក្លិបពុទ្ធសេរីវង្ស ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម រីឯអ្នកប្រដាល់ លន់ សៀកឡេង ក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧...
ញូវដេលី៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១៤ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌាលោក Narendra Modi ទើបតែបានប្រកាសថា ការបិទប្រទេសនឹងត្រូវអនុវត្ត បន្តរហូតដល់ថ្ងៃទី៣ ខែឧសភាលើសផែនការចាស់។ ការប្រកាសដំបូងឡើយឥណ្ឌា នឹងបិទប្រទេសរយៈពេល២១ថ្ងៃ គិតចាប់តាំងតែពីថ្ងៃទី២៥ខែមិនាហើយមានន័យថា វានឹងត្រូវអស់សុពលភាពនៅ ពាក់កណ្តាលយប់ថ្ងៃអង្គារនេះហើយ ប៉ុន្តែដោយសារតែតួលេខនៃអ្នកស្លាប់ នៅតែកើនឡើងគឺប្រមាណជា ៣៣៩នាក់មកហើយនិងអ្នកឆ្លង ប្រមាណជា១០៣៦៣នាក់។ នៅក្នុងកម្មវិធីទូរទស្សន៍មួយនៅព្រឹកថ្ងៃអង្គារនេះលោក Modi បានបញ្ជាក់ថា...
អាមេរិក ៖ លោក Edward Snowden ជាអ្នកកាសែត អាមេរិកាំង ដ៏ល្បីល្បាញដោយលេចធ្លាយ ព័ត៌មានពីទីភ្នាក់ងារសន្តិសុខជាតិ ក្នុងឆ្នាំ ២០១២ បានចេញមុខលាក់ខ្លួន ដើម្បីចែករម្លែកការព្រមាន ជាមួយពិភពលោក អំពីមេរោគកូរ៉ូណា នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ លោក Snowden បានប្រាប់លោករដ្ឋលេខាធិការ ថា...
អាមេរិក៖ឆាប់ៗនេះ ក្រុមហ៊ុន Apple នឹងចាប់ផ្តើម ណែនាំអតិថិជន ឲ្យប្រើប្រាស់កម្មវិធីApple Mapsទៅកាន់មជ្ឈមណ្ឌលធ្វើតេស្តិ៍COVID-19 ដែលនៅជិតបំផុត តាមរយៈគម្របផែនទីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ យោងតាមរបាយការណ៍ ពីគេហទំព័រ 9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple បានដាក់ចេញនូវសញ្ញាបញ្ជាក់ធំៗមួយសម្រាប់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាព ផ្សេងទៀតអាចចុះឈ្មោះមជ្ឈមណ្ឌលធ្វើតេស្តិ៍ COVID-19 របស់ពួកគេ។...
បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានអនុម័ត ដល់ការតេស្តវ៉ាក់សាំង ពិសោធន៍ចំនួនពីរលើមនុស្សក្នុង ដំណាក់កាលដំបូង ដើម្បីប្រយុទ្ធប្រឆាំងនងវីរុសកូរ៉ូណាថ្មី ស្របពេលប្រទេស ដែលរកឃើញវីរុសថ្មីដំបូងនេះ ធ្វើការប្រយុទ្ធដើម្បីទប់ស្កាត់ករណីឆ្លង នាំចូលមកពីបរទេស ជាពិសេសគឺមកពីរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Global Times បាននិយាយ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានក្លាយ ជាប្រភពដ៏ធំបំផុត នៃករណីវីរុសកូរ៉ូណាចូលម...
តូក្យូ៖ ការស្ទង់មតិរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថាប្រជាជនជាង ៨០ ភាគរយជឿជាក់ថា រដ្ឋាភិបាលគួរតែផ្តល់សំណង ដល់អាជីវកម្មដែល បានអនុវត្តតាមការស្នើសុំ ដើម្បីបញ្ឈប់ប្រតិបត្តិការ ក្នុងការឆ្លើយតបទៅនឹងការកើនឡើង នៃការឆ្លងមេរោគវីរុសកូវីដ-១៩ នៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀត នៃប្រទេសជប៉ុន។ នៅក្នុងការស្ទង់មតិតាមទូរស័ព្ទ ទូទាំងប្រទេសរយៈពេល ៤ ថ្ងៃគិតពីថ្ងៃច័ន្ទអ្នកឆ្លើយសំណួរ ៨០,៤ ភាគរយបាននិយាយថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ...
YOKOSUKA NAVAL ៖ ប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានតាមឃ្លាំមើលនាវាដឹកយន្តហោះ របស់ចិនឈ្មោះ Liaoning និងក្រុមនាវាចម្បាំងអមដំណើរ ខណៈដែលនាវាទាំងនោះ បានបើកឆ្លង កាត់ច្រកសមុទ្រ Miyako និងឆ្លងកាត់កោះតៃវ៉ាន់ កាលពីចុងសប្តាហ៍នេះ។ នេះបើតាមរបាយការណ៍ កាលពីថ្ងៃច័ន្ទ របស់ក្រសួងការពារជប៉ុន ។ យោងតាមសារព័ត៌មាន Military ចេញផ្សាយកាលពីថ្ងៃទី១៣...
អាមេរិក ៖ ក្រុមហ៊ុន Google បានបង្ហាញក្តារចុចប៊្លុកនិម្មិត សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលធ្វើឲ្យទូរស័ព្ទអាចចូលដំណើរ ការបានដោយពិការភ្នែក និងអ្នកមានចក្ខុវិស័យទាប ដោយមិនចាំបាច់មានផ្នែករឹងបន្ថែមនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្តារចុច Talkback ‘Talkback braille keyboard’ របស់ Google ត្រូវបានគេហៅវាថា ជាមុខងារថ្មីនៅលើប្រព័ន្ធប្រតិបត្តិការ...
អាមេរិក៖ ទិន្នន័យរបស់អង្គការណាសា បានបង្ហាញពីការបំពុលបរិយាកាស នៅតំបន់ភាគឥសាន នៃសហរដ្ឋអាមេរិក បានធ្លាក់ចុះ៣០ភាគរយ ដោយសារមនុស្សរាប់លាននាក់ កំពុងជាប់គាំង ក្នុងផ្ទះ ដោយសារតែជំងឺរាតត្បាត រាលដាលកូរ៉ូណានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបភាពផ្កាយរណបរបស់ណាសា បង្ហាញពីការថយចុះ ៣០ ភាគរយនៃឧស្ម័ន អាសូតឌីអុកស៊ីត ក្នុងបរិយាកាសបើប្រៀបធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។...