អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស បានបង្ហាញថា ពួកគេអាចប្រើចង្ក្រាន ម៉ៃក្រូវ៉េវផ្ទះបាយធម្មតាមួយ ដើម្បីធ្វើធូលីលោហធាតុនៅក្នុងមន្ទីរពិសោធន៍ សម្រាប់សិក្សាពីប្រភពគីមីរបស់ផ្កាយ និងភពក្រហមនាពេលអនាគត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ពួកគេបានបន្តថា ក្នុងនាមជារូបធាតុរឹងដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រវតិ្តសាស្រ្តដំបូង នៃប្រព័ន្ធផ្កាយធូលីលោហធាតុគឺជាគន្លឹះ ក្នុងការស្វែងយល់ពីប្រភពដើមគីមីនៃផ្កាយភព និងជីវិត ។ ទោះបីជាគំរូនៃធូលីលោហធាតុបានមកដល់ផែនដី ក្នុងទម្រង់នៃភាគល្អិតអន្តរធូលីផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយក៏ដោយក៏កម្រមាន អ្នកតំណាងទាំងនេះណាស់។...
បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ កំពុងតែចាប់ផ្តើមសមយុទ្ធត្រៀមលក្ខណៈរយៈពេល៤ថ្ងៃ ដោយហាត់សមធ្វើសង្គ្រាមប្រយុទ្ធ នៅតាមព្រំដែនភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ សមយុទ្ធយោធានេះ បានចាប់ផ្តើមឡើងនៅថ្ងៃអាទិត្យ និងជាមធ្យោបាយធ្វើតេស្តសមត្ថភាពយោធា សម្រាប់សកម្មភាពធ្វើព្រមគ្នា នៅតាមព្រំប្រទល់ ហើយវាគឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផែនការ ដើម្បីធ្វើឲ្យកងកម្លាំងការពារជាតិប្រសើរឡើង ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋមន្ត្រីការពារជាតិ លោក Naftali Bennett។ គួរបញ្ជាក់ថា សមយុទ្ធរយៈពេល៤ថ្ងៃ ដែលហៅថា...
តូក្យូ៖រដ្ឋាភិបាលជប៉ុន កំពុងជំរុញឲ្យ ប្រជាជនរក្សាភាពស្ងប់ស្ងាត់ ក្នុងពេលមានការផ្ទុះឡើង នៃមេរោគឆ្លងថ្មីពីប្រទេសចិន និងទប់ទល់នឹងពាក្យចចាមអារាម ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុង កើនឡើងដែល ផ្ទុកនូវព័ត៌មានមិនពិត និងមតិរិះគន់ជាប់ពាក់ព័ន្ធ ទាក់ទងនឹងជំងឺនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពការអះអាងថា គ្មានមូលដ្ឋានគ្រឹះមួយ ចំនួនបានលេចចេញ នៅលើអ៊ីនធើណេតដូចជា ករណីអ្នកជំងឺឆ្លងម្នាក់បានរត់ចេញពីមន្ទីរពេទ្យ និងមួយផ្សេងទៀត អំពីការជក់បារី...
អាល្លឺម៉ង់៖Adidas បាននិយាថា ក្រុមហ៊ុនផលិតសម្លៀក បំពាក់កីឡានេះនឹងដាក់ចេញ នូវក្រណាត់ថ្មីដែលផលិតចេញពី កាកសំណល់ជ័រ និងជ័រប្លាស្ទិក សមុទ្រដើម្បី ពង្រីកការផលិតផល របស់ខ្លួន បន្ទាប់ពីទទួលបានជោគជ័យ នូវស្បែកជើងផលិតជាមួយ Parley សម្រាប់គំនិតផ្តួចផ្តើមមហាសមុទ្រ។ Adidas បានចាប់ដៃគូជាមួយ Parley កាលឆ្នាំ ២០១៥ ហើយបានបង្កើនផលិតកម្ម ស្បែកជើងដោយប្រើប្លាស្ទិចដែលប្រមូលនៅលើឆ្នេរ និងតំបន់ឆ្នេរដើម្បីបង្កើត...
ហុងហុង៖ក្រុមវិនិយោគិនបាន លុបចោលទឹកប្រាក់ចំនួន ៣៩៣ ពាន់លានដុល្លារពី សន្ទស្សន៍ហ៊ុនគោល របស់ប្រទេសចិន កាលពីថ្ងៃចន្ទ ដោយលក់ប្រាក់យន់ និងបោះចោលទំនិញដែល ជាការ ភ័យខ្លាចចំពោះ ការរីករាលដាលនៃមេរោគឆ្លង និងផលប៉ះពាល់សេដ្ឋកិច្ចជំរុញឲ្យ មានការលក់ ពាណិជ្ជកម្មលើកដំបូង នៅប្រទេសចិន ចាប់តាំងពី ថ្ងៃបុណ្យចូលឆ្នាំថ្មី។ ការធ្លាក់ចុះជិត៨ភាគរយ នៃសន្ទស្សន៍ Shanghai Composite...
កំពូលកីឡាករប្រេស៊ីល Neymarត្រូវបាន គេមើលឃើញថាបានចូលរួមក្នុងពិធីជប់លៀង ដ៏ហ៊ឺហាមួយដែលសំបូរទៅដល់មនុស្សមានមុខមាត់ កាលពីចុងសប្តាហ៍កន្លងទៅ យ៉ាងសប្បាយរីករាយបំផុត។ នៅថ្ងៃអង្គារនេះកាសែតអង់គ្លេស បានចេញផ្សាយថាNeymarគឺបែរជាមានឈ្មោះ នៅក្នុងបញ្ជីកីឡាកររបួសរបស់ក្លឹបPSGទៅវិញដែលមិនអាចបង្ហាញខ្លួន ប៉ះនឹងក្រុមNantesឡើយ។ ទោះបីជាយ៉ាងណាក្តីការប្រកួត ក្នុងលីកកន្លងមកក្លឹបនេះទទួលបាន ជ័យជំនះ៧ដងជាប់គ្នារួចមកហើយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បំផុតនោះគឺថាការរបួសរបស់កីឡាកររូបនេះគឺស្របពេល ដែលថ្ងៃបុណ្យខួបកំណើតឆ្លងចូលអាយុ២៨ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធស្អែកនេះហើយដែលការជប់លៀង កាលពីថ្ងៃអាទិត្យនោះគឺត្រូវបានគេជឿជាក់ថាជាការជប់លៀង មុនថ្ងៃខួបមែនទែនមកដល់ប៉ុណ្ណោះដោយមានកីឡាករ ជាច្រើនក្នុងក្លឹបជាមួយចូលរួមផងប៉ុន្តែមិនមានវត្តមានរបស់ លោកគ្រូបង្វឹកThomas Tuchelឡើយ៕...
កាសែតអង់គ្លេសThe Sun នៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហមMan United ក្រោមការដឹកនាំរបស់លោកSolskjare អាចនឹងចាប់ផ្តើមធ្វើការពិចារណា ក្នុងការលក់កីឡាករវ័យក្មេងរបស់អង់គ្លេស Jesse Lingard ចេញពីក្លឹបក្នុងគ្រាដែលទំរង់លេង របស់កីឡាកររូបនេះកាន់តែយ៉ាប់ខ្លាំងឡើងនោះ។ ក្នុងនោះប្រភពដដែលក៏បានសរសេរ ដែរថាមានក្លឹបយក្ស២របស់អ៊ឺរ៉ុបគឺRoma និង Atletico Madridផងសុទ្ធតែបានបង្ហាញជំហក្នុងការ ផ្តល់កន្លែងដ៏សំខាន់មួយសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ចាកចេញពីអង់គ្លេស។Lingard អស់រយៈពេល១២ខែចុងក្រោយ នេះត្រូវបានគេមើលឃើញថាមិនបាន រកគ្រាប់បាល់បានសោះហើយជាពិសេសនោះគឺមិនអាចសូម្បីតែជួយមិត្តរួម ក្លឹបរកគ្រាប់បាល់ឡើយ។...
កន្លងមក Kepa Arrizabalagaបាន ក្លាយទៅជាគោលដៅរបស់គ្រូបង្វឹកក្លឹប លោកFrank Lampardជាកីឡាករបម្រុងប៉ុណ្ណោះ ដោយសារមិនពេញចិត្តនឹងទំរង់លេងរបស់កីឡាករអ្នកចាំទី អេស្បាញរូបនេះ។ ជាក់ស្តែងក្នុងការប្រកួតក្នុងលីកចុងក្រោយនេះ Kepaគឺមិនបានដាក់ឲ្យលេងឡើយពេលប៉ះ នឹងLeicester Cityក្នុង លទ្ធផល២ស្មើនោះ។ លើសពីនេះកាសែតអង់គ្លេសThe Mirrorបានចេញផ្សាយថាគ្រូបង្វឹករូបនេះបានថែមទាំង បង្ហាញពីបំណងក្នុងការលក់កីឡាកររូបនេះចេញពីក្លឹបទៀតផង ប៉ុន្តែជឿជាកថាកំពុងមានជម្លោះគ្នាជាមួយនឹងគណកម្មការ គ្រប់គ្រងក្លឹបក្នុងការដោះស្រាយបញ្ហានៃអ្នក ចាំទីរូបនេះ។ គួរឲ្យដឹងដែរថាអ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានស្គាល់ថាជាអ្នកចាំទីដែលមានតម្លៃខ្ពស់ បំផុតក្នុងលោកក្រោយពេលដែលបានផ្ទេរមករួមក្លឹបកាលពីឆ្នាំ២០១៨...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោងដេញជនបរទេស ដែលតេស្តឃើញឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែលប្រទេសនានានៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ការផ្ទុះរីករាលដាន នៃវីរុសដែលសម្លាប់មនុស្សអស់៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួនដំបូងក្នុងខែធ្នូ។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishushin បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានផែនការដេញជនបរទេស ដែលតេស្តឃើញមានកូរ៉ូណាវីរុសទាំងអស់ចេញ ហើយលោកក៏បានស្នើឲ្យធ្វើការពន្យាពេល ធ្វើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី នៅក្នុងទីក្រុងស៊ូជី...
របាយការណ៍អះអាងថា មានលេចលឺព័ត៌មានចចាមអារាម របស់ទូរស័ព្ទ iPhone SE 2នៃក្រុមហ៊ុនApple អាចត្រូវបានពន្យារពេល ហើយការផលិតនៅលើទូរស័ព្ទ iPhone 11 បានថយចុះវិញដោយសារតែផលប៉ះពាល់ នៃវីរុសថ្មីដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្គត់ផ្គង់ នៅប្រទេសចិនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរាតត្បាតរហូតមកដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ និងឆ្លងជិត៣០០០នាក់ក្នុងមួយខែ ប៉ុន្តែក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួននេះនឹងមានដល់ជិត ១០០,០០០ នាក់ ។...