តូក្យូ៖ក្រុមកីឡាការីនីបាល់ទាត់ ដែលឈ្នះ ពានរង្វាន់បាល់ទាត់ ពិភពលោកប្រចាំ ឆ្នាំ២០១១ របស់ប្រទេសជប៉ុននឹង ចាប់ផ្តើមបញ្ជូនគប់ភ្លើង អូឡាំពិកទីក្រុង តូក្យូឆ្នាំ ២០២០ នៅទីក្រុងហ្វូគូស៊ីម៉ាដែលជាតំបន់ រងគ្រោះដោយរល កយក្សស៊ូណាមិ ការរញ្ជួយដី និងការ រលាយនុយក្លេអ៊ែរកាលពី ៨ ឆ្នាំមុនយោង តាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមអ្នករៀបចំ បាននិយាយថា...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមមេដាយមាស១គ្រឿង និងមេដាយ ប្រាក់មួយគ្រឿងទៀត នៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។ កីឡាករភូថង អេ ដណ្តើមបានមេដាយមាស លើកវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះ កីឡាករវៀតណាម និងកីឡាការិនី...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាលោកAncelotti កាលពីថ្ងៃអង្គារបានជួបម្ចាស់ភាគហ៊ុនធំរបស់ក្លឹបEvertonហើយគឺលោកFarhad Moshiriនាទីក្រុងឡុងដើម្បីបញ្ចប់លក្ខណ្ឌដែលនៅសល់ក្នុងកុងត្រា។ ប្រភពដដែលបានសរសេរថាគ្រូបង្វឹកអ៊ីតាលីរូបនេះក្នុងពេលឡើងកាន់តំណែងនោះក៏នឹងអាចធ្វើការប្រកាសតែងតាំងកូនប្រុសរបស់ខ្លួនគឺលោកDavideផងនិងគ្រូបង្វឹកបណ្តោះអាសន្នលោកDuncan Fergusonផងជាគ្រូជំនួយការរបស់ខ្លួន។ បើទោះបីជាកិច្ចពិភាក្សាគ្នាប្រព្រឹត្តទៅដោយវិជ្ជមានជាប់មករហូតមែនប៉ុន្តែជឿជាក់ថានឹងនៅសល់កិច្ចការងារមួយចំនួនទៀតដើម្បីឲ្យEvertonអាចធ្វើការប្រកាសគ្រូបង្វឹកជើងឯកChampion Leagueចំនួន៣សម័យរូបនេះជាគ្រូបង្វឹកផ្លូវការរបស់ខ្លួន៕ ប្រែសម្រួល:ស៊ុនលី
វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ទ័ពអាកាសកំពូលរបស់សហរដ្ឋអាមេរិកត្រូវបានដកស្រង់សម្តីដោយលើកឡើងថាប្រទេសកូរ៉េខាងជើង អាចសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាអំណោយបុណ្យណូអែល សម្រាប់សហរដ្ឋអាមេរិក។ មេបញ្ជាការកងទ័ពអាកាសប៉ាស៊ីហ្វិកអាមេរិកឧត្តមសេនីយ៍ Charles Brown បានធ្វើការកត់សម្គាល់នៅក្នុងតុអាហារពេលព្រឹកនៅទីក្រុងវ៉ាស៊ីនតោន ដោយសារភាពតានតឹងបានកើនឡើងនៅមុនកាលបរិច្ឆេទកំណត់ចុងឆ្នាំរបស់កូរ៉េខាងជើង សម្រាប់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ លោកបានប្រាប់អ្នកយកព័ត៌មានថា“ អ្វីដែលខ្ញុំរំពឹង គឺប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ និងប្រភេទខ្លះទៀតជាអំណោយ” ៕ដោយ ឈូក បូរ៉ា
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនFacebookបានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើទៅកាន់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកថា ក្រុមហ៊ុនFacebook អាចកំណត់ថា តើអ្នកប្រើប្រាស់នៅទីណា ទោះបីជាពួកគេមិនចូលរួមតាមដានទីតាំងរបស់ពួកគេក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងការខកខានដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមនេះ Facebookបានពន្យល់ពីវិធីដែលវានៅតែអាចរកកន្លែងដែលមនុស្សស្ថិតនៅបន្ទាប់ពីពួកគេបានជ្រើសរើសមិនចែកចាយទិន្នន័យទីតាំងច្បាស់លាស់ជាមួយក្រុមហ៊ុន។ បណ្តាញសង្គមបានឆ្លើយតបនឹងការស្នើសុំព័ត៌មានពីសមាជិកព្រឹទ្ធសភាចំនួន ២ រូបបានអះអាងថាការដឹងពីកន្លែងស្នាក់នៅរបស់អ្នកប្រើប្រាស់មានអត្ថប្រយោជន៍រាប់ចាប់ពីការបង្ហាញការផ្សាយពាណិជ្ជកម្មសម្រាប់ហាងដែលនៅក្បែររហូតដល់ការប្រយុទ្ធប្រឆាំងនឹងពួក Hacker និងការប្រឆាំងនឹងព័ត៌មានមិនពិត។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Josh Hawley បាននិយាយនៅក្នុងធ្វីតធ័រថា គ្មានការជ្រើសរើសទេ និងគ្មានការគ្រប់គ្រងលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ ។ នោះជា Big Tech...
ភ្នំពេញ៖កីឡាករ-កីឡាការិនីឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈយុវជនទទួលបានមេដាយសំរិទ្ធនៃវិញ្ញាសាវាយយកពិន្ទុក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “3th ASIAN Petanque Champoinships 219 ” នៅប្រទេសវៀតណាមនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា កីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មានបានឡើវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ...
តូក្យូ៖នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Japan Post Holdings Co បាននិយាយថា លោកកំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតមួយបានរកឃើញជាង ១២,០០០ ករណីនៃការសង្ស័យការលក់ផលិតផលធានារ៉ាប់រងមិនត្រឹមត្រូវនៅក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ក្នុងរយៈពេល៥ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៩យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Masatsugu Nagato នាយកប្រតិបត្តិនៃអតីតក្រុមសេវាកម្មប្រៃសណីយ៍ និងហិរញ្ញវត្ថុ គ្រប់គ្រងដោយរដ្ឋបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា ទាក់ទងនឹងទំនួលខុសត្រូវនៃការគ្រប់គ្រងខ្ញុំនឹងប្រកាសវាតាមពេលវេលាសមស្រប ។...
តូក្យូ៖អ្នករៀបចំបាននិយាយថា មានសំបុត្រចំនួន ២៣ លានសន្លឹកដែលត្រូវបានស្នើសុំនៅក្នុងឆ្នោតចុងក្រោយបង្អស់សម្រាប់តែប្រជាជនជប៉ុនប៉ុណ្ណោះ ចំពោះដំណឹងអាក្រក់គឺមានតែសំបុត្រ ១ លានប៉ុណ្ណោះដែលអាចរកបាន មានន័យថា ស្ទើរតែគ្រប់គ្នាបានចេញទៅដោយដៃទទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អូឡាំពិករដូវក្តៅឆ្នាំក្រោយបានបង្កើតនូវតម្រូវការដែលមិនធ្លាប់មាន។ អ្នករៀបចំកម្មវិធីបាននិយាយថា សំបុត្រចំនួន ៣.៥៧ លានត្រូវបានផ្តល់ជូនប្រជាជនជប៉ុននៅក្នុងឆ្នោតមុនៗ ព្រមទំាងបានបញ្ជាក់ជាលើកដំបូងនូវតម្រូវការជិត ២០ ដងនៃការផ្គត់ផ្គង់ប្រហែលជា ៦០ លានសំបុត្របានស្នើសុំ។ ហើយឥឡូវនេះប្រជាជនជប៉ុនកំពុងអស់ឱកាសហើយ ព្រោះការលក់សំបុត្របន្ទាប់នៅប្រទេស ជប៉ុននឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយប៉ុន្តែនឹងត្រូវបានបើកជូនដល់ប្រជាជនជប៉ុន...
ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បាន បើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីត្រៀមខ្លួនរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០១៩ និងពានរង្វាន់ឯកឩត្តមថោង ខុនបានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។ លោក ណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលាមានចំនួន២០រូបហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោកសោ សុផេង និង វាស សារិទ្ធដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា។ លោកអគ្គលេខាធិការបានបន្ថែមថា នេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅក្រមនឹងបំពេញការងារបានដោយសុក្រឹត និងមានតម្លាភាព ។លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរការមិនសូវល្អដោយសារតែលោកផ្ដល់ឩិកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។...
ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោកនាថ្ងៃទី១៨ ខែធ្នូ ២០១៩ បានអញ្ជើញចូលរួមក្នុងឳកាសពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World...