ភ្នំពេញ៖ប្រដាល់សកលកម្ពុជា ស៊ីវ សុងម៉េងបានឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈម្ចាស់មេដាយសំរិទ្ធ SEA GAMES 2017 ប្រដាល់សកលណាត សៀកនិន ធ្លាក់ពីការប្រកួតនៅជុំទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។ ប្រដាល់សកលស៊ីវ សុងម៉េង ប្រកួតក្នុងប្រភេទទម្ងន់...
ញូដេលី៖ លោក Arvind Kejriwal ប្រធានរដ្ឋដេលីបាននិយាយនៅថ្ងៃពុធថា អ្នករស់នៅទីក្រុងនឹងទទួលបាន សេវាអ៊ិនធ័រណិតសាធារណៈឥតគិតថ្លៃ ឬ Free Wi-Fi នៅប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏ដោយ មានការលើកឡើងដែលឆ្លុះបញ្ចាំងតាមរយៈការសិក្សាបានបង្ហាញថា ប្រជាជនឥណ្ឌាភាគច្រើនប្រើវ៉ាយហ្វាយឥតគិតថ្លៃ ដើម្បីតែរីករាយនឹងរូបភាពអាសអាភាស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលគណបក្ស...
បរទេស:CNNចេញផ្សាយកាលពីថ្ងៃអង្គារទី៣ខែធ្នូបានសរសេរថាកងកម្លាំងកងទ័ពជើងទឹកអាមេរិកបានប្រកាសថាខ្លួនទើបតែបានទទួលបានរង្វាន់ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតាមរយៈកញ្ចប់ប្រាក់ដល់ទៅ២២ពាន់លានដុល្លារក្នុងការបញ្ជាទិញនាវាមុជទឹកប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុតចំនួនដល់ទៅ៩គ្រឿង។ កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹកវាយប្រហារប្រភេទvigirna classដែលដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីប្រមុខកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកបានព្រមានអំពីការបង្កើនកម្លាំងនៃកងនាវាចរចិនដ៏ធំមួយនិងបញ្ជាក់ពីបញ្ហារបស់គាត់អំពីកង្វះនាវាមុជទឹកមិនគ្រប់គ្រាន់ដើម្បីទប់ទល់។ លោក Carl Schuster អតីតនាយកប្រតិបត្ដិនៅមជ្ឈមណ្ឌលស៊ើបការណ៍រួមរបស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថាកិច្ចព្រមព្រៀងនេះគឺជាការឆ្លើយតបចុងក្រោយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះការកើនឡើងនូវកម្លាំងយោធានិងសកម្មភាពឈ្លានពានរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕ ប្រែសម្រួល:ស៊ុនលី
ការឈឺទ្រូវមិនមែនតែងតែបញ្ជាក់ថាមានជំងឺគាំងបេះដូងទាំងអស់នោះទេ។ វាអាចជាសញ្ញាមួយនៃការបង្ករោគ ឬការរលាកនៅសួត ឆ្អឹងខ្នង ឬបញ្ហាចំណីអាហារដែរ។ យ៉ាងណាមិញ ការបង្ករោគលើរចនាសម្ព័ន្ធ ឬការរលាកលើជាលិកាបេះដូងក៏អាចនាំឲ្យមានជំងឺឈឺទ្រូងធ្ងន់ធ្ងរបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអាចធ្វើឲ្យឈឺទ្រូង ប៉ុន្តែមិនមែនជាជំងឺគាំងបេះដូងឡើយ។ ការរលាកឬការបង្ករោគរបស់បេះដូង អាការៈនេះស្តាប់ទៅដូចគាំងបេះដូងដែរ ប៉ុន្តែមិនមែនទេ គឺអ្នកជំងឺមានអារម្មណ៍ឈឺខ្ទកៗនៅទ្រូងខាងឆ្វេង ហើយឈឺចាក់ទៅដៃខាងឆ្វេង។ ការរលាកនៅសាច់ដុំបេះដូងអាចបណ្តាលឲ្យឈឺតិចតួចនៅចំកណ្តាលទ្រូងតែម្តង។ មានជំងឺច្រើនណាស់ដែលមានលក្ខណៈនៃការឈឺដូចគាំងបេះដូង ប៉ុន្តែមិនបញ្ជាក់ថាជាការស្ទះបេះដូងទេ ដូចជា ការរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូងជាដើម។ ...
ការធ្វើតេស្តស្បែករកមើលជំងឺរបេងអាចនឹងត្រូវធ្វើបើសិនជាអ្នកមានមេរោគជំងឺរបេងក្នុងខ្លួន។ សម្រាប់តេស្តមួយនេះ វាគឺជាការចាក់បញ្ចូលទឹកដែលគ្មានគ្រោះថ្នាក់នៅក្រោមស្បែកនៅនឹងដៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីចាក់ចូលបានគឺត្រូវការប្រើម្ជុរតូចមួយផងដែរ។ ក្រោយពីធ្វើតេស្តស្បែកជំងឺរបេងរួចមក យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖ មិនត្រូវប្រើបង់រុំ របស់លាប ឬអេសឡើយ បើសិនជាកន្លែងនោះទៅជារមាស់ ត្រូវប្រើកន្សែងត្រជាក់ ឬទឹកកកស្អំវិញ ចូរត្រឡប់ទៅជួបគ្រូពេទ្យវិញនៅរយៈពេលពីរទៅបីថ្ងៃក្រោយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាតេស្តស្បែករកមើលជំងឺរបេងឃើញថាអវិជ្ជមានក៏ដោយ ក៏អ្នកនៅតែត្រូវការធ្វើតេស្តផ្សេងៗជាច្រើនទៀតដែរ។ បើសិនជាអ្នកមានជំងឺអេដស៍ ឬអាការៈរបស់ជំងឺរបេងដូចជា ក្អក ឈឺទ្រូង ក្តៅខ្លួន...
អតីតវីរបុរសនៅក្លឹបតោខៀវ Chelsea លោក Didier Drogba បានប្រើប្រាស់ត្រឹម iPhone សេរ៊ីចាស់តែប៉ុណ្ណោះ ក្នុងការសម្ញែងថត Selfie ជាមួយនឹងកីឡាករវ័យក្មេងរបស់ក្លឹប Paris Saint-Germain គឺ Kylian Mbappe នៅឯព្រឹត្តិការណ៍នៃការប្រកាសអ្នកឈ្នះពានBallon d’Or កាលពីយប់ថ្ងៃទី ២ ធ្នូ។ រូបភាព...
Liverpool បានយកឈ្នះគូប្រជែងអ្នកជិតខាង Everton ៥ទល់នឹង២ ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៥កាលពីយប់មិញ។ ជ័យជម្នះ៥គ្រាប់នេះបានមកពី Origi ២គ្រាប់តែឯងនៅនាទី ៦, ៣១, Shaqiri ១គ្រាប់នៅនាទី១៧, Mane នៅនាទី៤៥ និង Wijnaldum នៅនាទី៩០។ ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Keane...
The Sunsports ចេញផ្សាយនៅថ្ងៃពុធទី៤ខែធ្នូនេះបានសរសេរថាក្រោយការបណ្តេញគ្រូបង្វឹកលោកUnai Emeryរួចមកក្លឹបកាំភ្លើងធំArsenalគឺបានត្រឹមស្ថិតនៅក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោកLjunbergប៉ុណ្ណោះទាំងដែលបេក្ខភាពមកដឹកនាំមានចំនួនកាន់តែច្រើនឡើង។ ការសម្រេចចិត្តនឹងអាចធ្វើឡើងកាន់តែយូរបន្ថែមទៀតខណៈដែលមកដល់សប្តាហ៍នេះគេជឿជាក់ថាបេក្ខភាពក្នុងការមកធ្វើការមានចំនួនដល់ទៅ១២នាក់ទៅហើយក្នុងនោះមានដូចជាលោកPochettino, RodgerនិងលោកArtetaជាដើមផងដែរ។ បច្ចុប្បន្នArsenalមានពិន្ទុស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ប៉ុណ្ណោះក្នុងតារាងកំពូលរបស់អង់គ្លេសខណៈដែលបិសាចក្រហមMan Unitedក៏មិនមានស្ថានភាពល្អប្រសើរជាងខ្លួនប៉ុន្មានដែរដោយសារស្ថិតត្រឹមលេខរៀងទី៩ក្នុងតារាងផងដែរ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ថា លោក Larry Page និងលោក Sergey Brin ស្ថាបនិកក្រុមហ៊ុន Google បានប្រកាសថាពួកគេនឹងលាឈប់ពីតួនាទីខ្ពស់បំផុតនៅក្រុមហ៊ុនធំរបស់ក្រុមហ៊ុនយក្សអ៊ីនធឺណេត ។ ស្ថាបនិកទាំងពីរនឹងចាកចេញពីតួនាទីរៀងៗខ្លួនក្នុងនាមជានាយកប្រតិបត្តិ និងជាប្រធានរបស់អាល់ឡិន ប៉ុន្តែនៅតែស្ថិតក្នុងមុខតំណែងជាក្រុមប្រឹក្សាភិបាលដដែល ។ នៅសេចក្តីថ្លែងការណ៍មួយបានដាក់ថា លោក...
បរទេស:នៅព្រឹកថ្ងៃអង្គារ ទី៣ខែធ្នូឆ្នាំ២០១៩នេះកូរ៉េខាងជើង បានធ្វើការអះអាងម្តងទៀតថារដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក Trump គឺកាន់តែខិតជិតទៅនឹងពេលវេលាកំណត់ ហើយដើម្បីជួយសង្គ្រោះការចរចានុយក្លេអ៊ែរ ដោយនិយាយទៀតថាវាអាស្រ័យទៅលើ សហរដ្ឋអាមេរិកទាំងស្រុងដើម្បីជ្រើសរើសកាដូ ក្នុងថ្ងៃបុណ្យណូអែលដែលខ្លួន នឹងអាចទទួលបានពីកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើដោយ អ្នកការទូតជាន់ខ្ពស់ហើយវាបានកើតឡើងក្នុង ពេលដែលកូរ៉េខាងជើងនៅតែបន្តដាក់សម្ពាធ លើទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំចុងក្រោយ ដែលមេដឹកនាំរបស់ខ្លួន គឺលោក Kim Jong Un បានដាក់សម្រាប់សហរដ្ឋអាមេរិកក្នុងការ...