ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន គីមហេង សិនធ័រ បានប្រកាសជាផ្លូវការ ក្លាយជាតំណាង ចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ពីក្រុមហ៊ុនបច្ចេកវិទ្យារ DAHUA ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២ លើផ្នែកកាម៉េរាសុវត្ថិភាព A&S ឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA...
ភ្នំពេញ៖នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាស៉្បេស្យាល់ អូឡាំពិកថ្នាក់ជាតិឆ្នាំ ២០១៩ កម្មវិធីត្រួតពិនិត្យសុខភាពជនបញ្ញាខ្សោយបានបើកជាផ្លូវការហើយ ដោយមានក្លិប សមាគម និងគណៈកម្មការជនបញ្ញាខ្សោយមកពីបណ្តាល១៤រាជធានីខេត្តក្រុងចំនួន១៤ អញ្ជើញចូលរួពីលោកបណ្ឌិត មាស សាន តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការកីឡាស៉្បេស្យាល់...
ខេត្តកែប៖នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអញ្ជើញពិធីបិទព្រឹត្តិការណ៍ការប្រកួតកីទ្បាទ្រីយ៉ាត្លុងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីសរុបចំនួន៥២រូបរៀបចំឡើងនៅរមណីដ្ឋានឆ្នេរលេងទឹក ក្រុងកែប ខេត្តកែប។ សម្រាប់វិញ្ញាសារទ្រីយ៉ាត្លុងផ្នែកបុរស៖កីឡាករ នាង ពេជ្រពិសិដ្ឋ ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឆ្នាំ២០១៩ នេះបើយើងនិយាយពីទូទឹកកក គឺប្រាកដជាមិនមានអ្វីប្លែក និងមានការចាប់អារម្មណ៍ ខ្លាំងនោះទេព្រោះថាស្ទើរតែគ្រប់ក្រុមគ្រួសារ សុទ្ធតែមានប្រើប្រាស់ទាំងអស់គ្នា! ប៉ុន្តែបើយើងនិយាយពីទូទឹកកដែលស៊ីភ្លើងតិច, ដាក់អីវ៉ាន់បន្លែ, ត្រីសាច់, ផ្លែឈើ,ភេសជ្ជៈ បានច្រើនជាងគេ លើសផលិតផលទូទឹកកកធម្មតា, មានរាងស្អាតទាក់ទាញ, គ្មានសំឡេងរំខាន, ជួយកម្ចាត់ក្លិនមិនល្អ, ជាប់ធន់មិនងាយខូច នោះគឺលោកអ្នកប្រាកដ...
អូស្ត្រាលី៖ក្រុមហ៊ុនផលិតទូកទំនើបបង្កើតបានជាទូកម៉ាក “BACKUP” ដែលមានបណ្តោយ៦ ៦ ម៉ែត្រ ដោយអាចដឹកយន្ដហោះ ម៉ូតូស្គីលើកទឹក ម៉ូតូកម្សាន្តកង់៤ និងនាវាមុជទឹកនៅពីក្រោយនាវាសំខាន់របស់ពួកគេសម្រាប់មហាសេដ្ឋីចូលចិត្តដើរកម្សាន្តលក្ខណៈគ្រួសារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកផលិតនាវាបានបង្កើតទូកបែបនេះសម្រាប់អ្នកមានមហាសេដ្ឋី ដែលជានាវាទ្រទ្រង់ប្រណីតថ្មីដើម្បីដើរតាមទូកទេសចរណ៍ទំនើបរបស់ពួកគេ ហើយដឹករបស់របរដែលមានតម្លៃទាំងអស់នៅលើនោះ។ ទូក backup ត្រូវបានគេដាក់ឈ្មោះថា ‘ ‘Hodor” មានប្រវែង៦៦ ម៉ែត្រវែងជា Atamaran ដែលមានល្បឿនលឿនបំផុត និងអាចផ្ទុកនាវិក...
វ៉ាស៊ីនតោន៖ នាយករងកងទ័ពជើង ទឹកអាមេរិកបានលើកឡើងថាមីស៊ីលផ្លោងដែលបាញ់ដោយនាវា មុជទឹករបស់កូរ៉េខាងជើង SLBM អាចបង្កការ គំរាមកំហែង ដោយផ្ទាល់ដល់អាមេរិកដីគោក ដោយអំពាវនាវឱ្យរក្សាការយកចិត្ត ទុកដាក់លើសមត្ថភាពទាំងនោះ។ លោក Robert Burke អនុប្រធានផ្នែកប្រតិបត្តិការ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភចំពោះមីស៊ីល SLBMs របស់កូរ៉េ ខាងជើង ក្នុងសន្និសីទសារព័ត៌មាន មួយដែលធ្វើឡើងនៅរដ្ឋ Virginia...
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថាមេដឹកនាក្រុម ISIS ម្នាក់ទៀតហើយ ត្រូវបានសម្លាប់ដោយកងទ័ពអាមេរិកក្នុងប្រតិបត្តិការយោធានៅពាយព្យប្រទេសស៊ីរី។ ថ្លែងនៅក្នុងសេតវិមាន ប្រធានាធិបតីទី ៤៥រូបនេះឲ្យដឹងថា “មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi បានស្លាប់ហើយ។ នេះជាអទិភាពសន្ដិសុខជាតិកំពូលស្ថិតក្រោមរដ្ឋបាលរបស់ខ្ញុំ។” លោកត្រាំ បន្ថែមទៀតថាកងកម្លាំងពិសេសរបស់អាមេរិក បានធ្វើការដេញវាយប្រហារពីក្រោយមេដឹកនាំ ISIS ហើយគ្មានកងទ័ពណាម្នាក់ស្លាប់ក្នុងប្រតិបត្តិការខាងលើទេ។...
Juventus និង Napoli ត្រូវបានឲ្យដឹងថា កំពុងដាល់គោលដៅផ្ទេរយក Son Heung-min នៅទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។ កីឡាករវ័យ២៧ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀតជាមួយថ្លៃនឿយហត់១៤ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាមួយក្រុមលោក Mauricio Pochettino។ យ៉ាងនេះក្ដីបើតាមសារព័ត៌មាន Express បញ្ជាក់ថា ក្លឹបយក្សរបស់អ៊ីតាលីទាំងពីរខាងលើនៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិកូរ៉េខាងត្បូង។ តាមស្ថានភាពបច្ចុប្បន្ន Spurs ហាក់មិនចង់ឲ្យ Son ចេញពីក្រុមពេលនេះទេ។ រដូវកាលនេះ Son...
កំពូលតារាសម្ដែង និងអ្នកដឹកនាំរឿង Stephen Chow មានទ្រព្យសម្បត្តិប្រមាណ៣០០លានដុល្លារ ប៉ុន្តែមុននេះ ម្ដាយលោកទើបតែត្រូវបានគេប្រទះឃើញដើរទិញទំនិញបញ្ចុះតម្លៃ។ បណ្ដាញព័ត៌មានហុងកុងផ្ដិតបានកម្រងរូបថតរបស់ម្ដាយកំពូលតារាសម្ដែង Stephen Chow កំពុងទិញឥវ៉ាន់នៅហាងបញ្ចុះតម្លៃមួយ។ ប្រភពដដែលបានឲ្យដឹងថា ម្ដាយរបស់តួរឿង និស្សិតផ្ដាច់សង្ខារ បានដើរចូលហាងជាច្រើនដើម្បីរើសទំនិញ ប៉ុន្តែដោយសារតែតម្លៃមិនត្រូវចិត្ត ទើបដើរចេញរហូត។ នៅទីបំផុត លោកស្រីបានសម្រចចិត្តទិញឥវ៉ាន់នៅក្នុងហាងមួយ។ ដោយគាត់បានទិញស្រោមជើង២គូក្នុងតម្លៃ១៣ដុល្លារ ដែលថោកជាងហាងផ្សេងៗ។ បណ្ដាញព័ត៌មាន...
សេនហ្វ្រេនស៊ីស្កូ៖មន្ទីរបញ្ចកោណកំពុងតែផ្តល់ទឹកប្រាក់នៃកិច្ចសន្យាលើការគណនាលើCloud ១០ ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុន Microsoft បន្ទាប់ពីដំណើរការដេញថ្លៃដែលត្រូវបានពិនិត្យពិចារណាយ៉ាងខ្លាំងដោយធ្វើឲ្យក្រុមហ៊ុន Amazon ខកចិត្តយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កិច្ចសន្យា ១០ ឆ្នាំសម្រាប់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធការពារសហគ្រាសរួមដែលត្រូវបានគេស្គាល់ថា JEDI ទីបំផុតនឹងឃើញសាខាយោធាទាំងអស់ចែកចាយព័ត៌មាននៅក្នុងប្រព័ន្ធដែលជំរុញដោយបញ្ញាសិប្បនិម្មិត។ ប្រធាននាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបាននិយាយថា យុទ្ធសាស្ត្រការពារជាតិកំណត់ថា យើងត្រូវតែកែលម្អល្បឿន និងប្រសិទ្ធភាពដែលយើងអភិវឌ្ឍ និងពង្រាយសមត្ថភាពបច្ចេកទេសទំនើបដល់ស្ត្រី និងបុរសរបស់យើងក្នុងឯកសណ្ឋាន។ “ពានរង្វាន់នេះគឺជាជំហានសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តធ្វើទំនើបកម្មឌីជីថល” ។ ក្រុមហ៊ុន Amazon...