យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកដែលនឹងអាចធ្វើឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០៣៤ខាងមុខ។ ការបង្ហាញនូវការរីករាយ និងគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍នេះ ដោយកីឡាករ CR7 នេះបានធ្វើឡើងបន្ទាប់ពី FIFA បានប្រកាសថាព្រឹត្តិការណ៍នេះ នឹងអាចវិលមករកតំបន់មជ្ឈឹមបូព៍ាវិញ សាជាថ្មីនៅក្នុងឆ្នាំ២០៣៤ ពោលគឺបន្ទាប់ពីបានជោគជ័យរៀបចំ វាឡើងកាលពីឆ្នាំ២០២២...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសបានរឹបអូសទ្រព្យសម្បត្តិចំនួន ៥.២ ពាន់ពាន់លានដុង (២០៥ លានដុល្លារអាមេរិក) ក្នុងទ្រព្យសម្បត្តិដែលមានទំនាក់ទំនងជាមួយ Tikotoker Pho Duc Nam ត្រូវបានគេស្គាល់ថា ជា “Mr. Pips” និងអ្នកសមគំនិតរបស់លោក ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ អ្នកវិនិយោគរាប់ពាន់នាក់តាមរយៈសេវាកម្ម...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសក្រុងហាណូយបានចាប់ខ្លួនបុគ្គលចំនួន ៦ នាក់ពីបទរត់ពន្ធឧស្ម័ននីត្រាតអុកស៊ីដ (N2O) មានទម្ងន់ជាង ៧,៣៣០តោន ដែលមានតម្លៃ ៥ លានដុល្លារអាមេរិក គឺជាការបង្កើតប្រាក់ចំណេញខុសច្បាប់ចំនួន ១៣០ ពាន់លានដុង (៥.៣ លានដុល្លារអាមេរិក)។ ប៉ូលីសបានប្រកាសកាលពីថ្ងៃអង្គារថា លោក Nguyen...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស៊ីមកាតទូរស័ព្ទដែលមានតម្លៃប្រហែល ៦.៩ ពាន់លានដុង (២៧២,០០០ ដុល្លារអាមេរិក) ត្រូវបានដកហូត ហើយលក់ទៅឲ្យអតិថិជនផ្សេងទៀត បន្ទាប់ពីវាអសកម្មអស់រយៈពេល ៣ ខែ ដែលធ្វើឲ្យម្ចាស់មានការខឹងសម្បារ។ លោក Dang Quang មកពីទីក្រុងហាណូយ បាននិយាយថា លោកមិនបានប្រើលេខ...
ខេត្តកណ្តាល ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅកីឡដ្ឋានខេត្តកណ្តាល។ លោក ពៅ...
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបូរីនាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិសិង្ហបូរី ក្នុងលទ្ធផល ២ទល់នឹង ១ ក្នុងព្រឹត្តិការណ៍ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ៕
សេអ៊ូល៖ នៅព្រឹកថ្ងៃពុធនេះ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោក Kim Yong-hyun អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានចោទប្រកាន់ថា បានស្នើច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន ទៅកាន់លោកប្រធានាធិបតី Yoon Suk-yeol ពីបទចោទប្រកាន់ថា ជារឿងក្បត់ជាតិ ។ តុលាការកណ្តាលក្រុងសេអ៊ូល បានផ្តល់សំណើរបស់អយ្យការក្នុងការចាប់ខ្លួនលោក Kim ដោយបានលើកឡើងថា មានការព្រួយបារម្ភថា លោកនឹងបំផ្លាញភស្តុតាងចោលទំាងអស់ ។...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករខ្សែការពារអង់គ្លេស Trent Alexander Arnold កំពុងត្រូវបានគេផ្តល់យោបល់ថាគួរតែបដិសេធកុងត្រារបស់ Real Madrid ហើយបន្តរស់នៅជាមួយនឹង Anfield បន្តទៀតប្រសិនបើក្រុមអាចលើកពានរង្វាន់កំពូលអង់គ្លេសសាជាថ្មីនៅរដូវកាលនេះ។ អនាគតរបស់ Trend ស្ថិតនៅក្នុងប្រធានបទជាច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះខណៈដែលកុងត្រាចាស់ជិតចូលមកដលហើយកុងត្រាថ្មីក៏មិនទាន់បានសម្រេចនៅឡើយប៉ុន្តែ Real Madrid នៅតែតាមចរចាជាមួយ នឹងកីឡាករជានិច្ច។ យ៉ាងណាក្តីបច្ចុប្បន្ន...
វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ចប់ការផ្តល់មូលនិធិជិត ៦.២ ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអាមេរិក Micron Technology កាលពីថ្ងៃអង្គារ ដោយបានពង្រឹងកិច្ចព្រមព្រៀងមួយ ក្នុងការជំរុញការផលិតបន្ទះឈីប ក្នុងស្រុក មុនពេលលោក Donald Trump ត្រឡប់ទៅសេតវិមានវិញ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំអូឡាំពិក និងសមភាពយេនឌ័រ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្មារតីដល់ស្ត្រី ឱ្យចូលរួមក្នុងវិស័យកីឡាកម្ពុជា ទាំងក្នុងនាមជាអត្តពលិក និងជាថ្នាក់ដឹកនាំ ស្របតាមចក្ខុវិស័យ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។ លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា...