កីឡា

Ronaldo គាំទ្រខ្លាំងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកដែលនឹងអាចធ្វើឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០៣៤ខាងមុខ។

ការបង្ហាញនូវការរីករាយ និងគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍នេះ ដោយកីឡាករ CR7 នេះបានធ្វើឡើងបន្ទាប់ពី FIFA បានប្រកាសថាព្រឹត្តិការណ៍នេះ នឹងអាចវិលមករកតំបន់មជ្ឈឹមបូព៍ាវិញ សាជាថ្មីនៅក្នុងឆ្នាំ២០៣៤ ពោលគឺបន្ទាប់ពីបានជោគជ័យរៀបចំ វាឡើងកាលពីឆ្នាំ២០២២ នៅក្នុងប្រទេសកាតារួចមក។

កីឡាករប៉ទុយហ្គាល់រូបនេះ គឺជាបុគ្គលម្នាក់ដំបូងគេដែលបាននាំយក កម្រិតស្តង់ដាបាល់ទាត់ទៅឲ្យពិភពអារ៉ាប់ ក្រោយការប្រកាសចូលរួមជាមួយនឹងក្លឹប Al Hilal កាលពី២ឆ្នាំកន្លងមក។

គេសង្កេតឃើញស្តង់ដា និងគុណភាពនៃបាល៉ទាត់នៅនេះ មានការកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសមានកីឡាករល្អៗល្បីៗជាច្រើន បានសម្រេចចិត្តធ្វើដំណើរមកទីនេះតាម CR7 ដែរ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top