បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និង ៦ខែ បន្ទាប់ពីជក់បារី រួចចោលកន្ទុយបារីទៅក្នុងបន្ទប់ទឹកលើយន្តហោះ ត្រូវបានគេប្រទះឃើញ។ លោក John Cox អាយុ ៤៦ឆ្នាំ បានធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់ចុចកណ្ដឹងប្រកាសអាសន្នលើយន្តហោះ Monarch Airbus ក្រោយបោះចោលកន្ទុយបារីទៅក្នុងធុងសំរាមបន្ទប់ទឹក និងបង្កឲ្យមានភ្លើងឆេះក្រដាសផ្សេងទៀត។ បន្ទាប់មក អ្នកបើកយន្តហោះបានប្រកាសអាសន្ន និងបានចុះចតជាបន្ទាន់ ខណៈក្រុមការងារលើយន្តហោះផ្សេងទៀតចូលទៅពន្លត់ភ្លើង។ លោក...
Rihanna និង A$AP Rocky បានលេចវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី British Fashion Awards ដ៏ធំប្រចាំចក្រភពអង់គ្លេស ដែលបានប្រព្រឹត្តទៅកាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ ថ្មីៗនេះ។ ក្នុងព្រឹត្តិការណ៍ កម្រាលព្រំក្រហម British Fashion Awards គេសង្កេតឃើញមានតារាល្បីៗលំដាប់ពិភពលោកចូលរួម ដែលមានដូចជា តារាបង្ហាញម៉ូដអង់គ្លេស...
ភ្នំពេញ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។...
បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ប្រទេសប្រេស៊ីល លោក រ៉ូណាល់ដូ (Ronaldo) នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស ហៅកាត់ (CBF) ។ កីឡាករដែលមានវ័យ ៤៨ ឆ្នាំរូបនេះបានលើកឡើងឲ្យដឹងយ៉ាងដូច្នេះកាលពីថ្ងៃចន្ទ ។ លោក រ៉ូណាល់ដូ បានឈ្នះពាន់រង្វាន់ World Cup សម្រាប់ប្រទេសប្រេស៊ីលនៅក្នុងឆ្នាំ១៩៩៤ និង ឆ្នាំ២០២២ នឹងឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធាន...
ខេត្តកែប ៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាព ចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៤ និងការប្រកួតកីឡាទ្រីយ៉ាត្លុងអន្តរជាតិលើកទី១ ខេត្តកែប ។ ក្រុមកីឡាទ្រីយ៉ាត្លុង មហាជន ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ ក្រុមហ៊ុន TikTok បានស្នើសុំតុលាការកំពូល របស់សហរដ្ឋអាមេរិក ឱ្យមានការទប់ស្កាត់ ជាបណ្តោះអាសន្ននូវច្បាប់ ដែលនឹងបង្ខំឲ្យម្ចាស់ជនជាតិចិន របស់ខ្លួនឱ្យលក់វេទិកាចែករំលែកវីដេអូអនឡាញដ៏ពេញនិយម ឬបិទវេទិការយៈពេល១ខែ ចាប់ពីពេលនេះតទៅ ។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ NBC News បានផ្សាយថា ចំពោះការអំពាវនាវទៅកាន់តុលាការកំពូលរបស់ប្រទេសនេះបានធ្វើឡើងនៅថ្ងៃតែមួយដែលលោក Chew Shou Zi នាយកប្រតិបត្តិក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ទីម័រ នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ។ សម្រាប់ ២ ប្រកួតកន្លងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្មើមួយ និងចាញ់មួយ មាន...
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរតុកតុកអំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍អាចត្រូវបានបញ្ចៀស និងទប់ស្កាត់ដោយឥរិយាបថត្រឹមត្រូវ។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន...
ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger® នោះគឺ “ឆ្ពោះទៅមុខជាមួយគ្នា”។ ភ្នំពេញ៖ ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះជាការសហការជាមួយដៃគូដ៏ធំទីពីររបស់ Tiger ដែលជាក្លឹបដ៏ល្បីមួយនៅក្នុងក្របខ័ណ្ឌPremier League របស់ប្រទេសអង់គ្លេស បន្ទាប់ពីការប្រកាសជាដៃគូសហការជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។ លោក Sean O’Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា “នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកប្រជាពលរដ្ឋ ចំនួន៣នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់។ អ្នកឧកញ៉ា ទៀ វិចិត្រ មានបញ្ជាក់ថា...